គួរ​ជួយ​ទប់​ម​ហិ​ច្ច​តា​កង​វិស្វកម្ម​ជា​បន្ទាន់​!

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍​បឋម​ពី​ប្រជាជន​រស់នៅ​ឃុំ​ល្វេ ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង មក​ថា ផ្លូវលំ​មួយ​ខ្សែ ពី​ឃុំ​ព្រៃ​ដើម​ថ្លឹង ទៅ​ឃុំ​ល្វេ ក្នុងស្រុក​ស៊ី​ធរ​កណ្តាល ត្រូវ​កង​វិស្វកម្ម​ជា​អ្នក​ធ្វើ ។ ដើ​ម្បី​ស្ថាបនា​ផ្លូវលំ​នេះ កង​វិស្វកម្ម​បាន​ជីក​យក​ដី​ពី​ភូមិលំនៅ​ឋាន​ប្រជាជន ដែល​អម​សង្ខាង​ផ្លូវ ​យក​ជម្រៅ​ពី​៣​ទៅ​៤​ម៉ែត្រ មុខ​លើ​៤​ម៉ែត្រ ដើម្បី​យក​ដី​ធ្វើ​ផ្លូវលំ ។

ការ​សាងសង់​ផ្លូវលំ​គេ​ត្រូវ​ជីកដី​ពី​ចម្ងាយ​មក​ចាក់ មិនមែន​យក​ដី​ភូមិលំនៅ​ឋាន​ប្រជាជន​មក​ចាក់​ទេ ។ ប៉ុន្តែ​កង​វិស្វកម្ម​មិន​បាន​យក​ដី​ពី​ចម្ងាយ​មក​ចាក់​ធ្វើ​ផ្លូវលំ​ទេ គឺ​យក​គ្រឿងចក្រ​ទៅ​ចូកដី​ភូមិលំនៅ​ឋាន​ប្រជាជន​មក​ចាក់​ធ្វើ​ផ្លូវលំ​ទៅ​វិញ ។ ម្ល៉ោះហើយ ដី​ភូមិលំនៅ​ឋាន​ប្រជាជន​នៅ​តាម​ភូមិ​នានា មាន​ភូមិ​ព្រហ្ម​មុនី​ជាដើម ត្រូ​គេ​ជីក​មុខ​ផ្ទះ​ជម្រៅ​ពី​៣​ទៅ​៤​ម៉ែត្រ ​ក្លាយជា​ស្ទឹង​អស់​ទៅ​ហើយ ។

ប្រជាជន​នៅ​ភូមិ​ល្វេ ប៉ះ​បោរ​ប្រឆាំង​ការ​ជីក​យក​ដី​ភូមិ​នេះច្រើន​ស​ប្តា​ហ៍​មក​ហើយ មិនឃើញ​ចៅហ្វាយខេត្ត​ព្រៃវែងលោក ជា សុ​មេធី ទៅ​ដោះស្រាយ​ទេ​។ មិន​ខុស​ពី​គណបក្ស​ប្រជា​ជន​ដុត​ខ្លួនឯង​ទេ ពេល​នេះ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​នៅ​ពេល​ក្រោយ អីចឹង​បាន​ចាញ់​បក្ស​សង្គ្រោះ​ជាតិ ព្រោះតែ​អំពើ​ពុក​រលួយ គ្មាន​អ្នក​ជួយ​ទប់ ដែល​ចេញពី​កង​វិស្វកម្ម​។