ក្រុមហ៊ុន LG បញ្ចេញនូវឧបករណ៍ សម្រាប់ផ្ទះបាយ ដ៏មានសក្តានុពលនៅក្នុង ព្រឹត្តិការណ៍ IFA 2016

ថ្មីៗនេះ ក្រុមហ៊ុន LG Electronics នឹងធ្វើការបង្ហាញនូវឧបករណ៍ សម្រាប់ប្រើប្រាស់នៅផ្ទះបាយដ៏មានសក្តានុពលបំផុត នៅក្នុងព្រឹត្តិការណ៍ IFA 2016 ។ ក្រុមហ៊ុនធំកំពូលមួយនេះ នឹងធ្វើការដាក់បង្ហាញនូវ ផលិតផលសម្រាប់ប្រើប្រាស់នូវក្នុងផ្ទះបាយដែលជាបរិបទថ្មីក្នុង ការចៃ្នប្រឌិតដ៏អស្ចារ្យ និង ពេញនិយមបំផុត សម្រាប់ការប្រើប្រាស់នៅក្នុងផ្ទះបាយហើយវាអាចដំណើរការ បានយ៉ាងល្អឥតខ្ចោះរួមគ្នា។

ការពង្រឹងទៅលើសមត្ថភាពរបស់ទូរទឹកកក Door-in-Door របស់ក្រុមហ៊ុន LG ត្រូវបានគេរចនាឡើងផ្តល់នូវភា ពងាយស្រួលដល់លោកអ្នកក្នុងការយក នូវម្ហូបអាហារដែលអ្នកយក ញឹកញាប់ជាងគេ ហើយអ្នកអាចធ្វើការរៀបចំនូវ ម្ហូបអាហាររបស់អ្នកដាក់ទៅតាមកន្លែង ដែលអ្នកពេញចិត្ត។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះនៅពេលដែលអ្នកបើកទ្វារយក ម្ហូបអាហារចេញពីទូទឹកកក វានៅតែរក្សានូវភាពត្រជាក់ដដែលបានកាន់តែប្រសើរជាងមុនដល់ទៅ 41 ភាគរយ ហើយវាបានដាក់នូវដៃទាញ Square Pocket Handle និង Hidden Button ដែល ផ្តល់ភាពងាយស្រួលក្នុងការចូលទៅយករបស់របរនៅក្នុងទូរទឹកកក។ NatureFRESH ជាមុខងារមួយ សម្រាប់ធ្វើការថែរក្សានូវម្ហូបរបស់អ្នកឱ្យនៅស្រស់បានយូរដោយ ពឹងផ្អែកទៅលើកម្រិតសើម និង សីតុណ្ហភាព។

មុខងារ InstaView Door-in-Door ត្រូវបានបំពាក់នូវលើទូទឹកកក LG SIGNATURE ពេលនេះអាចប្រើប្រាស់ បាននៅលើម៉ូដែល French-Door និង Side-by-Side របស់ក្រុមហ៊ុន LG ។ អ្នកអាចប្រើប្រាស់ នូវមុខងារ InstaView ដើម្បីពិនិត្យមើលថាតើមានអ្វីខ្លះដែលអស់ពី ទូរទឹកកកដោយមិនចាំបាច់ បើកទ្វារមើលនោះទេ ព្រោះវាអាចកាត់បន្ថយនូវភាពត្រជាក់បាន។ ចំនែក Wi-Fi Eclipse Display របស់ទូទឹកកកនេះនឹងធ្វើការបង្ហាញនូវកម្រិតសីតុណ្ហភាព ដែលមាននៅក្នុងទូរទឹកក និង កន្លែងកកផងដែរ។

ចំនែកម៉ាស៊ីនចំអិនអាហារ NeoChef បានភ្ជាប់ជាមួយនឹងមុខងារ កាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ហើយវាត្រូវបានរចនារូបរាង កាន់តែស្រស់ស្អាត និងទាក់ទាញបំផុត។ ថែមទាំងប្រើប្រាស់នូវបច្ចេកវិទ្យា Smart Inverter Technology សម្រាប់កាត់បន្ថយនូវពេលវេលារង់ចាំយូរនៅ ពេលចម្អិនដែលផ្តល់ ពេលវេលាចំណេញសម្រាប់ចុងភៅផងដែរ ហើយដឹងថាតើម្ហូបនេះ អាចយកមកកម្តៅបានទៀតឬអត់។ Smart Inverter ផ្តល់នូវគំនិតច្នៃប្រឌិតផ្សេងទៀត សម្រាប់អ្នកប្រើប្រាស់ដូចជាការធ្វើទឹកដោះគោយ៉ាអួ ការរំលាយសូកូឡា ឬ ប័រជាដើម។ NeoChef ក៏ប្រើប្រាស់នូវបច្ចេកវិទ្យា Anti-Bacterial Easy Clean Coating ដែលអាចកម្ចាត់បាក់តេរី កាចសាហាវបានដល់ទៅ 99.99%។

