នាង Davika តែងខ្លួនបែប Style Show ប្លែកភ្នែកអស់ទាស់ មើលសឹងមិនស្គាល់!

ថៃ៖ តារាស្រីវ័យក្មេងនាង Mia Davika និងមិត្តរួមក្រុមកាលពីពេលថ្មីៗនេះ បានបង្ហាញនូវភាពស៊ិចស៊ី ទាក់ទាញដ៏អស្ចារ្យ នៅក្នុងឈុតសម្លៀកបំពាក់ និងការតុបតែងខ្លួនបែបថ្មីគឺ Style Show ដែលបង្កឱ្យមានការប្លែកភ្នែកទាក់អារម្មណ៍ អស់ទាស់សឹងតែមើលនាងមិនចង់ស្គាល់។ ការតុបតែងខ្លួនបែប Style Show បានធ្វើឡើងនៅក្នុងពិធីជប់លៀងអបអរសាទរថ្ងៃកំណើតមិត្តរបស់នាង ជាពិសេសមួយមានឈ្មោះថា Jimmyandkaopoonbday ជាមួយមិត្តភក្តិរួមក្រុម និងមិត្តរួមការងារទាំងអស់ឯទៀតជាច្រើននាក់។

តាមរយៈការបង្ហាញឈុតឆាក និងការសម្តែង Style Show បែបប្លែកៗនៅក្នុង កម្មវិធីទាំងមូលគឺមានការទទួលស្គាល់ថា តារាសម្តែងស្រីសាច់ខ្ចីម្នាក់នេះ គឺពិតជាមានរូបសម្រស់ស្រស់ស្អាត និងស៊ិចស៊ីមែនទែននៅក្នុងការតែងខ្លួន បែបនេះ។ មិនតែប៉ុណ្ណោះនាងថែមទាំង ជានារីដ៏មានទេព្យកោសល្យប្លែកៗ មិនចេះអស់មិនចេះហើយ ពិសេសចេះបត់បែនតាមកាលទេសៈនៃការសម្តែង ដែលជាហេតុញ៉ាំងឱ្យកម្មវិធីទាំងមូលប្រព្រឹត្តិទៅ ដោយភាពរលូនប្រកបដោយ រឿងភ្ញាក់ផ្អើល ស៊ីអារម្មណ៍ លាយឡំជាមួយការសម្តែងឈុកឆាកកន្ត្រាក់ៗ បង្កប់កាយវិការក្រមិចក្រមើមគួរឱ្យចូលចិត្ត អត់ទ្រាំមិនសរសើរមិនបាន។

សម្រាប់នាង Davika បានបង្ហាញអារម្មណ៍នៅក្នុងកម្មវិធីនេះផងដែរថា វាហាក់ដូចជាប្លែកណាស់ សម្រាប់នាងព្រោះមិនគ្រាន់តែសម្លៀកបំពាក់ដ៏លេចធ្លោ បែបនេះប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងកម្មវិធីទាំងមូល នាងបានបញ្ចេញអស់ពីសមត្ថភាព មានទាំងសកម្មភាពច្រៀងចម្រៀងនានា ការសម្តែង Show ប្លែកៗមិនធ្លាប់មានពីមុនមក រួមទាំងការសម្តែងកាយវិការផ្សេងៗ គឺកន្ត្រាក់អារម្មណ៍ខ្លាំងណាស់។ ក្រៅពីនេះក៏មានការបង្ហាញ និងការច្រៀងចម្រៀងពីនាង Arpaporn Sawan ជាមួយនឹងបទចម្រៀងថ្មីអមដោយតន្ត្រី Jazz ព្រមទាំងសម្តែងឈុតខ្លីនៅក្នុងរឿង Chicago ដ៏ល្បីទៀតផងដែរ។

ចង់ដឹងថានាង Davika លេងខ្លួនស្អាតស៊ិចស៊ី ប្លែកប៉ុណ្ណាតាមដានទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload