ជីវប្រវត្តិរបស់តួស្រី ម៉ារីម៉ា ដែលមិនសូវមានអ្នកដឹង (មានវីដេអូ)

6 Videos


តារាស្រីសមត្ថភាពចម្រុះជនជាត់ម៉ិកស៊ីកូនាង Thalía(Ariadna Thalía Sodi-Miranda Mottola) ដែលទស្សនិកជនស្គាល់ច្បាស់តាមរយៈរឿង «ម៉ារីម៉ា» ដែលជារឿងភាគដ៏ល្បីល្បាញក្នុងកំលុងឆ្នាំ ១៩៩៤ និង ២០០០ ហើយជឿជាក់ថា នៅមានទស្សនិកជនមួយចំនួនធំនៅតែចងចាំរឿងភាគមួយនេះ ។ ទន្ទឹមជាមួយគ្នានេះ ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយករឿងជីវិតការងារ ក៏ដូចជាជីវិតឯកជនរបស់តារាស្រីរូបនេះមកលាតត្រដាងឲ្យអ្នកគ្រប់គ្នាបានដឹង ៖

ជីវប្រវត្តិរបស់តួស្រី ម៉ារីម៉ា ដែលមិនសូវមានអ្នកដឹង (មានវីដេអូ)

Thalía បានកើតក្នុងឆ្នាំ ១៩៧១ នៅលើទឹកដីទីក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ីកូ ក្នុងគ្រួសារមួយមានបងប្អូន ៥ នាក់ ហើយនាងជាកូនទី ៥ (កូនពៅ) បើគិតមកទល់ពេលនេះនាងមានវ័យ ៤៥ ឆ្នាំហើយ ។ ឪពុករបស់Thalíaឈ្មោះ Ernesto Sodi Pallares គឺជាវេជ្ជបណ្ឌិត និង ជានិពន្ធម្នាក់ (ស្លាប់ក្នុងឆ្នាំ ១៩៧៧) ហើយម្ដាយរបស់នាងឈ្មោះ Yolanda Miranda Mange គឺជាវិចិត្រករស្រីដ៏ល្បីឈ្មោះម្នាក់ (ស្លាប់ក្នុងឆ្នាំ ២០០១) ។

ជីវប្រវត្តិរបស់តួស្រី ម៉ារីម៉ា ដែលមិនសូវមានអ្នកដឹង (មានវីដេអូ)

កាល Thalía មានអាយុ ១ ឆ្នាំ នាងបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ជាលើកដំបូងក្នុងកម្មវិធីកំប្លែងមួយរបស់ប្រទេសម៉ិកស៊ីកូ ហើយដោយសារមានឧបនិស្ស័យជាមួយការងារសិល្បៈទើបអាយុ ៤ ឆ្នាំ នាងបានចូលរៀនផ្នែករាំរបាំបាឡេ និង ព្យាណូ នៅសាលា « National Conservatory of Music of Mexico» ។ ពេលឪពុករបស់នាងស្លាប់គឺ Thalía មានអាយុត្រឹម ៦ ឆ្នាំប៉ុណ្ណោះ ដោយហេតុដូចនេះហើយទើបធ្វើឲ្យនាងបាក់ទឹកចិត្តជាខ្លាំង ប៉ុន្តែទោះជាយ៉ាងណាក្ដីនាងនៅតែខិតខំតស៊ូរៀនសូត្ររហូតបានក្លាយជាសិស្សពូកែម្នាក់ដែលនិយាយភាសាបារាំងបានល្អ និង ក្មេងជាងគេបំផុតប្រចាំសាលាភាសាបារាំង« Liceo Franco Mexicano» ។

ជីវប្រវត្តិរបស់តួស្រី ម៉ារីម៉ា ដែលមិនសូវមានអ្នកដឹង (មានវីដេអូ)

គួរបញ្ជាក់ដែរថា ឆ្នាំ ១៩៧៦ មុនពេលឪពុកស្លាប់រយៈពេល ១ ឆ្នាំ នាង Thalíaត្រូវបានគេហៅថតរឿងដុំមួយរឿងមានចំណងជើងថា « La uerra de los pasteles (War of Cakes)» ហើយចាប់តាំងពីពេលនោះមកThalía ចាប់ផ្ដើមមានឈ្មោះបណ្ដើរៗក្នុងវិស័យសិល្បៈ ។ ដោយសារ Thalía មានសំឡេងពិរោះនៅពេលដែលនាងបានអាយុ ៩ ឆ្នាំ ក្នុងឆ្នាំ ១៩៨១ នាងត្រូវបានគេបញ្ចូលក្នុងក្រុមកុមារមួយដែលមានឈ្មោះថា «Pac Man» ដើម្បីហ្វឹកហាត់ខាងផ្នែកចម្រៀងពិធីបុណ្យមួយមានចំណងជើងថា «Juguemos a cantar (Let’s play while singing)» ។

ជីវប្រវត្តិរបស់តួស្រី ម៉ារីម៉ា ដែលមិនសូវមានអ្នកដឹង (មានវីដេអូ)

បន្ទាប់ពីបានតស៊ូក្នុងវិស័យសិល្បៈអស់ពេលមួយរយៈធំក្រោយមក នៅឆ្នាំ ១៩៩០ នាង Thalía ត្រូវបានគេហៅថតសំឡេងក្នុងអាល់ប៊ុមចម្រៀងទោលដំបូងក្នុងឆាកជីវិតសិល្បៈរបស់នាង ហើយឈ្មោះរបស់នាងត្រូវបានគេដាក់នៅលើគម្រប់អាល់ប៊ុម «Thalía» ។ ក្រោយមកទៀតវិស័ចម្រៀងរបស់នាងកាន់តែមានភាពរីកចម្រើន និង ត្រូវបានចេញមុខក្នុងអាល់ប៊ុមចម្រៀងទោលជាបន្តបន្ទាប់ រហូតដល់ឆ្នាំ ១៩៩៤ នាង Thalía បានចូលរួមសំម្ដែងជាតួឯកក្នុងរឿងភាគដ៏ល្បីល្បាញមួយគឺរឿង «ម៉ារីម៉ា» ដោយក្នុងនោះនាងសម្ដែងជាតួអង្គឈ្មោះ ម៉ារីម៉ា ឬ Bella Aldama(ឈ្មោះថ្មីក្រោយបានស្គាល់ឪពុករបស់គេដែលជាអភិជនម្នាក់) ។

ជីវប្រវត្តិរបស់តួស្រី ម៉ារីម៉ា ដែលមិនសូវមានអ្នកដឹង (មានវីដេអូ)

ក្រោយពីទទួលបានភាពជោគជ័យដ៏ធំធេងក្រោយពេលសម្ដែងក្នុងរឿង «ម៉ារីម៉ា» នោះរួចមក កេរ្តិ៍ឈ្មោះរបស់ Thalía កាន់តែល្បីល្បាញរហូតមានទស្សនិកជាច្រើនបានហៅឈ្មោះនាងថា «ម៉ារីម៉ា» ហើយកេរតិ៍ដ៏ល្បីល្បាញនេះដែរនៅតែបន្តរហូតដល់សព្វថ្ងៃ ។ ក្នុងថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០០០ តួស្រី ម៉ារីម៉ា រូបនេះបានរៀបការជាមួយនាយកប្រតិបត្តិតន្ត្រីករជនជាតិអាមេរិកម្នាក់ឈ្មោះ Tommy Mottolaហើយមកទល់នឹងពេលនេះពួកគេទទួលបានចំណងដៃកូន ២ នាក់ ប្រុសម្នាក់ និង ស្រីម្នាក់ ។ គួរបញ្ជាក់ដែរថា បច្ចុប្បន្ននាង Thalía មានការងារជា តារាចម្រៀង តារាសម្ដែង អ្នកនិព្ធ អ្នកសម្របសម្រួលកម្មវិធីវិទ្យុ ហើយក្រៅពីការងារសិល្បៈនាង គឺជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ និង ជាសហគ្រិនម្នាក់ថែមទៀតផង ។

ជីវប្រវត្តិរបស់តួស្រី ម៉ារីម៉ា ដែលមិនសូវមានអ្នកដឹង (មានវីដេអូ)

ខាងក្រោមនេះគឺជាកម្រងរូបថតចាស់-ថ្មី មួយចំនួនរបស់នាង Thalía ដែលរូបថតទាំងនេះចង់បង្ហាញអ្នកទាំងអស់គ្នាបានដឹងថា តើសម្រស់របស់ស្រីស្អាតរូបនេះមានភាពខុសប្លែកគ្នាយ៉ាងណារវាងកាលពីមុន និង ពេលបច្ចុប្បន្ន ៖
(ប្រភព៖ យូធូប&វីគី) កុសល

រូបចាស់

ជីវប្រវត្តិរបស់តួស្រី ម៉ារីម៉ា ដែលមិនសូវមានអ្នកដឹង (មានវីដេអូ)ជីវប្រវត្តិរបស់តួស្រី ម៉ារីម៉ា ដែលមិនសូវមានអ្នកដឹង (មានវីដេអូ)ជីវប្រវត្តិរបស់តួស្រី ម៉ារីម៉ា ដែលមិនសូវមានអ្នកដឹង (មានវីដេអូ)ជីវប្រវត្តិរបស់តួស្រី ម៉ារីម៉ា ដែលមិនសូវមានអ្នកដឹង (មានវីដេអូ)ជីវប្រវត្តិរបស់តួស្រី ម៉ារីម៉ា ដែលមិនសូវមានអ្នកដឹង (មានវីដេអូ)ជីវប្រវត្តិរបស់តួស្រី ម៉ារីម៉ា ដែលមិនសូវមានអ្នកដឹង (មានវីដេអូ)

វីដេអូចម្រៀងក្នុងរឿង «ម៉ារីម៉ា»