ប្រឹងរៀន​តាំងពីដើមឆ្នាំ ដាច់បាយ-ទឹក ឥឡូវ​បាន​និទ្ទេស A ដូចបំណង

យុវជន​យុវជន ភោគ ច័ន្ទរិទ្ធីសក្ដិ បាន​ជាប់និទ្ទេស A ប្រលង​នៅ​មណ្ឌល​វិទ្យាល័យ​ ស៊ីសុវត្ថិ រាជធានីភ្នំពេញ។ ភ្លាម​ៗ ក្រោយ​ពី​ដឹង​ថា ខ្លួន​ជាប់​និទ្ទេស A យុវជន​រូប​នេះ បាន​ផ្ញើ​ទៅ​កាន់​ម្ដាយ និង បងស្រី​ មុន​គេ ហើយ​សិស្សពូកែ​រូប​នេះ​ប្រាប់​ថា លទ្ធផល​នេះ ផ្ដើម​ចេញ​ពី​ការ​ខិតខំរៀន​តាំង​ពី​ដើមឆ្នាំ និង ពេលខ្លះ​ដាច់​បាយ​ ដាច់​ទឹក ក៏មាន។

 

“ខ្ញុំ​ចង់​ប្រលង​យក​អាហាររូបករណ៍​បន្ដទៀត មិន​ចង់​ចំណាយ​លុយ​ពួកគាត់​ទៀត”។ នេះជា​សម្ដី​របស់​ ច័ន្ទរិធ្ធីសក្ដិ ដែល​បាន​ជាប់​និទ្ទេស A មកពី​វិទ្យាល័យ​បាក់ទូក ហើយ​ប្រលង​នៅ​មណ្ឌល​វិទ្យាល័យ​ស៊ីសុវត្ថិ។

 

ប្រឹងរៀន​តាំងពីដើមឆ្នាំ ដាច់បាយ-ទឹក ឥឡូវ​បាន​និទ្ទេស A ដូចបំណង