លោក ថង សាវុន អភិបាលខេត្តរតនគីរី មិនគួរមើលរំលង ឈ្មោះ ស្រី ច្រឹប មានប្តីជាមេប៉ុស្តិខ្លាធំ កាប់ទន្ទ្រានដីព្រៃរបស់រដ្ឋរាប់ពាន់ហិកតា នៅភូមិឡុំ និងដឹកឈើចេញទៅវៀតណាម យ៉ាងគគ្រឹកគ្រេង

ខេត្តរតនគិរី ៖ ដីព្រៃរបស់រដ្ឋជិតពាន់ហិកតា កំពង់រងការកាប់រុករាន ឈូសឆាយ ដុតបំផ្លាញ ពីក្រុមអ្នកមានអំណាច បុណ្យស័ក្តិ អាជ្ញាធរមូលដ្ឋាន និងឈ្មួញឈ្មោះ ស្រី ច្រឹប ឃុបឃិតគ្នាយក ធ្វើជាកម្មសិទ្ធិឯកជន និងកាប់បំផ្លាញ ព្រៃដើមឈើ ប្រណិតដូចជាបេង នាងនួន ធ្ងង់ គគី សុក្រំ ដឹកតាមរថយន្ត ចេញទៅវៀតណាម រាល់យប់-ថ្ងៃ មិនមានសមត្ថកិច្ចណា ចុះបង្ក្រាបម្តងណាឡើយ ក្រៅពី លាបាតដៃ ទទួលប្រាក់ពីឈ្មួញ។

ករណីរំលោភយកដី របស់រដ្ឋខាងលើនេះ ត្រូវគេមើលឃើញថា បានកើតឡើង នៅ ក្នុងចំណុច ភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ខាងលើ បានអោយដឹងថា ការកាប់រុករាន ទន្ទ្រាន ឈូសឆាយ យកធ្វើជាកម្មសិទ្ធិនេះ កើតមានជាយូរមកហើយនិងត្រូវបានគេដឹងថា ឈ្មួញឈ្មោះ ស្រី ច្រឹប មានប្តីឈ្មោះផុន មេប៉ុស្តិ ខ្លាធំ និងជាឈ្មួញរកស៊ីដឹកជញ្ជូន ឈើខុសច្បាប់ចេញទៅវៀតណាម ដែលបានជួលអ្នកភូមិ កាន់ត្រង់សឺន័រចូលទៅ កាប់់រានព្រៃរាប់រយហិចតា ។

ប្រភពដោយឡែក មួយផ្សេងទៀត បានបង្ហើបអោយដឹងថា ខណះដែលគេធ្វើការ កាប់រុករានទន្ទ្រានឈូសឆាយ កាន់កាប់យកដីធ្វើកម្មសិទ្ឋ និងឈើដែល មានមុខ កាត់ធំៗនៅក្នុងដីព្រៃដូចជា បេង នាងនួន ធ្ងង់ គគី សុក្រំ ត្រូវបានឈ្មួញជួញឈើ ខុសច្បាប់ឈ្មោះ ស្រី ច្រឹប មានប្តីជា មេប៉ុស្តិ ខ្លាធំ ដឹកជញ្ជូនយក ទៅលក់នៅ ប្រទេសវៀតណាមដោយរលូនដោយមានការសម្របសម្រួលពីសមត្ថកិច្ច និងមន្ត្រី ជំនាញ ឈរជើងតាមដងផ្លូវ ជាពិសេស គឺលោក កែប កត់ នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តរតនគិរី និងលោកប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី។

ប្រភពបានប្រាប់ បន្តទៀតថា រៀងរាល់ថ្ងៃ-យប់ គឺគេឃើញ ក្បួនរថយន្តដឹកឈើ ប្រណីតល្មើសច្បាប់ ដែលគេស្គាល់ឈ្មួញ ឈ្មោះ ច្រឹប នឹងប្តីឈ្មោះ ផុន ជាមេប៉ុស្តិ ដឹកតាមរថយន្តរថយន្តតូច-ធំ ក្នុង១ថ្ងៃ ចំនួនពី២០ទៅ៣០គ្រឿង ចេញពីទឹកដីភូមិ ឡំ ទៅប្រទេសវៀតណាម គឺមិនលោះថ្ងៃណាឡើយ ទាំងពេលភ្លៀង ខ្លាំង មានរន្ទះ បាញ់ ឬខ្យល់ ព្យុះ ក៏ ឈ្មោះច្រឹប និងប្តី មេប៉ុស្តិខ្លាធំ នៅតែធ្វើការដឹកជញ្ជូន យ៉ាង រលូនបំផុត។ហើយសមត្ថកិច្ចនិងមន្ត្រីជំនាញ ពេលខ្លះមិន ដែលហ៊ានត្រួតពិនិត្យ ឬហើបមាត់ពីការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ របស់បុគ្គល ល្មើសច្បាប់នោះទេ។ គឺទី១ដោយសារតែឈ្មោះ ច្រឹប នឹងប្តីឈ្មោះ ផុន មានលុយបិទមាត់សមត្ថកិច្ចអស់ ទាំងនោះ និងទី២ប្តីឈ្មោះផុន ជាមេប៉ុស្តិខ្លាធំ ប្រើអំណាច គម្រាមសមត្ថកិច្ច ផ្សេងៗទៀត។

