កត្តា​ទាំង​៤​ដែល​អាច​ប៉ះពាល់​ដល់​ការ​បង្កើតកូន​

កត្តា​ទាំង​៤​ដែល​អាច​ប៉ះពាល់​ដល់​ការ​បង្កើតកូន​

​និយាយ​ចំពោះ​នារី ការ​បង្កើតកូន​ពិត​ជា​សំខាន់​ណាស់ ព្រោះ​នៅពេល​ដែល​អ្នក​មាន​សមត្ថភាព​បង្កើតកូន នោះ​គ្រួសារ​អ្នកនឹង​អាចមាន​សុភមង្គល​បាន ហើយ​កូន​ក៏​ជា​ចំនុច​មួយ​ដែល​សំខាន់​ក្នុង​ការ​ចងចិត្ត​ស្វាមី​ដែរ​។

ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​កត្តា​៤​ដែល​អាច​ប៉ះពាល់​ដល់​ស​សមត្ថភាព​បង្កើត​កូន​របស់​អ្នក​។

តើ​មាន​អ្វី​ខ្លះ​ទៅ​?
1.​    ​ការ​មក​រដូវ​មិន​ទៀងទាត់​ដោយ​មាន​ពេល​ខ្លះ​មក​លឿន ហើយ​ពេល​ខ្លះ​មក​យឺត​ខុសពី​ខែ​មុន​។​
2.​    ​ម្យ៉ាងទៀត​នៅពេល​ដែល​អ្នក​មក​រដូវ​កាន់តែ​តិច​ថ្ងៃ ឬ​កាន់តែច្រើន​ថ្ងៃ​ក៏​អាច​ប៉ះពាល់​ដល់​សមត្ថភាព​បង្កើតកូន​ដូចគ្នា​។​
3.​    ​ការធ្លាក់​ឈាមរដូវ​តិចជាង​មុន​ក៏​ជា​កត្តា​ចំបង​ក្នុងការ​ធ្វើឲ្យប៉ះពាល់​ដល់​សមត្ថភាព​បង្កើត​កូន​របស់​អ្នក​ដូចគ្នា​។​
4.​    ​ការ​មក​រដូវ​ដែល​មាន​លក្ខណៈ​ធម្មតា​គឺ​ពី​២​ទៅ​៣​ថ្ងៃ​គឺ​ធ្លាក់ឈាម​ច្រើន ហើយ​ពី​៥​ទៅ​៧​ថ្ងៃ​គឺ​អស់​។ ប៉ុន្តែ​នៅពេលដែល​ឈាម​អ្នកធ្លាក់​កាន់តែ​ច្រើន​ជាង​ខែ​មុន ឬ​តិច​ជាង​ខែ​មុន នោះ​អ្នក​កួរ​តែ​ប្រយ័ត្ន​។ ដូចនេះ​នៅពេល​ដែល​អ្នក​មាន​អាកា​រៈទាំង​៤​ខាងលើនេះ អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រោគ​ស្ត្រី​ទើប​បាន នោះ​អ្នកនឹង​អាច​ព្យាបាល​ទាន់​ពេល​ដោយ​មិន​ប៉ះពាល់​ដល់​សមត្ថភាព​បង្កើត​កូន​នៅ​ថ្ងៃក្រោយ​ឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ mamaclub.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។