ឌួង ឆាយ សុខចិត្តកោរសក់ឱ្យតែកូនប្រុសអាចមើលឃើញវិញ

6 Videos


បន្ទាប់ពីទទួលយកការវះកាត់នៅប្រទេសសិង្ហបុរីនៅពេលចុងក្រោយនេះ បញ្ហាដុំសាច់នៅក្នុង ខួរក្បាលកូនប្រុស លោក ឌួង ឆាយ ត្រូវបានវះកាត់យកចេញដោយជោគជ័យ ប៉ុន្តែគួរឱ្យសោក ស្តាយភ្នែកកូនប្រុសរបស់លោកនៅតែមិនទាន់មើលឃើញវិញនៅឡើយ ដោយសារតែក្តី អាណិតអាសូរចំពោះកូនប្រុសយ៉ាងក្រៃលែង លោកតែងតែបួងសួងដល់វត្ថុស័ក្តិសិទ្ធិសូមជួយ ឱ្យភ្នែកកូនប្រុសរបស់លោកជាញឹកញាប់ ។

ឌួង ឆាយ សុខចិត្តកោរសក់ឱ្យតែកូនប្រុសអាចមើលឃើញវិញ

នៅក្នុងថ្ងៃឧបោសថសីល និង ជាថ្ងៃខួបកំណើត កូនប្រុសរបស់លោកកកាលពីម្សិលមិញនេះផងដែរ លោកបានបង្ហោះសារបួងសួងដល់វត្ថុ ស័ក្តិសិទ្ធិដោយ សន្យាថានឹងកោរសក់ និង កសាងព្រះវិហារឱ្យតែភ្នែកកូនប្រុសរបស់លោក ជាសះស្បើយ ។

ឌួង ឆាយ សុខចិត្តកោរសក់ឱ្យតែកូនប្រុសអាចមើលឃើញវិញ

នៅក្នុងសារមួយនេះផងដែរលោកបានធ្វើការបួងសួងយ៉ាងដូច្នេះថា «ថ្ងៃសីល និង ត្រូវជាថ្ងៃ ខួបកំណើតកូនប្រុសខ្ញុំ ។ ពួកខ្ញុំមានចិត្តជ្រះថ្លានាំគ្នាមកវត្តធ្វើបន់សន្សំកុសល ។ សង្ឃឹមថាព្រះ និង ទេវតាពិតជាមានព្រះនេត្រប្រោសប្រទានពរជ័យអោយក្មេងប្រុសដ៏បរិសុទ្ធ និង កត្តញ្ញូម្នាក់ឆាប់មើលឃើញពិភពលោកសាជាថ្មីម្តងទៀតក្នុងពេលឆាប់ៗនេះ ។ ខ្ញុំ និង មនុស្សជាច្រើនជឿជាក់ថាទ្រង់មិនដាច់ព្រះទ័យចំពោះក្មេងប្រុសដ៏ល្អម្នាក់នេះទេ ។ ហើយខ្ញុំព្រះករុណានឹងកោរសក់ និង កសាងព្រះវិហារពេលកូនប្រុសជាសះស្បើយមើលឃើញ សាធូកៗៗៗៗៗៗៗ» ។

ឌួង ឆាយ សុខចិត្តកោរសក់ឱ្យតែកូនប្រុសអាចមើលឃើញវិញ

ជាមួយគ្នានេះដែរបងប្អូនទស្សនិកជនដែលបានឃើញសារបស់លោកបានសម្តែងក្តីអាណិតអាសូរចំពោះកូនប្រុសរបស់លោកយ៉ាងខ្លាំង ហើយថែមទាំងបានជូនពរឱ្យការបួងសួងនេះបាន សម្រេចដូចបំណងក្នុងពេលឆាប់ៗ ៕

ប្រមាញ់តួ

  • ឌួង ឆាយ សុខចិត្តកោរសក់ឱ្យតែកូនប្រុសអាចមើលឃើញវិញ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/10  Category:ក្នុងស្រុក
Tags: