«ស្រកា​មាស» ភាពយន្ត​ជីវិត​ពិត​ពី​កុមារ​រើស​សំរាម​នៅ​ស្ទឹង​មាន​ជ័យ សម្ពោធ​ផ្លូវ​ការ​យប់​មិញ

«ស្រកា​មាស» ខ្សែ​ភាពយន្ត​ដែល​និយាយ​ពី​ខ្សែ​ជីវិត​ពិត​របស់​កុមារ​រើស​សំរាម​នៅ​ស្ទឹង​មាន​ជ័យ ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវ​ការ​ហើយ កាល​យប់​មិញ​នេះ នៅ​សាល​មហោស្រព​ចតុមុខ ក្រោម​ព្រះរាជ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ព្រះ​មហាក្សត្រី ​នរោត្តម ​មុនី​នាថ ​សីហនុ ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ លោក​ជំទាវ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ព្រម​ទាំង​ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ​យ៉ាង​ច្រើន។

 

«ស្រកា​មាស» ភាពយន្ត​ជីវិត​ពិត​ពី​កុមារ​រើស​សំរាម​នៅ​ស្ទឹង​មាន​ជ័យ សម្ពោធ​ផ្លូវ​ការ​យប់​មិញ

 

ភាពយន្ត​ឯកសារ​ដែល​សម្ពោធ​ចំ​ថ្ងៃ​គម្រប់​ខួប ២០ ឆ្នាំ​របស់​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (ប៉េ អេស អឺ) មួយ​នេះ និង​ផលិត​ដោយ​ផលិតករ​បារាំង​លោក Xavier de Lauzanne ក៏​រៀបរាប់​ផង​ដែរ​អំពី​ដំណើរ​ផ្សង​ព្រេង​របស់​ប្ដី​ប្រពន្ធ​បារាំង​​ស្ថាបនិក​អង្គការ ប៉េ អេស អឺ គឺ​លោក Christian និង​លោក​ស្រី Marie France des Pallières មក​កម្ពុជា រហូត​ដល់​បង្កើត​អង្គការ​នេះ​ឡើង​នៅ​ឆ្នាំ​១៩៩៥។

 

ខ្សែ​ភាព​យន្ត «ស្រកា​មាស» បង្ហាញ​ពី​ខ្សែ​ជីវិត​កម្សត់​ពិត​របស់​កុមារ​ដែល​​ដើរ​តែ​ស្ពាយ​ការ៉ុង​រើស​សំរាម​នៅ​កន្លែង​ចាក់​សំរាម​ស្ទឹង​មាន​ជ័យ តែ​បែរ​ជា​​មាន​ឱកាស​ស្ពាយ​កាតាប​ចូល​រៀន និង​ធ្វើ​ការ បន្ទាប់​ពី​ត្រូវ​អង្គការ ​ប៉េ អេស អឺ ជួយ​ទំនុក​បម្រុង​ទាំង​អាហារ កន្លែង​ស្នាក់​នៅ និង​ការ​រៀន​សូត្រ។ សាច់​រឿង​បញ្ចប់​ជាមួយ​ក្ដី​សង្ឃឹម ដោយ​រឿងរ៉ាវ​នៃ​ដំណើរ​ផ្សង​ព្រេង​ដ៏​អស្ចារ្យ​នេះ​បាន​ជួយ​ដល់​កុមារ​កម្ពុជា​ប្រមាណ​ជាង​១ម៉ឺន​នាក់​ឲ្យ​ទទួល​បាន​អាហារ អប់រំ រហូត​ដល់​អាច​កសាង​អនាគត​ដ៏​​ភ្លឺ​ស្វាង​នា​ពេល​អនាគត។

 

«ស្រកា​មាស» ភាពយន្ត​ជីវិត​ពិត​ពី​កុមារ​រើស​សំរាម​នៅ​ស្ទឹង​មាន​ជ័យ សម្ពោធ​ផ្លូវ​ការ​យប់​មិញ

«ស្រកា​មាស» នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​តាម​បណ្តា​រោង​ភាព​យន្ត​ទំនើបៗ​នៅ​កម្ពុជា ដោយ​ថវិកា​ដែល​បាន​ពី​ការ​លក់​សំបុត្រ​នឹង​យក​ទៅ​ប្រើប្រាស់​ដើម្បី​គាំទ្រ​ដល់​កម្មវិធី​របស់​អង្គការ ប៉េ អេស អឺ។

– Major Cineplex by cellcard ថ្ងៃ​ទី ១៣-១៦ កញ្ញា
– Platinum Cineplex ថ្ងៃទី ១៥-១៨ កញ្ញា
– Legend Cinema ថ្ងៃទី ១៦-១៩ កញ្ញា

 

រួម​ចំណែក​ជួយ​កុមារ​កម្ពុជា សូម​កុំ​ភ្លេច​ទៅ​ទស្សនា​រឿង «ស្រកា​មាស» ណា៎!

 

«ស្រកា​មាស» ភាពយន្ត​ជីវិត​ពិត​ពី​កុមារ​រើស​សំរាម​នៅ​ស្ទឹង​មាន​ជ័យ សម្ពោធ​ផ្លូវ​ការ​យប់​មិញ

លោក Xavier de Lauzanne ផលិតករ​បារាំង (កណ្ដាល)

 

«ស្រកា​មាស» ភាពយន្ត​ជីវិត​ពិត​ពី​កុមារ​រើស​សំរាម​នៅ​ស្ទឹង​មាន​ជ័យ សម្ពោធ​ផ្លូវ​ការ​យប់​មិញ

 

«ស្រកា​មាស» ភាពយន្ត​ជីវិត​ពិត​ពី​កុមារ​រើស​សំរាម​នៅ​ស្ទឹង​មាន​ជ័យ សម្ពោធ​ផ្លូវ​ការ​យប់​មិញ

 

អត្ថបទ៖ សុផាត