ម្ចាស់​ល្ខោន​ ភី សុគន្ធី​ បដិសេធ​ព័ត៌មាន​ជនសង្ស័យ​លួច​ម៉ូតូ​ជា​បុគ្គលិក​របស់​ខ្លួន

សិល្បៈ ៖ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៩កញ្ញា ម្សិលមិញនេះមានព័ត៌មានថា អ្នករៀបចំរោងល្ខោនឱ្យក្រុមល្ខោនបាសាក់ “ភី សុគន្ធី” ម្នាក់ត្រូវកម្លាំងនគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងប្រជាការពារ និងប្រជាពលរដ្ឋ បានធ្វើការឡោមព័ទ្ធចាប់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីរូបគេរួមនឹងបក្សពួកម្នាក់ទៀតធ្វើសកម្មភាពកាច់សោ.កម៉ូតូ១គ្រឿងបានសម្រេច នឹងបានព្យាយាមរត់គេចខ្លួច ប៉ុន្តែរត់មិនរួច ក៏ត្រូវកម្លាំងចាប់បានម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនរួច ។

ម្ចាស់​ល្ខោន​ ភី សុគន្ធី​ បដិសេធ​ព័ត៌មាន​ជនសង្ស័យ​លួច​ម៉ូតូ​ជា​បុគ្គលិក​របស់​ខ្លួន

ហេតុការណ៍នេះបើតាមរបាយការពីកម្លាំងសមត្ថកិច្ចបានឱ្យដឹងថា បានកើតឡើងនៅលើផ្លូវលំខាងត្បូងភូមិអង្គសំណាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយម៉ូតូដែលត្រូវបានលួចកាច់សោ.កយកទៅបាត់នោះ ម៉ាកហុងដាឌ្រីមC១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1DO-0457 មានលេខតួ និងលេខម៉ាស៊ីន 9453847 ដែលជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះយ៉ុន យុយ អាយុ២៧ឆ្នាំ ជាជាងជួសជុលម៉ូតូ មានទីលំនៅក្នុងភូមិអង្គសំណាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ម្ចាស់​ល្ខោន​ ភី សុគន្ធី​ បដិសេធ​ព័ត៌មាន​ជនសង្ស័យ​លួច​ម៉ូតូ​ជា​បុគ្គលិក​របស់​ខ្លួន

ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ ជួប សំណាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ជាអ្នករត់ម៉ូតូឌុប និងជាអ្នករៀបចំរោងល្ខោនបាសាក់របស់លោក ភី សុគន្ធី នេះបើតាមការឆ្លើយសារភាពពីជនសង្ស័យ។  ព័ត៌មានដដែលនេះក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នជនសង្ស័យស្នាក់ភូមិអណ្តូងគៀន ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ ។ និងបក្ខពួកម្នាក់ទៀត ឈ្មោះ វ៉ាន់ រិត ហៅភក្តិ អាយុ២៣ឆ្នាំ មានលំនៅភូមិព្រៃផ្ចឹក១ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល និងស្នាក់នៅផ្ទះជួលភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (កំពុងគេចខ្លួន) ។

ម្ចាស់​ល្ខោន​ ភី សុគន្ធី​ បដិសេធ​ព័ត៌មាន​ជនសង្ស័យ​លួច​ម៉ូតូ​ជា​បុគ្គលិក​របស់​ខ្លួន

សម្រាប់ព័ត៌មានជនសង្ស័យដែលបានឆ្លើយប្រាប់សមត្ថកិច្ចថា ជាអ្នករៀបចំឆាកល្ខោន ភី សុគន្ធី នេះធ្វើឱ្យម្ចាស់ក្រុមល្ខោនលោក ផន ភី និងភរិយា សុគន្ធី ចេញមុខបដិសេធតាមរយៈ kqube.net ថា ចំពោះព័ត៌មានដែលគេចុះផ្សាយថា ជនសង្ស័យកាច់សោ-កម៉ូតូត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ហើយគេបានសារភាពថា ជាអ្នករៀបចំរោងល្ខោន ភី សុគន្ធី របស់លោកនោះ គឺលោកសូមបដិសេធទាំងស្រុង ព្រោះជនម្នាក់នេះមិនមែនជាក្រុមការងារក្រុមល្ខោន ភី សុគន្ធី នោះទេ គឺលោក និងក្រុមការងារទាំងអស់មិនដែលបានស្គាល់ជនម្នាក់នេះឡើយ។

ម្ចាស់​ល្ខោន​ ភី សុគន្ធី​ បដិសេធ​ព័ត៌មាន​ជនសង្ស័យ​លួច​ម៉ូតូ​ជា​បុគ្គលិក​របស់​ខ្លួន
ម្ចាស់ក្រុមល្ខោនល្បីឈ្មោះប្រចាំប្រទេសដដែលនេះបន្តថា លោកពុំបានដឹងថាព័ត៌មានដែលកើតឡើងនេះគេមានចេតនាអ្វីមកលើក្រុមល្ខោនលោកទេ ព្រោះរឿងនេះធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះក្រុមល្ខោនលោកខ្លាំងណាស់ ម្យ៉ាងទៀតកូនចៅដែលលោកជ្រើសមកធ្វើការសុទ្ធតែមានប្រវត្តិជាមនុស្សល្អ ដូច្នេះហើយចំពោះព័ត៌មានដែលថា ជនសង្ស័យកាច់សោ-កម៉ូតូខាងលើនេះមិនមែនជាក្រុមអ្នករៀបចំរោងល្ខោន ភី សុគន្ធី ឡើយ។

ម្ចាស់​ល្ខោន​ ភី សុគន្ធី​ បដិសេធ​ព័ត៌មាន​ជនសង្ស័យ​លួច​ម៉ូតូ​ជា​បុគ្គលិក​របស់​ខ្លួន

លោក ផន ភី បន្តថា ដើម្បីបញ្ជាក់ពីភាពស្អាតស្អំក្រុមល្ខោន លោកក៏សុំឱ្យអ្នកស្រុកភូមិរបស់លោកចូលរួម Commet ព័ត៌មានជាក់លាក់ផងបើសិនជាមានអ្នកណាបានស្គាល់ថា ជនសង្ស័យម្នាក់នេះជាក្រុមល្ខោនរបស់លោក ដើម្បីលាតត្រដាងព័ត៌មានពិតជួនដល់ប្រជាពលរដ្ឋដឹងរឿងពិត នឹងជាការចូលរួមបញ្ជាក់ភស្តុតាងឱ្យក្រុមល្ខោនរបស់លោកផងដែរ៕

ម្ចាស់​ល្ខោន​ ភី សុគន្ធី​ បដិសេធ​ព័ត៌មាន​ជនសង្ស័យ​លួច​ម៉ូតូ​ជា​បុគ្គលិក​របស់​ខ្លួន

ប្រភព ៖ kqube

  • ម្ចាស់​ល្ខោន​ ភី សុគន្ធី​ បដិសេធ​ព័ត៌មាន​ជនសង្ស័យ​លួច​ម៉ូតូ​ជា​បុគ្គលិក​របស់​ខ្លួន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/10  Category:ជីវិតនិងសង្គម
Tags: