ឱ! កងវិស្វកម្មអើយ…

កង​វិ​ស្វ​វ​កម្ម​កំពុង​ស្ថាបនា​ផ្លូវលំ ពី​ឃុំ​ព្រៃ​ដើម​ថ្នឹង ទៅ​ឃុំ​ល្វេ អត់​មាន​ដឹក​ដី​ពី​ឆ្ងាយ​យក​មក​ចាក់​ទេ ។ ពួក​គេ​អាង​អំណាច​វិស្វកម្ម ធ្វើ​ដល់​ភូមិ​ណា ជីក​យក​ដី​លំនៅ​ឋាន​ភូមិ​នោះ​ ដែល​អម​ផ្លូវ​មាន​ជម្រៅ​ពី​៣ ទៅ​៤​ម៉ែត្រ​ ឱ្យ​ក្លាយជា​ព្រែក​ជា​ស្ទឹង ។ អ្នក​ភូមិ​ខ្លះ​សល់​តែ​ផ្ទះ ឯ​ដី​មុខ​ផ្ទះ​ក្លាយជា​ស្ទឹង ដោយសារ​កង​វិស្វកម្ម​អាង​អំណាច ។

ព័ត៌មាន​ចុង​ក្រោយ ថ្ងៃក្រោយ​កង​វិស្វកម្ម​ដឹក​ដី​មក​ចាក់​បំពេញ​វិញ ពេល​នេះ សុំ​ជីក​យក​ដី​ធ្វើ​ផ្លូវ​សិន​ហើយ ។ អភិបាលស្រុក​ស៊ី​ធរ​កណ្តាល អត់​មាន​ចុះ​ជួយ​សម្រួល​ប្រជាជន ដែល​កំពុង​រង​ទុក្ខ​នេះ​ទេ ។

ឱ​! កង​វិស្វកម្ម​អើយ... ហេតុ​អី​ក៏​ទៅ​បំផ្លាញ​សេចក្តីសុខ​សាន្ត​តាម​ភូមិ ​នៅ​មុន​ពេល​បោះ​ឆ្នោត​នេះ?

ភូមិ​ព្រហ្ម​មុនី ជា​ភូមិ​លិច​ទឹក ។ ប្រជាជន​ទិញ​ដី​ចាក់​ភូមិ​រាល់​ៗ​ឆ្នាំ ។ ហេតុ​អ្វី​ទៅ​ជីក​យក​ដី​លំនៅ​ឋាន​គេ ​មក​ចាក់​ធ្វើ​ផ្លូវ? កុំ​ធ្វើ​ល្អ​ជាង ​!!