បើនិយាយពី Speed Oven+ របស់ក្រុមហ៊ុន LG ពិតជាងាយស្រួល ក្នុងការចំហុយ ព្រោះវាបានប្រើប្រាស់នូវបច្ចេកវិទ្យា Infrared Heating Technology សម្រាប់កាត់បន្ថយនូវពេលវេលាក្នុងការចម្អិនម្ហូប។ LG Speed Oven+ នេះបានប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា Smart Inverter Technology ដែលផ្តល់នូវភាព ងាយស្រួលសម្រាប់ចុងភៅគ្រប់រូបធ្វើការផ្លាស់ប្តូរនៅប្រភេទចាន សម្រាប់ធ្វើការចម្អិនកាន់តែងាយស្រួលជាងមុន។

បើនិយាយពីម៉ាស៊ីនលាងចាន LG Stream Clean វិញ ម្ចាស់ផ្ទះអាចធ្វើការសម្អាតនូវចាន ក្រោយពេលញ៉ាំអាហាររួចដោយប្រើប្រាស់ នូវបរិមាណទឹកតិចបំផុត។ បច្ចេកវិទ្យា True Steam ប្រើប្រាស់នូវចំហាយកម្តៅ សម្រាប់ធ្វើការសម្អាតទៅលើចានដែលស្នឹមពិបាក ក្នុងការសម្អាត។ លើសពីនេះទៀត វាបានប្រើប្រាស់នូវបច្ចេកវិទ្យា Quad Wash រួមជាមួយនឹង បច្ចេកវិទ្យា Inverter Direct Drive សម្រាប់ធ្វើការបាញ់លំហូរទឹកនៅក្នុងកម្រិតមួយដ៏ល្អបំផុត។ មួយវិញទៀត បច្ចេកវិទ្យា Inverter Direct Drive ត្រូវបានគេចាត់ទុកជាផ្នែកមួយ ដ៏ល្អបំផុតនេះមានការធានាដល់ទៅ 10 ឆ្នាំ។

លោក Jo Seong-jin ដែលជាអគ្គនាយករបស់ក្រុមហ៊ុន LG Electronics និង Home Appliance & Air Solution Company បញ្ជាក់ថា “ព្រឹត្តិការណ៍ IFA គឺជាកន្លែងមួយដ៏ល្អបំផុតសម្រាប់ធ្វើការបង្ហាញពីគ្រឿង សម្រាប់ប្រើប្រាស់នៅផ្ទះបាយហើយ មានការចូលរួមពីគ្រប់ វិស័យឧស្សាហកម្ម ដែលបានមកបង្ហាញរួមគ្នានៅទីនេះ។ គ្រឿងបរិក្ខារផ្ទះបាយកម្រិតខ្ពស់បំផុត របស់ក្រុមហ៊ុន LG បានក្លាយទៅ ជាបទពិសោធន៍កាន់តែអស្ចារ្យសម្រាប់អតិថិជននៅក្នុងបច្ចេកវិទ្យាសម័យ ទំនើបនៃការបរិភោគអាហារនៅក្នុង គេហដ្ឋានរបស់អ្នក។” 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រុមហ៊ុន LG បញ្ចេញនូវឧបករណ៍ សម្រាប់ផ្ទះបាយ ដ៏មានសក្តានុពលនៅក្នុង ព្រឹត្តិការណ៍ IFA 2016

ក្រុមហ៊ុន LG បញ្ចេញនូវឧបករណ៍ សម្រាប់ផ្ទះបាយ ដ៏មានសក្តានុពលនៅក្នុង ព្រឹត្តិការណ៍ IFA 2016

ក្រុមហ៊ុន LG បញ្ចេញនូវឧបករណ៍ សម្រាប់ផ្ទះបាយ ដ៏មានសក្តានុពលនៅក្នុង ព្រឹត្តិការណ៍ IFA 2016

ក្រុមហ៊ុន LG បញ្ចេញនូវឧបករណ៍ សម្រាប់ផ្ទះបាយ ដ៏មានសក្តានុពលនៅក្នុង ព្រឹត្តិការណ៍ IFA 2016

ក្រុមហ៊ុន LG បញ្ចេញនូវឧបករណ៍ សម្រាប់ផ្ទះបាយ ដ៏មានសក្តានុពលនៅក្នុង ព្រឹត្តិការណ៍ IFA 2016

ក្រុមហ៊ុន LG បញ្ចេញនូវឧបករណ៍ សម្រាប់ផ្ទះបាយ ដ៏មានសក្តានុពលនៅក្នុង ព្រឹត្តិការណ៍ IFA 2016