មន្ត្រីនគរបាលម្នាក់ស្លាប់ទៀតហើយ ក្រោយវះយកគ្រួស ក្នុងប្រម៉ាត់នៅ មន្ទីរពហុព្យាបាល និងសម្ភព សំពៅមាស

 មន្ត្រីនគរបាលម្នាក់ស្លាប់ទៀតហើយ ក្រោយវះយកគ្រួស ក្នុងប្រម៉ាត់នៅ មន្ទីរពហុព្យាបាល និងសម្ភព សំពៅមាស

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានអោយដឹងថា នគរបាលជាតិ នៃ ក្រសួង មហាផ្ទៃម្នាក់ បានស្លាប់ក្រោយ វះយកគ្រោះ ក្នុងប្រម៉ាត់ នៅក្នុងមន្ទីរពហុព្យាបាល សំពៅមាសម្នាក់ទៀតហើយ ក្រោយវះកាត់ខុសបច្ចេកទេសហូឈាមខ្លាំងពេកទើប បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតស្លាប់តែម្តង។

មន្ត្រីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះទោ ភឿន ភឿក ជាមន្ត្រី ឋានះ នគរបាលពាក់សក្តិ២ នៃនាយកដ្ឋាន នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ នៃក្រសួងមហាផ្ទៃ មានជំងឺគ្រួសក្នុងប្រមាត់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពហុព្យាបាលសំពៅមាសអគា លេខ៤៩ផ្លូវលេខ១៦១ សង្កាត់ បឹងព្រលិតខណ្ឌ៧មករា(ជាប់វត្តសំពៅ មាស)បាន ស្លាប់ ក្រោយពេលវះកាត់យក គ្រួសចេញពីក្នុងប្រមាត់ នៅពហុព្យាបាល សំពៅ មាសហើយហូឈាមខ្លាំងពេកទើបបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតស្លាប់តែម្តងកាល ពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦។

បច្ចុប្បន្នសពរបស់លោកត្រូវបានក្រុមគ្រួសារ ដឹក យកទៅបុណ្យតាមប្រពៃណី នៅ ភូមិព្រែកត្បេះ ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ក្រោមការណែនាំ ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាន នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះនិងក្រុមការងារបានអញ្ជើញ ទៅចូលរួមគោរពវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ទោ ភឿន ភឿក ហើយបានប្រគល់ ជូនប្រាក់ចំនួន ៣,០២០,០០០ រៀល (បីលានពីរម៉ឺនរៀន) ទៅភរិយារបស់ លោកភឿន ភឿក ដែលជាថវិការរួមរបស់ ថ្នាក់ដឹកនាំនាយដ្ឋានការិយាល័យ ផ្នែក និងសហការីចំណុះ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ៕

គួររំលឹកថា កាលពីព្រឹក ថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៤ មាននារីរងគ្រោះឈ្មោះ ខុម រ៉ា អាយុ ១៨ ឆ្នាំ ជាបុគ្គលិកគ្លីនិកខាងលើ ផ្នែកអនាម័យ ស្នាក់នៅអគារ របស់គ្លីនិក សម្ភពព្យាបាលសំពៅមាសមានស្រុក កំណើតនោខេត្តកណ្ដាល។បានធ្វើអត្តឃាត ដោយចង.កនៅលើជាន់ទី៤ និងបង្កមានការភ្ញាក់ផ្អើល ម្តងរួចមកហើយ៕

មន្ត្រីនគរបាលម្នាក់ស្លាប់ទៀតហើយ ក្រោយវះយកគ្រួស ក្នុងប្រម៉ាត់នៅ មន្ទីរពហុព្យាបាល និងសម្ភព សំពៅមាស មន្ត្រីនគរបាលម្នាក់ស្លាប់ទៀតហើយ ក្រោយវះយកគ្រួស ក្នុងប្រម៉ាត់នៅ មន្ទីរពហុព្យាបាល និងសម្ភព សំពៅមាស  មន្ត្រីនគរបាលម្នាក់ស្លាប់ទៀតហើយ ក្រោយវះយកគ្រួស ក្នុងប្រម៉ាត់នៅ មន្ទីរពហុព្យាបាល និងសម្ភព សំពៅមាស