ក្មេងស្រីអាយុ ៧ឆ្នាំត្រូវគេគោរពដូចព្រះ ព្រោះមានរោមភ្នែកដូចគោ និងសំឡេងដូចទា

នេប៉ាល់៖ ក្មេងស្រីវ័យក្មេងម្នាក់ ត្រូវបានគេគោរព និងមិនឲ្យប៉ះដីនោះទេ មានន័យថាឪពុកម្តាយរបស់នាងត្រូវបីនាងជានិច្ច ហើយសូម្បីតែនាយករដ្ឋមន្រ្តីប្រទេសនេប៉ាល់ ក៏ត្រូវតែឱននៅ ចំពោះមុខនាងដែរ។

ក្មេងស្រីអាយុ៧ឆ្នាំម្នាក់ នៅក្នុងប្រទេសនេប៉ាល់ ត្រូវបានគេប្រកាសថា នាងជាទេពធីតា ដោយសារតែនាងមានរោមភ្នែកដូចជារោមភ្នែកសត្វគោ និងមានសំឡេងច្បាស់ដូចជាសត្វទា។

បច្ចុប្បន្ន ឪពុកម្តាយរបសក្មេងស្រីរូបនេះ បានឈប់ពីការងាររបស់ពួកគេ ដោយសារតែនៅក្រោមប្រពៃណីហិណ្ឌូ នាងមិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីផ្ទះនោះទេ លើកលែងតែសម្រាប់ឱកាសពិសេសណាមួយ ហើយសូម្បីតែជើងរបស់នាងក៏មិនអាចប៉ះដីបានដែរ។ 

នៅក្នុងនោះ សូម្បីតែនាយករដ្ឋមន្រ្តីនេប៉ាល់ លោក Pushpa Kamal Dahal ក៏ត្រូវឱននៅចំពោះមុខទេពធីតា Kumari ឈ្មោះ Yunika ដើម្បីសម្តែងការគោរព រួមជាមួយមនុស្សរាប់ពាន់នាក់ នៅក្នុងពិធីបុណ្យសាសនាសុំទឹកភ្លៀង។ មួយវិញទៀត ក្មេងស្រីរូបនេះ នឹងនាំសំណាងល្អទៅដល់អ្នកទាំងឡាយណា ដែលបានសម្លឹងមើលមុខនាង បន្ទាប់ពីត្រូវបានប្រកាសដោយក្រុមបូជាចារ្យ និងមន្រ្តីរាជការ ដែលនាងដូចជាព្រះទេពធីតា Durga នៃសាសនាហិណ្ឌូ។ ប៉ុន្តែនៅពេលដែល Yunika ពេញវ័យ នាងនឹងក្លាយទៅជាមនុស្សធម្មតាវិញ។

លោក Ramesh Bajracharya ឪពុកក្មេងស្រីនេះ បាននិយាយថា លោកសប្បាយចិត្តខ្លាំងណាស់ នៅពេលកូនស្រីរបស់លោក ត្រូវបានជ្រើសរើសជាទេពធីតា Kumari ព្រោះដោយសារតែទេពធីតា Kumari ត្រូវបានគេចាត់ទុក និងគោរពថាជាព្រះរស់ ក្នុងប្រទេសនេប៉ាល់។ ខណៈដែលម្តាយក្មេងស្រី Yunika ដែលជាអ្នកផាត់មុខកូនស្រីទៅតាមគំរូដើម ឲ្យមើលទៅលេចធ្លោដូចជាព្រះ បានសារភាពថា គាត់មានអារម្មណ៍សោកស្តាយ ដែលកូនស្រីមិនអាចរីករាយ នៅក្នុងជីវិតធម្មតាដូចគេឯង។

គួរបញ្ជាក់ថា លក្ខណៈវិនិច្ឆ័យ គឺតឹងរឹងក្នុងការជ្រើសរើស ដោយកុមារត្រូវតែមានរោមភ្នែកដូចគោ ភ្លៅដូចក្ដាន់ និងមានសំឡេងច្បាស់ដូចជាសត្វទា៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្មេងស្រីអាយុ ៧ឆ្នាំត្រូវគេគោរពដូចព្រះ ព្រោះមានរោមភ្នែកដូចគោ និងសំឡេងដូចទា

ក្មេងស្រីអាយុ ៧ឆ្នាំត្រូវគេគោរពដូចព្រះ ព្រោះមានរោមភ្នែកដូចគោ និងសំឡេងដូចទា

ក្មេងស្រីអាយុ ៧ឆ្នាំត្រូវគេគោរពដូចព្រះ ព្រោះមានរោមភ្នែកដូចគោ និងសំឡេងដូចទា

ក្មេងស្រីអាយុ ៧ឆ្នាំត្រូវគេគោរពដូចព្រះ ព្រោះមានរោមភ្នែកដូចគោ និងសំឡេងដូចទា