អាមេរិក បារាំង និង​អង់គ្លេស​ជំរុញ​ឲ្យ​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េ​ខាង​ជើង

អាមេរិក បារាំង និង​អង់គ្លេស​ជំរុញ​ឲ្យ​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េ​ខាង​ជើង

សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង បានជំរុញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឲ្យដាក់ទណ្ឌកម្មថ្មី ទៅលើកូរ៉េខាងជើង ជុំវិញការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរដ៏ធំបំផុត និងលើកទី ៥ របស់ប្រទេសនេះ ខណៈដែលក្រុមប្រឹក្សាមួយនេះ បានថ្កោលទោសចំពោះសកម្មភាពរបស់ក្រុងព្យុងយ៉ាង។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។

យោងតាម Reuters កូរ៉េខាងជើង បានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ កាលពីថ្ងៃម្សិលមិញ ហើយនិយាយថា ខ្លួនមានសមត្ថភាពបំពាក់គ្រាប់បែកនុយក្លេអ៊ែរ នៅលើមីស៊ីលបាលីស្ទីក ជាការបង្កការគំរាមកំហែងមួយ ដែលគូប្រជែងរបស់ក្រុងព្យុងយ៉ាង និងអង្គការសហប្រជាជាតិ មិនអាចទប់ស្កាត់បាន។

Reuters បានដកស្រង់សម្ដីអគ្គរដ្ឋទូតអាមេរិក អ្នកស្រី Samantha Power ដែលបានប្រាប់អ្នកយកព័ត៌មាននៅមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ចុះផ្សាយថា កូរ៉េខាងជើងកំពុងព្យាយាមសម្អិតសម្អាងអាវុធនុយក្លេអ៊ែររបស់ខ្លួន និងយានបញ្ជូនអាវុធទាំងនោះ ដូច្នេះ ក្រុងព្យុងយ៉ាងអាចចាប់តំបន់ និងពិភពលោកធ្វើជាចំណាប់ខ្មាំង ក្រោមការគំរាមវាយប្រហារនុយក្លេអ៊ែរ។

អ្នកស្រី Power ថ្លែងថា៖ “យើងនឹងចាត់វិធានការសំខាន់បន្ថែមទៀត ក្នុងនោះមានការដាក់ទណ្ឌកម្មថ្មីៗ ដើម្បីបង្ហាញទៅកូរ៉េខាងជើងថា មានផលវិបាកចំពោះសកម្មភាពខុសច្បាប់ និងប្រកបដោយគ្រោះថ្នាក់របស់គេ”។រដ្ឋាភិបាលចិនពុំបានបញ្ជាក់ពីការដាក់ទណ្ឌកម្មបន្ថែមឡើយ ប៉ុន្តែ បានថ្កោលទោសចំពោះការសាកល្បងនោះ។

លោក លីវ ជាយី ប្រាប់អ្នកយកព័ត៌មានថា៖ “យើងប្រឆាំងទៅនឹងការសាកល្បងនោះ ហើយយើងជឿថា វាកាន់តែប្រញាប់ប្រញាល់ជាងពេលណាទាំងអស់ ធ្វើការរួមគ្នាដើម្បីសម្រេចរំលាយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង”។

ក្រុងប៉េកាំង បាននិយាយថា ការសម្រេចចិត្តដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល បានត្រឹមធ្វើឲ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េកាន់តែតានតឹងថែមទៀត។អ្នកស្រី Power បានច្រានចោលការលើកឡើងបែបនោះ ការសម្រេចចិត្តនោះ បានជំរុញឲ្យក្រុងព្យុងយ៉ាងធ្វើសកម្មភាពគឃ្លើន៕

ប្រភព ៖ vodhotnews

  • អាមេរិក បារាំង និង​អង់គ្លេស​ជំរុញ​ឲ្យ​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េ​ខាង​ជើង已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/10  Category:ជីវិតនិងសង្គម
Tags: