សិស្ស​និទ្ទេស​ A៖ លំហាត់​ខ្លាំង​ពេក​ខ្ញុំ​មិន​សូវ​ធ្វើ​ទេ​ សំខាន់​សិក្សា​ពី​គន្លឹះ​ រួច​ទុក​វា​ចោល”​

សូមទស្សនាវីដេអូ ៖

មកដល់ពេលនេះគេហទំព័រ Kqube.net រកបានបេក្ខភាពប្រឡងបាក់ឌុបសម័យប្រឡងថ្ងៃទី២២ ខែសីហា និទ្ទេស A ម្នាក់ហើយដោយរូបគេមានឈ្មោះ ឈ្មោះមាស ដារាឧតម្ត។ នៅក្នុងកិច្ចសម្ភាសន៍ស្របគ្នាជាមួយនឹងអារម្មណ៍ដ៏សប្បាយរីករាយ បេក្ខជនឆ្នើមរូបនេះ បានបង្ហើបបទពិសោធន៍ខ្លីៗថា រូបគេមិនសូវប្រើពេលធ្វើលំហាត់ច្រើនប៉ុន្មានទេពេលនៅសាលា ជាពិសេសគឺលំហាត់ពិបាកៗ។

សិស្ស​និទ្ទេស​ A៖ លំហាត់​ខ្លាំង​ពេក​ខ្ញុំ​មិន​សូវ​ធ្វើ​ទេ​ សំខាន់​សិក្សា​ពី​គន្លឹះ​ រួច​ទុក​វា​ចោល”​

តែអ្វីដែលសំខាន់ៗនោះគឺ ឧតម្ត ព្យាយាមយល់ពីគន្លឹះដែលគ្រូបានពន្យល់នៅឯសាលា ដើម្បីដោះស្រាយលំហាត់ទាំងនោះ រួចហើយក៏យកលំហាត់ដែលរូបគេធ្វើរួចនៅផ្ទះដើម្បីឲ្យគ្រូពិនិត្យវិញសម្រាប់លំហាត់ពិបាកៗវិញ ប្អូនតែងទុកវាចោល នៅពេលសិក្សាយល់ពីគន្លឹះរបស់វា។ នេះគឺជាំគន្លឹះតូចមួយដែលធ្វើឲ្យប្អូនប្រុស ឧតម្ត បានទទួលជោគជ័យក្នុងការសិក្សា តែមិត្តអ្នកអានអាចដឹងបន្ថែមទៀត ដោយទស្សនាវីដេអូបទសម្ភាសន៍ខាងក្រោម (នៅនាទីទី១៣.៥៧)។

ប្រភព ៖ kqube

  • សិស្ស​និទ្ទេស​ A៖ លំហាត់​ខ្លាំង​ពេក​ខ្ញុំ​មិន​សូវ​ធ្វើ​ទេ​ សំខាន់​សិក្សា​ពី​គន្លឹះ​ រួច​ទុក​វា​ចោល”​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/10  Category:ជីវិតនិងសង្គម
Tags: