ចន ច័ន្ទលក្ខិណា ឆេះដុំអ្នកណាទៀតហើយ ?

6 Videos


កន្លងទៅគេតែងចាប់អារម្មណ៍ឃើញថា ចន ច័ន្ទលក្ខិណា ឧស្សាហ៏បង្ហាញពីការអាក់អន់ចិត្ត របស់នាងនៅលើបណ្តាញទាក់ទងសង្គមជាសាធារណៈណាស់ហើយថ្មីៗនេះទៀតនាងបានបញ្ចេញ កំហឹងនេះនៅលើហ្វេសប៊ុកដោយគ្រាន់តែបង្ហើបថាជារឿងទាក់ទងនិងរឿងចាស់…។ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាតារាសម្តែងល្បីឈ្មោះ និងជាប្រធាន សមាគមមិត្ត សិល្បៈ ស្ម័គ្រចិត្តជួយសង្គមដែលទើបបង្កើតនាពេលកន្លងទៅថ្មីៗនេះ បានហែកទ្រូងអោយក្អែកចឹកម្តងទៀត ដោយសារតែ សត្វក្អែកទាំងនោះ រមាស់ចំពុះខ្លាំងពេក។

ចន ច័ន្ទលក្ខិណា ឆេះដុំអ្នកណាទៀតហើយ ?

តារាសម្តែងដែលទើបទទួលបាន ជោគជ័យក្នុងខ្សែភាពយន្តថ្មី គឺរឿង «ចន្ទ្រា» រូបនេះបាន បង្ហោះសារនៅលើ Facebook ថា៖ «ថាមិនចង់ហែកទ្រូងអោយក្អែកចឹកទេ តែពួកហ្វូងក្អែកវាចេះ តែរមាស់ចំពុះ» ។ ហើយក្នុងនោះនាងបាន Comment ជាមួយមិត្តភ័ក្រនិងបងប្អូនរបស់នាង លើ Facebook ថា៖ «មនុស្សមានរបួស ទំរាំសះជាវាមិនឆាប់ទេ តែសំបូរអ្នកយកកាំបិតមកចាក់របួសចាស់ណាស់ ហើយ រឿងនឹងបងមិនគិតទេ តែរឿងចាស់កាលបងមិនទាន់លែងលះវានៅតាមលងបងរហូត» ។

ចន ច័ន្ទលក្ខិណា ឆេះដុំអ្នកណាទៀតហើយ ?

គេមិនដឹងច្បាស់ទេថាអ្នកនាង ចន ច័ន្ទលក្ខិណា ឆេះដុំជាមួយអ្នកណានោះព្រោះនាងមិន បានបញ្ជាក់អោយច្បាស់ឡើយថាមានរឿងអ្វីកើតឡើងចំពោះរូបនាងពោលគឺគ្រាន់តែដឹងថាពាក់ព័ន្ធ នឹងរឿងស្នេហាចាស់ ។ គេចាំបានថាកាលពីថ្ងៃទី ២៩ ខែឧសភា នៅលើហ្វេសប៊ុក អ្នកនាង ចន ច័ន្ទលក្ខិណាបានព្រលះ ភរិយាថ្មីរបស់លោក យុត្ថារ៉ា ឆានី យ៉ាងចាស់ដៃថា នាង គឺជានារីចិត្ត មិនបានធ្វើបាបកូនស្រីរបស់ខ្លួន និង ជានារីដែលបានមាក់ងាយចំពោះខ្លួនដែលសឹងនឹងធ្វើឲ្យអ្នកនាងទប់ចិត្តមិនបាន ។ បើកុំតែយល់មុខ ដល់លោក យុត្ថារ៉ា ឆានី ដែលនៅមានឈាមជាឪពុករបស់កូនស្រី អ្នកនាងទំនងជាហ៊ានប្រកាស សង្គ្រាមដោយបើកចំហរជាមួយនារីម្នាក់នោះផង ៕ ដេវីត

ចន ច័ន្ទលក្ខិណា ឆេះដុំអ្នកណាទៀតហើយ ?ចន ច័ន្ទលក្ខិណា ឆេះដុំអ្នកណាទៀតហើយ ?ចន ច័ន្ទលក្ខិណា ឆេះដុំអ្នកណាទៀតហើយ ?ចន ច័ន្ទលក្ខិណា ឆេះដុំអ្នកណាទៀតហើយ ?ចន ច័ន្ទលក្ខិណា ឆេះដុំអ្នកណាទៀតហើយ ?ចន ច័ន្ទលក្ខិណា ឆេះដុំអ្នកណាទៀតហើយ ?ចន ច័ន្ទលក្ខិណា ឆេះដុំអ្នកណាទៀតហើយ ?