កំពូលតារាម្រៀងស្រី ៣ ដួង កំពុងលេចធ្លោក្នុងស៉្បតពាណិជ្ជកម្មគ្រឿងសម្អាង

6 Videos


ក្នុងឈុតសម្លៀកបំពាក់តុបតែងខ្លួនបែបឃ្យូតៗ តារាចម្រៀងល្បីបីដួងដែលមានដូចជាស្រីស្អាត សុគន្ធ នីសា , ពេជ្រ សោភា និង មាស សុខសោភា បានបង្ហាញមុខរួមគ្នាជាលើកដំបូងនៅក្នុងឈុតឃោសនាផលិតផលគ្រឿងសំអាងរបស់កូរ៉េ Dr Tiara ។ ឈុតពាណិជ្ជកម្មមួយនេះ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ។

កំពូលតារាម្រៀងស្រី ៣ ដួង កំពុងលេចធ្លោក្នុងស៉្បតពាណិជ្ជកម្មគ្រឿងសម្អាង

ថ្មីៗនេះរូបភាពរបស់តារាចម្រៀងទាំងបីដួងដែលមានការតុបតែងខ្លួនគួរអោយខ្នាញ់នោះត្រូវបានលាតត្រដាងនៅក្នុងឈុតពាណិជ្ជកម្មរបស់ផលិតផលថែរក្សាសម្រស់កូរ៉េ Dr Tiara ។ ថ្វីដ្បិតឈុតឃោសនាផលិតផលមួយនេះមិនទាន់ចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ក៏ពិតមែន។

កំពូលតារាម្រៀងស្រី ៣ ដួង កំពុងលេចធ្លោក្នុងស៉្បតពាណិជ្ជកម្មគ្រឿងសម្អាង

តែគេសង្កេតឃើញមហាជនជាច្រើនមានការចាប់អារម្មណ៍ជាពិសេសការបង្ហាញមុខរួមគ្នារវាងតារាចម្រៀងទាំងបីរួមជាមួយការតុបតែងខ្លួនប្លែកដែលគេកម្រនិងឃើញ ។ ក្នុងនោះក៏មានការបង្ហើបថាការលេចមុខរបស់តារាទាំងបីនៅក្នុងការផ្សព្វផ្សាយគ្រឿងសំអាងមួយនេះទទួលបានតម្លៃខ្លួនខ្ពស់ ។

កំពូលតារាម្រៀងស្រី ៣ ដួង កំពុងលេចធ្លោក្នុងស៉្បតពាណិជ្ជកម្មគ្រឿងសម្អាង

តារាទាំងបីតម្រូវអោយមានការតុបតែងខ្លួនបែ្លករួមជាមួយនិងការបញ្ចេញស្ទីលបែបសប្បាយសប្បាយនៅក្នុងស្ប៉តដែលត្រៀម និង ចេញផ្សាយជាបន្តបន្ទាប់ នៅលើកញ្ចក់ទូរទស្សន៍ ។ មូលហេតុដែលតារាទាំងបីត្រូវបានជ្រើសរើសដើម្បីបង្ហាញមុខរួមគ្នានៅក្នុងស្ប៉តពាណិជ្ជកម្មរបស់គ្រឿងសំអាងកូរ៉េមួយនេះ ។

កំពូលតារាម្រៀងស្រី ៣ ដួង កំពុងលេចធ្លោក្នុងស៉្បតពាណិជ្ជកម្មគ្រឿងសម្អាង

ដោយសារពួកគេធ្លាប់ទៅសម្តែងនៅប្រទេសកូរ៉េ ក្នុងកម្មវិធីតន្ត្រីសប្បុរធម៌ ដើម្បីយកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ជាក្រោមការអញ្ជើញរបស់ហាងកែសម្ជស្សកូរ៉េ Tiara ៕

ចេនី

កំពូលតារាម្រៀងស្រី ៣ ដួង កំពុងលេចធ្លោក្នុងស៉្បតពាណិជ្ជកម្មគ្រឿងសម្អាងកំពូលតារាម្រៀងស្រី ៣ ដួង កំពុងលេចធ្លោក្នុងស៉្បតពាណិជ្ជកម្មគ្រឿងសម្អាង