ជយោ​!​​​ឆ្នាំ​នេះ​បេក្ខជន​រាជធានី​ភ្នំពេញ​យើង​ទទួល​បាន​និទ្ទេស​ A ជិត​១៩០​នាក់​ ​​

ជយោ​!​​​ឆ្នាំ​នេះ​បេក្ខជន​រាជធានី​ភ្នំពេញ​យើង​ទទួល​បាន​និទ្ទេស​ A ជិត​១៩០​នាក់​ ​​
ពិតជាមោទនភាពណាស់សម្រាប់មិត្តអ្នកអានក៏ដូចជាបងប្អូនដែលរស់នៅក្នុងរាជធានីភ្នំពេញ ពីព្រោះថានៅក្នុងចំណោមបេក្ខជនទទួលបាននិទ្ទេស A ទាំង៤០៥ នាក់ ដែលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ២២ សីហា ២០១៦នេះ មានបេក្ខជននៅរាជធានីភ្នំពេញ មាន១៨៣នាក់ទទួលបាននិទ្ទេស A ដូច្នេះចូលរួមអបអរសាទរប្អូនៗ៕

សូមបញ្ជាក់វថាបេក្ខជនប្រឡងជាប់ក្នុងសម័យប្រឡងឆ្នាំ២០១៦នេះ មានចំនួន ៥៥ ៧៥៣នាក់ ត្រូវជា ៦២,១៨% នៃបេក្ខជនវត្តមានចំនួន ៨៩ ៦៦១នាក់ ។ ក្នុងនោះ បេក្ខជនប្រឡងជាប់ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៨ ៤១៥នាក់ ត្រូវជា ៥៧,២៨% នៃបេក្ខជនចំនួន ៦៧ ០៧១នាក់ និងបេក្ខជនប្រឡងជាប់ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៧ ៣៣៨នាក់ ត្រូវជា ៧៦,៧៥% នៃបេក្ខជនចំនួន ២២ ៥៩០នាក់ ៕

ប្រភព៖ kqube

  • ជយោ​!​​​ឆ្នាំ​នេះ​បេក្ខជន​រាជធានី​ភ្នំពេញ​យើង​ទទួល​បាន​និទ្ទេស​ A ជិត​១៩០​នាក់​ ​​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/10  Category:ជីវិតនិងសង្គម
Tags: