រ៉េត ស៊ូហ្សាណា ធ្វើ​កម្មវិធី​ជួប​ជុំ​ជាមួយ Fans

អតីត​​បេក្ខភាព The Voice Cambodia រដូវ​កាល​ទី​២ រ៉េត ស៊ូហ្សាណា ប៉ុន្មាន​នាទី​មុន​នេះ បាន​ធ្វើ​ពិធី​ជួប​ជុំ​មួយ​​សម្រាប់​ផ្ដល់​ភាព​សប្បាយ​រីករាយ​ដល់​អ្នក​គាំទ្រ​របស់​នាង ដោយ​ការ​ហៅ Fans មក​ទទួល​អាហារ​ញុំ​ភីហ្សាជុំ​គ្នា។

 

រ៉េត ស៊ូហ្សាណា ធ្វើ​កម្មវិធី​ជួប​ជុំ​ជាមួយ Fans

 

តាម​រយៈ​វីដេអូ​ប្រមាណ​ជាង ២នាទី ស៊ូសាណា បាន​ប្រាប់​ឲ្យ​ដឹង​ថា ពិធី​នេះ គឺ​ដើម្បី​ភាព​សប្បាយ​រីករាយ​ដល់​អ្នក​គាំទ្រ និង​ជា​ពិសេស គឺ​អរគុណ​សម្រាប់​ការ​គាំទ្រ​តែ​ម្ដង ដែល​នាង​យល់​ថា ប្រសិន​បើមិន​​មាន​ការ​គាំទ្រ​​ពី​អ្នក​គាំទ្រ​ទាំង​អស់​គ្នា​ទេ នាង​ក៏​​គ្មាន​ថ្ងៃ​នេះ​ដែរ។

 

ក្រោយ​ពី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​តាម​រយៈ​សមត្ថភាព​ច្រៀង​ភាសា​អង់គ្លេស​ក្នុង​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​២​រួច​មក យុវតី​វ័យ ១៦​ឆ្នាំ​រូប​នេះ បើ​ទោះ​មិន​ទាន់​បាន​លទ្ធផល​ល្អ​ពី​កម្មវិធី​នេះ​ក្ដី ប៉ុន្តែ​នាង​បាន​ក្លាយ​ជា​តារា​ចម្រៀង​របស់​ហង្សមាស​ហើយ។ តាម​ព័ត៌មាន នាង​ក៏​គ្រោង​ចេញ​​អាល់ប៊ុម​ទី​១​របស់​នាង​ដែរ ដែល​អាល់ប៊ុម​នោះ គឺ​ចេញ​ជាមួយ​​តារា​ចម្រៀង Step​៕

 
រ៉េត ស៊ូហ្សាណា ត្រៀម​ចេញ​វីដេអូ​ចម្រៀង​ទី​១​​​​ជាមួយ STEP
 

 

អត្ថបទ៖ ទារិកា