រត់​ដើម្បី​រស់​ដូច​សាច់​រឿង​ រថភ្លើង​ទៅ​ប៊ូសានកើត​ឡើង​ពិតៗ​នៅ​ស្ថានីយ​រថភ្លើង​ក្រុង​សៀងហៃ

សូមទស្សនាវីដេអូ ៖

រថភ្លើងទៅប៊ូសាន ជាខ្សែភាពយន្តមនោសញ្ចេតនាកូរ៉េបែបរន្ធត់មួយ ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់យុវវ័យក្នុងពេលបច្ចុប្បន្ន ជាមួយនេះគ្នា ហេតុការណ៍ដែលស្រដៀងគ្នានឹងសាច់រឿង Train to Busan បានកើតឡើងពិតៗ នៅស្ថានីយរថភ្លើងក្រោមដីនៃទីក្រុងសៀងហៃ ។បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ នៅសុខៗស្រាប់តែសន្លប់ឈឹង ដេកដួលទៅលើស្ត្រីម្នាក់នៅក្បែរនោះ ឃើញដូចនេះ ស្ត្រីម្នាក់នោះមិនមាត់កអ្វីច្រើនទេ ស្រាប់តែដាក់មេប្រូចរត់យកមួយទំហឹងតែម្ដង ដោយឡែកអ្នកនៅក្បែរនោះទាំងឡាយ ប្រការណាឃើញស្ត្រីម្នាក់នោះរត់ហើយ ក៏នាំគ្នារត់មួយអស់ជើងដែរ ទាំងមិនបានពិចារណាពីមូលហេតុអ្វីមួយឡើយ ។

រត់​ដើម្បី​រស់​ដូច​សាច់​រឿង​ រថភ្លើង​ទៅ​ប៊ូសានកើត​ឡើង​ពិតៗ​នៅ​ស្ថានីយ​រថភ្លើង​ក្រុង​សៀងហៃ

ក្នុងចំណោមនោះ មានបុរសម្នាក់ ដែលមិនបានរត់យកប្រាស់អាយុដូចអ្នកដទៃទេ ដោយលោកបានរត់ទៅរកជំនួយពីខាងបុគ្គលិកស្ថានីយ តែពេលបុគ្គលិកនោះមកដល់ បុរសដែលសន្លប់នោះក៏ដឹងខ្លួនវិញ ។ឈុតឆាកពិតៗជាក់ស្ដែងនេះ មានលក្ខណៈស្រដៀងគ្នាខ្លាំង នឹងឈុតមួយនៃរឿង “រថភ្លើងទៅប៊ូសាន” ដែលមនុស្សគ្រប់គ្នានាំគ្នារត់ដើម្បីរស់ ពេលផ្ទុះការវាយប្រហារពី Zombie លើរថភ្លើងជាលើកដំបូង ៕

រត់​ដើម្បី​រស់​ដូច​សាច់​រឿង​ រថភ្លើង​ទៅ​ប៊ូសានកើត​ឡើង​ពិតៗ​នៅ​ស្ថានីយ​រថភ្លើង​ក្រុង​សៀងហៃ

ប្រភព ៖ kqube

  • រត់​ដើម្បី​រស់​ដូច​សាច់​រឿង​ រថភ្លើង​ទៅ​ប៊ូសានកើត​ឡើង​ពិតៗ​នៅ​ស្ថានីយ​រថភ្លើង​ក្រុង​សៀងហៃ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/10  Category:ជីវិតនិងសង្គម
Tags: