អស់ទាស់ ! បណ្ណាការក្នុងអាពាហ៍ពិពាហ៍ Tavia Yeung និង Him Law

6 Videos


តារាសម្តែងល្បីឈ្មោះហុងកុងទាំងពីររូប នាង Tavia Yeung និង លោក Him Law កំពុង មមាញឹកយ៉ាងខ្លាំងក្នុងការរៀបចំពិធីមង្គលការ ដែលនឹងប្រព្រឹត្តទៅនៅដើមខែតុលាខាងមុខនេះ ។

អស់ទាស់ ! បណ្ណាការក្នុងអាពាហ៍ពិពាហ៍ Tavia Yeung  និង Him Law

តែលោក Him ជាក្មេងដែលចាប់កំណើតនៅទីជនបទ រូបលោកគឺសង្កត់ធ្ងន់ទៅលើការរៀបចំពិធីមង្គលការតាមបែបប្រពៃណី ។ រូបលោកក៏ថែមទាំងបានរៀបចំបណ្តាការជាច្រើនផងដែរ រួមមានទាំងរបស់របរថ្លៃៗជាច្រើនមុខដូចគ្នា ។

អស់ទាស់ ! បណ្ណាការក្នុងអាពាហ៍ពិពាហ៍ Tavia Yeung  និង Him Law

សម្រាប់នាង Tavia វិញ ក៏កំពុងញាប់ញាប់ជើងរៀបចំសម្អាតផ្ទះ និង ដាក់តាំងគ្រឿងលម្អមួយចំនួនត្រៀមខ្លួនរួចជាស្រេចសម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ខាងមុខផងដែរ ។

អស់ទាស់ ! បណ្ណាការក្នុងអាពាហ៍ពិពាហ៍ Tavia Yeung  និង Him Law

គួររំឭកដែរថា អ្នកទាំងពីរបានរៀបការស្ងាត់ៗនៅប្រទេសអង់គ្លេសកាលពីខែមីនា ឆ្នាំ ២០១៦ ក្រោយទាក់ទងគ្នា ៥ ឆ្នាំ ហើយការរៀបចំពិធីមង្គលការនាពេលខាងមុខនេះ គឺដើម្បីបង្គ្រប់កិច្ច និង អាចឲ្យមិត្តភក្តិ និង បងប្អូនបានចូលរួមដឹងឮ ៕

ថាវរិទ្ធ ( ប្រភព ៖ ឡបលីផប )

អស់ទាស់ ! បណ្ណាការក្នុងអាពាហ៍ពិពាហ៍ Tavia Yeung  និង Him Law