គួរឲ្យភ្ញាក់ផ្អើល៖ និទ្ទេស A ឆ្នាំនេះ កើនឡើងដល់ម្លឹង!

ដោយសារការខិតខំប្រឹងប្រែងរបស់ប្អូនៗសិស្សានុសិស្ស បានធ្វើឱ្យលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាសម័យប្រឡង ២២ សីហា ២០១៦ ជាប់ច្រើនគួរឱ្យកត់សម្គាល់។

អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងនោះគឺ សិស្សដែលទទួលបាននិន្ទេស A គឺមានរហូតដល់ទៅ ៤០៥ នាក់ ឯណោះ ។ នេះបើយោងតាមការប្រកាសរបស់ទំព័រហ្វេសប៊ុកផ្លូវការនៃក្រសួងអប់រំ យុវជន និងកីឡា។

ជាមួយគ្នានេះ ចំពោះសិស្សានុសិស្សដែលទទួលបាននិទ្ទេស B វិញ មានចំនួន ២ ៨០១ និទ្ទេស C មានចំនួន ៥ ៥៩៥នាក់ និទ្ទេស D មានចំនួន ៨ ៨៣៥ នាក់ និងនិទ្ទេស E មានចំនួន ៣៨ ១១៧ នាក់។

នេះជាលទ្ធផលមួយ ដែលសបញ្ជាក់ឱ្យឃើញថា កម្រិតនៃការអប់រំនៅកម្ពុជា កំពុងតែរីកចម្រើនឡើងៗហើយ ៕

ប្រភព៖ pmhotnews


បាក់ឌុបឆ្នាំនេះ មានសិស្សនិទ្ទេស A ជាង ៤០០នាក់

លទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៖ ២២ សីហា ២០១៦ មានបេក្ខជនទទួលបាននិទ្ទេស A មានចំនួន ៤០៥ នាក់ និទ្ទេស B មានចំនួន ២ ៨០១នាក់ និទ្ទេស C មានចំនួន ៥ ៥៩៥ នាក់ និទ្ទេស D មានចំនួន ៨ ៨៣៥ នាក់ និងនិទ្ទេស E មានចំនួន ៣៨ ១១៧ នាក់៕

ប្រភព៖ Kqube


Related Posts