យុត្តិធម៌ពិតជាមាន! ឃាតកដែលវាយសម្លាប់ដៃគូ ពេលផឹកស៊ីជាមួយគ្នា នៅស្រុកអង្គស្នួល ត្រូវតុលាការឃុំខ្លួន ដាក់ពន្ធនាគារ

(កណ្តាល)៖ ជនដៃដល់ម្នាក់ដែល បានវាយសម្លាប់មិត្តភក្តិរបស់ខ្លួន ពេលកំពុងផឹកស៊ីជាមួយគ្នា នៅស្រុកអង្គស្នួល ខេត្តកណ្តាល ហើយដែលត្រូវបានកម្លាំងអាវុធហត្ថ៣ខេត្ត សហការជាមួយកម្លាំង​អាវុធហត្ថជំនាញ ព្រហ្មទណ្ឌលើផ្ទៃប្រទេស តាមចាប់ខ្លួននោះ ត្រូវបានតុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារហើយ។

ការសម្រេចឃុំខ្លួនជនដៃដល់រូបនេះគឺបានឆ្លើយតប ទៅនឹងការអំពាវនាវរបស់ស្រ្តីជាប្រពន្ធជនរងគ្រោះ ដែលបានដើរកាត់រូបថតប្តី សុំឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់តាមរកឃាតក ក៏ព្រោះតែក្រោយពេល​កើតហេតុនោះ សមត្ថកិច្ចនគរបាលបានសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះ អាចជាករណីគ្រោះថ្នាក់ចរាចរណ៍ទៅវិញ តែពេលនេះយុត្តិធម៌ពិតជាមានហើយ សម្រាប់ក្រុមគ្រួសាររងគ្រោះ។ សូមបញ្ជាក់ថា ដោយសារតែការទទូចរបស់ស្រ្តីរងគ្រោះសុំឲ្យ សមត្ថកិច្ចបន្តតាមចាប់ឃាតកនោះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល លោក លឹម សុគន្ថា បានបញ្ជាទៅកម្លាំងអាវុធហត្ថ បើកការស្រាវជ្រាវជាបន្ទាន់ រហូតឈានទៅដល់ចាប់ខ្លួនជននេះ ដល់ខេត្តស្វាយរៀង ដែលជាចំណាត់ការដ៏ម៉ឺងម៉ាត់មួយ សម្រាប់ការស្វែងរកយុត្តិធម៌ និងការពិតជូនប្រជាពលរដ្ឋ។

មន្រ្តីជាន់ខ្ពស់ខេត្តកណ្តាល នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះថា ជនដៃដល់ត្រូវបានចៅក្រមសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ហើយកាលពីថ្ងៃព្រហស្បតិ៍ ដែលនេះគឺជាការផ្តល់​ យុត្តិធម៌មួយ​ដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់គាត់។ សូមបញ្ជាក់ថា កម្លាំងជំនាញយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងអាវុធហត្ថខេត្តកណ្តាល អាវុធហត្ថខេត្តកំពង់ស្ពឺ និងអាវុធហត្ថខេត្តស្វាយរៀង ក្រោមបទបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការស្រាវជ្រាវអំពើឃាតកម្មនេះ ដែលបានកើតឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ នៅជិតថ្នល់ទទឹង ភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

កម្លាំងជំនាញអាវុធហត្ថបានធ្វើការស្រាវជ្រាវដោយអត់ហ្មត់ និងយកទុកដាក់រហូតដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិ ឆ្អឹងពស់ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ទើបធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ាន់ សុខចាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅផ្ទះទល់មុខឈាងនឹងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងលែង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែកឯជនរងគ្រោះមានឈ្មោះ វឿន វណ្ណៈ ហៅ វណ្ណ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មសំណង់ មានទីលំនៅភូមិ ត្រពាំងលែង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានប្រាប់ថា នៅពេលស្តាប់ចម្លើយជនសង្ស័យ បានសារភាពថា រូបគេពិតជាបានសម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយសារជនរងគ្រោះពេលកំពុងផឹកស៊ីជាមួយគ្នា និយាយមិនស្តាប់ ហើយជាច្រើនឆ្នាំកន្លងមកនេះ ជនរងគ្រោះធ្លាប់បានលូចមាន់ទា របស់ជនសង្ស័យជាច្រើនលើកមកហើយ ទើបគេបញ្ចេញកំហឹង ក្នុងពេលនេះតែម្តង។ ដំណើររឿងហេតុ៖ នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យ (ម៉ាន់ សុខចាន់) បានបបួលជនរងគ្រោះទៅលេងផ្ទះឪពុកធម៌ របស់ខ្លួនដែលមានឈ្មោះ ស ខាន់ ហៅ តាញ៉ាញ់ នៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយជនសង្ស័យ (ម៉ាន់ សុខចាន់) បានយកទាពីផ្ទះមួយក្បាលនិងបានជំពាក់ ស្រាបៀគេមួយកេះយកទៅជាមួយផង។ ពេលទៅដល់ភ្លាមនាំគ្នាធ្វើម្ហូបក្លែម ហើយអង្គុយផឹកមានគ្នាចំនួន៥នាក់។ នៅពេលផឹកជិតអស់ស្រាបៀរ ជនរងគ្រោះបានទទូចឱ្យជនសង្ស័យ (ម៉ាន់ សុខចាន់) ជូនត្រឡប់មកផ្ទះវិញ ម្តងហើយម្តងទៀត ព្រោះដោយសារយប់ជ្រៅ ក៏ធ្វើឱ្យមានការប្រើពាក្យសម្តីមិនសមរម្យដាក់គ្នា។ ទោះជាម្ចាស់ផ្ទះនិងជនសង្ស័យឃាត់ឱ្យនៅដេក យ៉ាងណាក៏ជនរងគ្រោះ នៅតែមានៈចង់ទៅផ្ទះដដែល រួចក៏បានដើរចេញពីផ្ទះនោះតែម្នាក់ឯង សំដៅទៅផ្លូវជាតិបំណងទៅផ្ទះវិញ។ ក្រោយពីជនរងគ្រោះបានដើរចេញទៅបានមួយសន្ទុះ ជនសង្ស័យបានជិះម៉ូតូតាមក្រោយ ហើយយកដំបងឫស្សីមួយកំណាត់សៀត នឹងម៉ូតូក្នុងបំណង ទុកវាយជនរងគ្រោះឱ្យរាងចាល ព្រោះនិយាយមិនស្តាប់គ្នា ហើយជាច្រើនឆ្នាំកន្លងមកនេះ ជនរងគ្រោះធ្លាប់បាន លូចមាន់ទារបស់ ជនសង្ស័យជាច្រើនលើកមកហើយ ទើបគេបញ្ចេញកំហឹងក្នុងពេលនេះតែម្តង។

ពេលជួបរងគ្រោះជនសង្ស័យក៏បាន ហៅជិះម៉ូតូជាមួយ លុះដល់កន្លែងកើត អ្នកទាំងពីរនាក់ ក៏ចុះបទជើងតូច ឆ្លៀតឱកាសល្អ ជនសង្ស័យ ក៏យកដំបងឫស្សីវាយជនរងគ្រោះ ពីក្រោយតែម្តង រហូតដល់ឃើញជនរងគ្រោះសន្លប់បាត់ស្មារតី ទើបបោះដំបងចោលហើយ ជនសង្ស័យក៏ជិះម៉ូតូមកផ្ទះឪពុកធម៌វិញ។ ក្រោយពីដឹងថាប្រជាពលរដ្ឋបានយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ជនសង្ស័យបានឌុបឪពុកធម៌របស់គេទៅមើលពេលដឹងថា ជនរងគ្រោះស្លាប់គេក៏ហៅ ឪពុកធម៌មកផ្ទះវិញ រួចបន្តសម្ងំនៅទីនោះរហូតដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ទើបជិះម៉ូតូទៅផ្ទះឈ្មោះ កាន់ ភា ភេទស្រី ត្រូវជាប្អូនថ្លៃ ភូមិឆ្អឹងពស់ ឃុំពងទឹកស្រុករំដួល ខេត្តស្វាយរៀង ហើយក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី៥ ខែកញ្ញា តែម្តង៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត