មាន សូនីតា ក្លាយជាតួឯកស្រីរឿង «សម្បត្តិបុរស» !

6 Videos


សម្រាប់ឆ្នាំនេះ តារាសម្តែងរូបស្រស់ មាន សូនីតា មានសកម្មភាពសិល្បៈថ្មីៗជាបន្តបន្ទាប់ ជាពិសេសការថតរឿង ក្រោយពីស្ងប់ស្ងាត់មួយរយៈ ។ នៅក្នុងពេលឆាប់ៗខាងមុខនេះរាជនីក្រម៉ារូបនេះត្រៀម និងគ្រងតំណែងជាតួស្រីនៅក្នុងរឿងភាគ «សម្បត្តិបុរស» ។

មាន សូនីតា ក្លាយជាតួឯកស្រីរឿង «សម្បត្តិបុរស» !

«សម្បត្តិបុរស» គឺជារឿងភាគទូរទស្សន៍ដែលជាស្នាដៃនិពន្ធរបស់អ្នកស្រី ពាន់ ភួងបុប្ជា ដែល ត្រៀមនិងថតនៅដើមខែតុលាខាងមុខនេះ ។ តួស្រីនៅក្នុងរឿងនេះគឺស្រីស្អាត មាន សូនីតា ។ សម្រាប់តួ ប្រុសលោក អ៊ុន សិទ្ធា ។ ក្រៅពីនេះនៅមានតួស្រីវ័យក្មេងជាច្រើនទៀត ។

មាន សូនីតា ក្លាយជាតួឯកស្រីរឿង «សម្បត្តិបុរស» !

មាន សូនីតា មានចរិកនិងរូប រាង ស៊ីទៅនឹងតួស្រី។នេះជាការលើកឡើងរបស់អ្នកស្រី ពាន់ ភួងបុប្ជា ។ មួយរយៈចុងក្រោយនេះ មាន សូនីតា បានលេចមុខជាបន្តបន្ទាប់នៅក្នុងខ្សែរឿងដែលមានទាំងរឿងដុំនិងរឿងភាគទូរទស្សន៍។ក្នុងនោះមានដូចជារឿង«បណ្តឹងខ្មោចស្រីទាំងប្រាំ» និងរឿង «ស្នេហ៍ស្វ័យគុណបួន» ជាដើម ។

មាន សូនីតា ក្លាយជាតួឯកស្រីរឿង «សម្បត្តិបុរស» !

ក្រៅពីជាតារាសម្តែង ដែលមានប្រជាប្រិយភាព មាន សូនីតា កំពុងទទួលបានការចាប់អារម្មណ៍ពី សំណាក់មហាជនតាមរយៈការកែច្នៃក្រម៉ារបស់ខ្មែរធ្វើជាសម្លៀកបំពាក់ សម្រាប់ស្លៀកចូលរួមក្នុងពិធី ផ្សេងៗ ។ ពេលនេះកំពុងទទួលបានការពេញនិយមស្លៀកពាក់ពីសំណាក់តារាជាច្រើន ។ ចុងក្រោយនេះ មាន សូនី តា បានចេញម៉ូដថ្មីស្អាតៗជាបន្តបន្ទាប់ទៀត ៕ ចេនី

មាន សូនីតា ក្លាយជាតួឯកស្រីរឿង «សម្បត្តិបុរស» !មាន សូនីតា ក្លាយជាតួឯកស្រីរឿង «សម្បត្តិបុរស» !