ស្ថាបនិកសំលៀកបំពាក់ម៉ាក Zara ក្លាយជាមហាសេដ្ឋីមានជាងគេ លើពិភពលោក វ៉ាដាច់ Bill Gates

ស្ថាបនិក ក្រុមហ៊ុនសំលៀកបំពាក់ម៉ាក Zara សញ្ជាតិអេស្ប៉ាញ វ័យ៨០ឆ្នាំ បានក្លាយជាអ្នកមានបំផុតនៅលើពិភពលោក បន្ទាប់ពីបានវ៉ាដាច់អតីតមហាសេដ្ឋីទី១ លោក Bill Gates។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ចំណូលរបស់លោក Amancio Ortega បានកើនឡើង ១.៧ពាន់លានដុល្លារ នៅក្នុងសប្តាហ៍នេះ ដែលធ្វើឲ្យទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក មានចំនួនសរុប ៧៩.៥ពាន់លានដុល្លារ ឡើងវ៉ាដាច់សហស្ថាបនិកក្រុមហ៊ុន Microsoft ដែលប៉ាន់ប្រមាណមានទ្រព្យសម្បត្ដិសរុប ៧៨.៥ពាន់លានដុល្លារ ដែលបច្ចុប្បន្នលោក Amancio Ortega កំពុងស្ថិតនៅលើកំពូល តារាងពិភពលោក។ 

នៅក្នុងនោះមានការឲ្យដឹងថា លោក Amancio Ortega ដែលជាមហាសេដ្ឋីមានជាងគេនៅទ្វីបអឺរ៉ុបរួចមកហើយនេះ ទំនងជាប្រគល់ការងារគ្រប់គ្រងជំនួញ ទៅឲ្យកូនស្រីរបស់លោក នាង Marta គ្រប់គ្រងជំនួស ដែលនាងមានវ័យ ៣១ឆ្នាំ។ តាមប្រភពបានបញ្ជាក់ថា នាង Marta ដែលកូនស្រីមហាសេដ្ឋីលំដាប់ទី១ក្នុងលោកនេះ បានទទួលការបណ្តុះបណ្តាលនៅក្នុងក្រុមហ៊ុន និងធ្លាប់ធ្វើជាអ្នករៀបអីវ៉ាន់នៅក្នុងហាងទំនិញផងដែរ កាលពីនៅក្មេង។

បើទោះជាមានពាក្យចចាមអារ៉ាមថានាង នឹងស្នងតំណែងឪពុកនាង ក៏ក្រុមហ៊ុន Inditex ដែលជាក្រុមហ៊ុនសម្លៀកបំពាក់មេរបស់ក្រុមហ៊ុន Zara, Massimo Dutti និង Pull&Bear មិនបានបញ្ជាក់ថា នាង Marta ជាអ្នកស្នងតំណែងឡើយ។

គួរបញ្ជាក់ថា លោក Amancio Ortega បានចាប់ផ្តើមការងារនៅអាយុ១៤ឆ្នាំ ដោយលោកបានធ្វើជាដឹកជញ្ជូន ឲ្យអ្នកផលិតអាវយឺតនៅក្នុងទីក្រុង Coruna។ ក្នុងរយៈពេល២-៣ឆ្នាំក្រោយ លោកបានបង្កើត ហាងមួយផលិតរ៉ូបរាត្រី អាវទ្រនាប់ និង ខោអាវសម្រាប់កូនក្មេង។

សម្រាប់ក្រុមហ៊ុនសម្លៀកបំពាក់ម៉ាក Zara ដំបូងត្រូវបានបើកនៅប្រទេសអេស្ប៉ាញ ក្នុងឆ្នាំ១៩៧៥ ហើយបច្ចុប្បន្នក្រុមហ៊ុនមួយនេះ កំពុងតែប្រកួតប្រជែងគ្រប់ច្រកល្ហកទូទាំងពិភពលោក ហើយលោក Amancio Ortega បានកាន់កាប់ភាគហ៊ុនក្រុមហ៊ុនចំនួន៥៩.៣ភាគរយ ដែលបច្ចុប្បន្នគឺជាក្រុមហ៊ុនម៉ូតសម្លៀកបំពាក់ធំបំផុតក្នុងលោក នាំមុខក្រុមហ៊ុនសម្លៀកបំពាក់ Gap និងក្រុមហ៊ុន Hennes & Mauritz ។

ខាងក្រោមនេះជាឈ្មោះកំពូលអ្នកមានទាំង៥របស់ពិភពលោក

១. Amancio Ortega ម្ចាស់ក្រុមហ៊ុនសម្លៀកបំពាក់ Zara

២. Bill Gates ប្រធានក្រុមហ៊ុន Microsoft

៣. Warren Buffett មហាសេដ្ឋីជំនួញអាមេរិក

៤. Carlos Slim Helu មហាសេដ្ឋីជំនួញម៉ិកស៊ិក

៥. Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុនលក់ទំនិញ Amazon.com 

 | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្ថាបនិកសំលៀកបំពាក់ម៉ាក Zara ក្លាយជាមហាសេដ្ឋីមានជាងគេ លើពិភពលោក វ៉ាដាច់ Bill Gates
រូបភាព លោកAmancio Ortega និងស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates

ស្ថាបនិកសំលៀកបំពាក់ម៉ាក Zara ក្លាយជាមហាសេដ្ឋីមានជាងគេ លើពិភពលោក វ៉ាដាច់ Bill Gates
រូបភាព Amancio Ortega និងកូនស្រី