ស្មានថាកងវិស្វកម្ម​ជួយប្រជាជន?

កង​វិស្វកម្ម​ដែល​កន្លង​មក មានឈ្មោះ​ល្អ ជា​កម្លាំង​ស្រួច​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ពេល​នេះ​មានឈ្មោះ​អាក្រក់​ហើយ ដោយសារ​តែ​ទៅ​ជីក​យក​ដី​លំនៅ​ឋាន​ប្រជាជន​ឱ្យ​ក្លាយជា​ស្ទឹង ដើម្បី​សាង​ផ្លូវលំ​មួយ ដែល​សង្ស័យ​ថា បង្កប់​ដោយ​អំពើ​ពុក​រលួយ​ដ៏​ធំ ។

ផ្លូវលំ​មួយ​ខ្សែ​ពី​ឃុំ​ព្រៃ​ដើម​ថ្នឹង ​កាត់​វាល​កាត់​បឹង​ឆ្ពោះទៅ​ឃុំ​ល្វេ​ង ក្នុងស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង មិន​ត្រូវ​បាន​កង​វិស្វកម្ម​ដឹក​ដី​មក​ធ្វើ​ផ្លូវលំ​ទេ បែរជា​ជីក​យក​ដី​លំនៅ​ឋាន​តាម​ភូមិ​នានា ដែល​ឆ្លងកាត់​មក​ធ្វើ​ផ្លូវ ។ ប្រជាជន​នៅ​ឃុំ​ល្វេ កំពុង​បះបោរ​ប្រឆាំង​ការ​ជីកដី​នេះ ។

ពេល​នេះ ​ដី​ភូមិ​លំ​ឋាន​នៅ​ភូមិ​ព្រហ្ម​មុនី​មុខ​ផ្ទះ​ត្រូវ​គេ​ជីក​លុង​មាន​ជម្រៅ​ពី​៣ ទៅ​៤​ម៉ែត្រ ធ្វើ​ឱ្យ​លំនៅ​ឋាន​ក្លាយជា​ព្រែក ។ តើ​ឱ្យ​គោ ក្របី ជ្រូក និង​កូនចៅ​តូច​ៗ រស់នៅ​បែប​ម៉េច បើ​គេ​ជីក​យក​ធ្វើ​ផ្លូវលំ ។ លោក​ជា សុ​មេធី អភិបាលខេត្ត គួរតែ​អញ្ជើញ​ទៅ​មើល​​បាតុភាព​នៅ​ឃុំ​ល្វេ និង​គួរតែ​សម្រួល​នូវ​ទ​ង្វើ​អាក្រក់​នេះ​ឡើង​វិញ ។

កង​វិស្វកម្ម​ទៅ​បំផ្លាញ​សេចក្តីសុខ​សាន្ត​របស់​ប្រជាជន​នៅ​ឃុំ​ល្វេ​ពេល​នេះ ដូច​ដុត​ប្រជាប្រិយភាព​គណបក្សកាន់អំណាច​ឱ្យ​ធ្លាក់​ដុន​ដាប​យ៉ាង​ពិតប្រាកដ ។

ព័ត៌មាន​ពិស្តារ​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កើ​សន្តិភាព​នៅ​លេខ​ក្រោយ​នេះ ។