ដេននី ក្វាន់ ចង់បានមនុស្សម្នាក់ដែលមានពេលវេលាគ្រប់គ្រាន់ឲ្យនាង

6 Videos


តារាសម្តែងសិចស៊ី ដេនី ក្វាន់ ទើបតែបង្កើតឲ្យមានការភ្ញាក់ផ្អើលជាមួយនឹងការបើកដំណើរ ការហាងពីរព្រមគ្នាគឺហាងផ្នែកសម្រស់និងហាងលក់គ្រឿងសង្ហារឹមដែលចាយទុនខ្ទង់ម៉ឺនដុល្លារនាពេលកន្លងទៅថ្មីៗនេះបានបង្ហោះសារបង្ហាញពីអារម្មណ៍របស់នាងដល់មហាជន ។

ដេននី ក្វាន់ ចង់បានមនុស្សម្នាក់ដែលមានពេលវេលាគ្រប់គ្រាន់ឲ្យនាង

ថ្វីបើពេលនេះគេដឹងថានាងមានគូស្នេហ៍តែនាងហាក់បង្ហាញពីការមិនពេញចិត្តសោះឡើយដោយក្នុងនោះនាងតែងបង្ហោះនូវសារដែលបង្កប់ទៅដោយន័យប្លែកៗធ្វើឲ្យអ្នកលេងហ្វេសប៊ុកមានការងឿងឆ្ងល់និងសង្ស័យចំពោះនាងថាស្នេហានាងមិនសមប្រកបឬយ៉ាងណា ? ។

ដេននី ក្វាន់ ចង់បានមនុស្សម្នាក់ដែលមានពេលវេលាគ្រប់គ្រាន់ឲ្យនាង

ថ្មីៗកន្លងទៅនេះ ដេននី ក្វាន់ បានសរសេរសារខ្លីតែបង្កប់ដោយអត្ថន័យស្នេហាជ្រាលជ្រៅ ទៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា៖ញញឹមបុ៉ន្តែក្នុងអារម្មណ៏របស់ខ្ញុំវិញវាឯកាខ្លាំងណាស់..តែមិនអីទេព្រោះខ្ញុំជឿថាខ្ញុំអាចនឹងជួបមនុស្សម្នាក់ដែលមានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្ញុំហើយក៏អាចអោយខ្ញុំញញឹមដោយគ្មានភាពឯកាលាក់នៅពីក្រោយបែបនេះទៀតដែរ.! ។

ដេននី ក្វាន់ ចង់បានមនុស្សម្នាក់ដែលមានពេលវេលាគ្រប់គ្រាន់ឲ្យនាង អ្នកលេងហ្វេសប៊ុកនាំគ្នាឆ្ងល់ថាបើនាងស្អាតហើយមានទ្រព្យច្រើនទៀតរឿងអ្វីភ័យខ្លាចនៅ ឯកា ? គេជឿថាឲ្យតែនាងឆ្លើយយល់ព្រមច្បាស់ជាមិនខ្វះអ្នកធានាខ្លួនក្នុងការផ្តល់ពេលវេលាគ្រប់គ្រាន់ដល់នាងឡើយ ។

ដេននី ក្វាន់ ចង់បានមនុស្សម្នាក់ដែលមានពេលវេលាគ្រប់គ្រាន់ឲ្យនាង

កន្លងទៅនាងតែងប្រើសារបង្ហោះក្នុងហ្វេសប៊ុកបង្ហាញពីការមិនសប្បាយចិត្តដោយប្រើពាក្យប្លែកៗគួរឲ្យចាប់អារម្មណ៍ដូចជាសរសេរថា៖ មាត់ថាស្រលាញ់ភ្លៀងតែយកឆត្រ័បាំងភ្លៀង,មាត់ថា ស្រលាញ់ខ្យល់បក់តែទាញបង្អួចបិទ,មាត់ថាស្រលាញ់ព្រះអាទិត្យតែចូលជ្រកម្លប់,មូលហេតុទាំងនេះហើយដែលធ្វើអោយខ្ញុំខ្លាចពេលខ្ញុំលឺអ្នកនិយាយថាអ្នកស្រលាញ់ខ្ញុំ.! ។

ដេននី ក្វាន់ ដែលកន្លងទៅត្រូវរងនូវការរិះគន់ពីរឿងស្លៀកពាក់សិចស៊ីហួសហេតុពេលនេះ នាងមិនត្រឹមសម្របខ្លួនបានល្អទេតែក៏ទទួលបាននូវការសរសើរថានាងមានចិត្តសប្បុរសចេះធ្វើសកម្មភាពមនុស្សធម៌ជួយសង្គមតាមលទ្ធភាពនិងសមត្ថភាពរបស់នាងទៀតផង។

ដេននី ក្វាន់ ចង់បានមនុស្សម្នាក់ដែលមានពេលវេលាគ្រប់គ្រាន់ឲ្យនាង

បន្ទាប់ពីមានការណែនាំលើការស្លៀកពាក់ឲ្យបានសមរម្យពីសំណាក់ក្រសួងវប្បធម៌និងវិចិត្រ សិល្បៈមក ដេននី ក្វាន់ ក៏បានប្រកាសថានាងព្រមធ្វើតាមដោយកាត់បន្ថយលើការស្លៀកពាក់សិចស៊ី ខុសកាលៈទេសៈទៀតហើយគឺតាំងពីនោះមកគេសង្កេតឃើញនាងបានកែខ្លួនធ្វើឲ្យមហាជនមួយចំនួនសរសើរនិងអាណិតនាងរហូតលាន់មាត់ថាបើនាងដឹងខុសហើយចេះកែខ្លួនបែបនេះទើបជាមនុស្សល្អ។

តាមការសង្កេតមួយរយៈក្រោយមកនេះគេឃើញថានាងបានបង្ហាញ ពីការ ស្លៀកពាក់របៀបជា ប្រពៃណីខ្មែរដែលមើលទៅឃើញថាសក្តិសមជានារីខ្មែរ មានលក្ខណៈស្លូតបូត ស្រគត់ស្រគំមិន សិចស៊ី ឡូយឆាយហើយស្អាតគួរឲ្យចាប់អារម្មណ៍ទៀតផង ។

ដេននី ក្វាន់ ចង់បានមនុស្សម្នាក់ដែលមានពេលវេលាគ្រប់គ្រាន់ឲ្យនាង

មិនតែប៉ុណ្ណោះនាងក៏បានចូលរួមសកម្មភាពជួយដល់សង្គមពិសេសចែករំលែកថវិការផ្ទាល់ខ្លួនជួយដល់អ្នកក្រខ្វះខាតដែលចាត់ទុកថាជាទង្វើដ៏ល្អរបស់នាងក្នុងការជួយដល់សង្គមជាតិ៕

ដេវីត