អត្ថប្រយោជន៍របស់ប៊ឺរសណ្តែកដី ល្អចំពោះសុខភាព ជួយសម្រកទម្ងន់!

ប៊ឺរសណ្តែកដី រាប់ចាត់ទុកថាជាអាហារដែលមានរសជាតិឆ្ងាញ់ និងសម្បូរទៅដោយ គុណតម្លៃល្អក្នុងការជួយសម្រកទម្ងន់ គួរមានត្រៀមទុកនៅក្នុងផ្ទះជានិច្ច។សម្រាប់ប៊ឺសណ្តែកដី គួរត្រូវបរិភោគមិនលើសពី២ស្លាបព្រាបាយទេ ក្នុង១ថ្ងៃ ដែលវានឹងអាចផ្តល់ជាថាមពលបាន១៨៩គីឡូកាល់ឡូរី ប្រូតេអ៊ីន៧,៦៨ក្រាម ជាតិស្ករ២,៩៧ក្រាម ជាតិទឹក 0,៣៥ក្រាម សារជាតិដែក0,៦១មីលីក្រាម ផូស្វ័រ១0១មីលីក្រាម សូដ្យូម៦៥មីលីក្រាម វីតាមីនB1 0,0៣៨មីលីក្រាម វីតាមីនB2 0,0៣៥មីលីក្រាម វីតាមីនB3 ៤,៣៨មីលីក្រាម វីតាមីនB6 0,១៤៤ វីតាមីនE ២,៨មីលីក្រាម ស័ង្កសី 0.៨៩មីលីក្រាម និងfolate គឺមាន២៩មីក្រូក្រាម។

ប៊ឺរចម្រាញ់ពីសណ្ដែកដី គឺមានអត្ថប្រយោជន៍ជាច្រើនយ៉ាងដូចជា៖

១. ជាប្រភពនៃប្រូតេអ៊ីន៖ សម្បូរទៅដោយប្រូតេអ៊ីនជួយពង្រឹង និងជួសជុលកោសិកាក្នុងរាងកាយ បង្កើនការរំលាយអាហារ។ គួរបរិភោគជាមួយអាហារផ្សេងទៀតដូចជា លាបវានៅលើនំបុ័ង លាយជាមួយស្រូវសាលី ឬទឹកដោះគោជាដើម។

២. សម្បូរទៅដោយជាតិខ្លាញ់ល្អ៖ វាជាអាហារដែលមានជាតិខ្លាញ់ខ្ពស់ដែលល្អ សម្រាប់រាងកាយ។ ដោយសារជាតិខ្លាញ់ឆ្អែត នៅក្នុងប៊ឺរសណ្តែកដីចំនួន ២ស្លាបព្រាបាយ មានជាតិខ្លាញ់ដល់ទៅ១៦ក្រាម ដូចនេះបើអ្នកបរិភោគឱ្យបាន ទៀងទាត់នឹងធ្វើឱ្យមានសុខភាពល្អ បន្ថយហានិភ័យនៃជម្ងឺកាចសាហាវផ្សេងៗ។

៣. មានជាតិសរសៃខ្ពស់៖ សារៈសំខាន់ជាពិសេស គឺសម្រាប់ជួយប្រព័ន្ធរំលាយ អាហារ ដោះស្រាយបញ្ហានៃការទល់លាមក ឬពោះវៀនមានបញ្ហានានា។ ប្រសិនបើអ្នកចង់បានផលប្រយោជន៍ជាច្រើនទៀត គួរទទួលទានលាបជាមួយនំបុ័ង ស្រូវសាលី ឬផ្លែប៉ោម នោះវានឹងជួយឱ្យប្រព័ន្ធរំលាយអាហារ មានដំណើរការល្អ ថែមទាំងជួយសម្រកទម្ងន់ផងដែរ។

៤. សម្រកទម្ងន់៖ ជួយអ្នកក្នុងការសម្រកទម្ងន់ប្រសិន បើបរិភោគវាក្នុងកម្រិត មធ្យមមិនលើសពី ២ស្លាបព្រាបាយក្នុង១ថ្ងៃ។ បរិមាណជាតិសរសៃ២ក្រាម និងប្រូតេអ៊ីន៧,៦៨ក្រាម នឹងជួយធ្វើឱ្យអ្នកឆ្អែតបានយូរ កាត់បន្ថយចំណង់អាហារ។ ប៉ុន្តែត្រូវប្រយ័ត្នកុំលាយជាមួយជាតិស្ករច្រើនពេក។

៥. មានប៉ូតាស្យូមខ្ពស់៖ ប៉ូតាស្យូម ជួយរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយ ជួយរក្សាកម្រិតសម្ពាធឈាមឱ្យដើរធម្មតា ល្អសម្រាប់បេះដូង ដែលប៊ឺរសណ្តែកដី១០០ក្រាមមានប៉ូតាស្យូមរហូតទៅដល់៧០មីលីក្រាម។

៦. ការពារជម្ងឺមហារីក៖ ក្រៅពីមានផ្ទុកវីតាមីន E ចិញ្ចឹមភ្នែក និងខួរក្បាល វាថែមទាំងកាត់បន្ថយហានិភ័យនៃជម្ងឺមហារីកមួយចំនួនដូចជា មហារីកសួត មហារីកថ្លើម ក្រពះ រួមទាំងមានសមត្ថភាព ប្រយុទ្ធប្រឆាំងនឹងកោសិកា មហារីកបានយ៉ាងល្អផងដែរ។

៧. ការពារជម្ងឺបាត់បង់ការចងចាំ៖ វីតាមីនB3 ឬ Niacin មានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងការការពារខួរក្បាល។ វាការពារជម្ងឺវង្វេងវង្វាន់ កែបញ្ហានៅក្នុងការចងចាំ និងជួយជួសជុលកោសិកាខួរក្បាល ដែលត្រូវបានបំផ្លាញ ជួយទប់ស្កាត់អុកស៊ីតកម្ម របស់កោសិកាដែលជាបុព្វហេតុ នៃការធ្លាក់ចុះនៃប្រព័ន្ធសរសៃប្រសាទផងដែរ។

៨. ផ្ទុកសារធាតុរ៉ែ និងវីតាមីន៖ ប៊ឺរចម្រាញ់ពីសណ្ដែកដី មានតម្លៃអាហារូបត្ថម្ភ ខ្ពស់ណាស់ រួមមានដូចជា ជាតិដែក ស័ង្កសី ផូស្វ័រ និងប៉ូតាស្យូម។ ហើយវីតាមីន ទាំងអស់នេះវានឹងមានអត្ថប្រយោជន៍កាន់តែច្រើន បើបរិភោគគួរជាមួយផ្លែឈើ ស្រូវសាលី និងនំបុ័ងជាដើម៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អត្ថប្រយោជន៍របស់ប៊ឺរសណ្តែកដី ល្អចំពោះសុខភាព ជួយសម្រកទម្ងន់!

អត្ថប្រយោជន៍របស់ប៊ឺរសណ្តែកដី ល្អចំពោះសុខភាព ជួយសម្រកទម្ងន់!

អត្ថប្រយោជន៍របស់ប៊ឺរសណ្តែកដី ល្អចំពោះសុខភាព ជួយសម្រកទម្ងន់!