ហេតុផល ៧យ៉ាង​ដែល​ស្ត្រី​មាន ​ផ្ទៃពោះ​មិន​ត្រូវ​ទទួលទាន​ត្រប់

ហេតុផល ៧យ៉ាង​ដែល​ស្ត្រី​មាន ​ផ្ទៃពោះ​មិន​ត្រូវ​ទទួលទាន​ត្រប់

មានប្រភេទអាហារមួយចំនួនដែលស្ត្រីមានផ្ទៃពោះគួរចៀសវាង។ វិទ្យាសាស្ត្របានបង្ហាញរឿងការពិតមួយ ហាមមិនឱ្យស្ត្រីមានគភ៌ទទួលទានត្រប់។ ដូច្នេះដើម្បីសុវត្ថិភាពទាំងម្តាយ និងកូនក្នុងពោះ អ្នកគួរចៀសវាងវា។

កម្រិតសារធាតុបញ្ចុះទឹកនោមខ្ពស់៖វិទ្យាសាស្ត្របានបង្ហាញថា នៅក្នុងផ្លែត្រប់មានផ្ទុកនូវកម្រិតសារធាតុបញ្ចុះទឹកនោមច្រើនបំផុត។ វានឹងជម្រុញដល់អាការៈនៃការមករដូវ។ ក្នុងដំណាក់កាលចាប់ផ្តើមដំបូងនៃការមានផ្ទៃពោះ ស្ត្រីគួរចៀសវាងការទទួលទានត្រប់ ព្រោះវាអាចធ្វើឱ្យអ្នកងាយនឹងរលូតកូន។

បរិមាណអរម៉ូនហ្វីតូច្រើនបំផុត៖អរម៉ូននេះធ្វើឱ្យអាការៈមករដូវឆាប់មកដល់។ វប្បធម៌បុរាណ គេជម្រុញឱ្យស្ត្រីទទួលទានត្រប់ឱ្យបានច្រើន ដើម្បីឱ្យមករដូវបានស្រួល។ ហេតុនេះ ការទទួលទានត្រប់ជួយសម្រួលដល់ការមករដូវ និងជាសញ្ញាគ្រោះថ្នាក់នៃការរលូតកូន។

កម្រិតជាតិអាស៊ីតខ្ពស់៖ស្ត្រីមានគភ៌ងាយនឹងឡើងជាតិអាស៊ីត និងចុកឆ្អល់ក្តៅដង្ហើម ក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះ។ ហើយស្ត្រីក៏ជួបបញ្ហាក្រពះច្រើនផងដែរ ដូច្នេះត្រូវចៀសវាងពីការទទួលទានផ្លែត្រប់នេះ។

ងាយនឹងឆ្លងមេរោគ៖ក្នុងផ្លែត្រប់មានផ្ទុកនូវប៉ារ៉ាស៊ីត និងដង្កូវតូចៗ។ វាមិនអាចមើលឃើញដោយភ្នែកទទេបានឡើយ ហើយមនុស្សភាគច្រើនចូលចិត្តទទួលទានត្រប់ឆៅ។ ដង្កូវ ឬប៉ារ៉ាស៊ីតនឹងជ្រៀតចូលទៅក្នុងស្បូន បណ្តាលឱ្យឆ្លងមេរោគ។ មេរោគចាប់ផ្តើមធ្វើឱ្យមានបញ្ហាដូចជា រាករូស ក្អួតចង្អោរ ហើយអាការៈមានផ្ទៃពោះកាន់តែធ្ងន់ធ្ងរឡើង។

ប្រតិកម្មអាឡាក់ហ្ស៊ី៖ជាការពិតណាស់ ស្ត្រីមានផ្ទៃពោះតែងតែប្រឈមមុខនឹងបញ្ហាបម្រែបម្រួលអរម៉ូន។ ដូច្នេះយល់ល្អ ត្រូវចៀសវាងការទទួលទានត្រប់នៅពេលនេះ។ បើវាមិនបង្កអាការៈធ្ងន់ធ្ងរទេ យ៉ាងហោចណាស់វាក៏ធ្វើឱ្យហើមអណ្តាតអ្នកដែរ។

ឡើងគីឡូ៖មនុស្សភាគច្រើនទទួលទានត្រប់ចៀន ដែលជាបញ្ហាមួយដល់ស្ត្រីមានផ្ទៃពោះ ព្រោះនាងកំពុងឡើងទម្ងន់។ ត្រប់នឹងស្រូបយកជាតិខ្លាញ់ច្រើនក្នុងពេលចៀន។ ដូច្នេះ ជាតិខ្លាញ់ទាំងអស់នឹងបណ្តាលឱ្យឡើងទម្ងន់ និងឡើងជាតិខ្លាញ់ថែមទៀត។

គ្រោះថ្នាក់ដល់គភ៌៖ គេបានរកឃើញសារធាតុគីមីដែលប្រើក្នុងការដាំដុះត្រប់។ នៅពេលអ្នកមិនបានលាងសម្អាត ឬចម្អិនឱ្យបានត្រឹមត្រូវទេ សារធាតុគីមីនឹងជ្រៀតចូលទៅក្នុងរាងកាយ បង្កគ្រោះថ្នាក់ដល់គភ៌ដូចជា កើតលឿង គ្រុនក្តៅ កើតមិនគ្រប់ខែ និងប៉ះពាល់ដល់ទម្ងន់របស់ទារក៕

ប្រភព ៖ mungkulkar

  • ហេតុផល ៧យ៉ាង​ដែល​ស្ត្រី​មាន ​ផ្ទៃពោះ​មិន​ត្រូវ​ទទួលទាន​ត្រប់已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/09/10  Category:ចំនេះដឹង
Tags: