ធែលថៃ បង្ហាញគោលជំហរចូលរួមតន្ត្រីសប្បុរសធម៌ ដោយមិនយកប្រាក់

6 Videos


អតីតម្ចាស់ពានកម្មវិធី The Voice Cambodia រដូវទីពីរ ធែល ថៃ បានបង្ហើបដំណឹងដ៏គួរឱ្យ ភ្ញាក់ផ្អើលមួយថា ចាប់ពីពេលនេះតទៅលោកនឹងចូលរួមច្រៀងក្នុងការ ប្រគំតន្ត្រីសប្បុរសធម៌ ដោយមិនយកថវិកាដើម្បីជាការតបស្នងសងគុណដល់បងប្អូនទស្សនិកជនដែលបានគាំទ្រលោករហូតមក ។

ធែលថៃ បង្ហាញគោលជំហរចូលរួមតន្ត្រីសប្បុរសធម៌ ដោយមិនយកប្រាក់

តារាចម្រៀងថ្មីរបស់ផលិតកម្មហង្សមាសរូបនេះបានឱ្យដឹងថា លោកមានបំណងចូលរួមការងារ ជួយដល់សង្គមជាយូរមកហើយ ប៉ុន្តែមិនទាន់មានលទ្ធភាព និង ពេលវេលាគ្រប់គ្រាន់ ទើបតែ មកដល់ពេលនេះមានមានឱកាសហើយ លោកសម្រេចចិត្តថានឹងចូលរួមច្រៀងនៅក្នុងការប្រគំ តន្ត្រីសប្បុរសធម៌ផ្សេងៗដោយមិនយកប្រាក់ ដើម្បីរួមចំណែកក្នុងការជួយដល់បងប្អូនដែលមានបញ្ហាខ្វះខាតផ្នែកជីវភាព ក៏ដូចជាការតបស្នងសងគុណដល់ទស្សនិកជនទាំងអស់ដែល បានជួយគាំទ្រលោករហូតទទួលបានជោគជ័យដូចពេលនេះ ។

ធែលថៃ បង្ហាញគោលជំហរចូលរួមតន្ត្រីសប្បុរសធម៌ ដោយមិនយកប្រាក់

ដំណឹងដ៏ល្អមួយនេះត្រូបានមហាជនមានការគាំទ្រយ៉ាងផុសផុល រហូតមានការកោតសរសើរថា ធែល ថៃ មិនត្រឹមតែមានចរិតរួសរាយប៉ុណ្ណោះទេ ថែមទាំងមានគំនិតជួយដល់សង្គមទៀត គេសង្ឃឹមថាទង្វើដ៏ល្អនេះនឹងធ្វើឱ្យលោកទទួលបានប្រជាប្រិយកាន់តែកើនឡើងថែមទៀត ៕

ប្រមាញ់តួ

ធែលថៃ បង្ហាញគោលជំហរចូលរួមតន្ត្រីសប្បុរសធម៌ ដោយមិនយកប្រាក់ធែលថៃ បង្ហាញគោលជំហរចូលរួមតន្ត្រីសប្បុរសធម៌ ដោយមិនយកប្រាក់