ឈ្មួញជួញឈើខុសច្បាប់ ល្បីឈ្មោះ ស្រី ច្រឹប មានប្តីជាមេប៉ុស្តិខ្លាធំ ហើយគេមិន ច្បាស់ទេថា តើក្នុងមួយខែៗ ស្រី ច្រឹប បានផ្តល់ផលប្រយោជន៍ ប៉ុន្មានម៉ឺនដុល្លារ នោះទេ ដើម្បីទៅពង្រឹងពង្រីកមុខ ជំនួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ របស់ខ្លួន កាន់តែអនាធិបតេយ្យខ្លាំងឡើង។គេលើកជាសំណួរថាតើបទបញ្ជាលេខ០១ របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនអាចមានឥទ្ធិពលបង្ការបង្ក្រាបនិងទប់ស្កាត់ការ ដឹក ជញ្ជូនឈើខុសច្បាប់របស់ ឈ្មួញជួញឈើខុសច្បាប់ ល្បីឈ្មោះ ស្រី ច្រឹប មានប្តីជាមេប៉ុស្តិ ខ្លាធំ បានឬក៏អត់ព្រោះ ស្រី ច្រឹបកំពុងតែផ្គើនចំពោះ ការរឹត បន្តឹងរបស់រាជរដ្ឋាភិបាល ៕

លោក ថង សាវុន អភិបាលខេត្តរតនគីរី មិនគួរមើលរំលង ឈ្មោះ ស្រី ច្រឹប មាន ប្តីជា មេប៉ុស្តិខ្លាធំ កាប់ទន្ទ្រានដីព្រៃ របស់រដ្ឋរាប់រយហិកតា នៅភូមិឡុំ និងដឹកឈើ ចេញទៅវៀតណាម យ៉ាងគគ្រឹកគ្រេងនោះទេ ប្រសិនបើមានឆន្ទៈពិតប្រាកដ ក្នុង ការអនុវត្តបទបញ្ជាលេខ០១ ក្នុងការបង្ការបង្ក្រាប និងទប់ស្កាត់ការដឹកជញ្ជូនឈើ ខុសច្បាប់របស់រាជរដ្ឋាភិបាលពីជំនួញឈើខុសច្បាប់ទ្រង់ទ្រាយធំ ស្រី ច្រឹប ដែល ធ្វើការកាប់ទន្ទ្រាន ឈូសឆាយដីរដ្ឋរាប់រយពាន់ហិចតា យកដីធ្វើកម្មសិទ្ឋិ និងកាប់ បំផ្លាញព្រៃឈើ នៅភូមិឡុំ ដឹកជញ្ជូនយកទៅលក់ នៅប្រទេសវៀតណាម យ៉ាង គគ្រឹកគ្រេងនោះទេ ។ ព្រោះលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ត រតនគិរី និងលោកប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី គឺមិនមានសកម្មភាព ពីការទប់ ស្កាត់និងបង្ក្រាបនោះទេគឺបិទភ្នែកអោយ ស្រី ច្រឹប កាប់ទន្ទ្រានឈូសឆាយដីរដ្ឋ រាប់រយ-ពាន់ហិចតា យកដីធ្វើកម្មសិទ្ឋ និងដឹកជញ្ជូនឈើប្រណិត រាល់យប់-ថ្ងៃ ទៅវៀតណាម យ៉ាងអាណាធិតេយ្យបំផុត៕

លោក ថង សាវុន អភិបាលខេត្តរតនគីរី មិនគួរមើលរំលង ឈ្មោះ ស្រី ច្រឹប មានប្តីជាមេប៉ុស្តិខ្លាធំ កាប់ទន្ទ្រានដីព្រៃរបស់រដ្ឋរាប់ពាន់ហិកតា នៅភូមិឡុំ និងដឹកឈើចេញទៅវៀតណាម យ៉ាងគគ្រឹកគ្រេង លោក ថង សាវុន អភិបាលខេត្តរតនគីរី មិនគួរមើលរំលង ឈ្មោះ ស្រី ច្រឹប មានប្តីជាមេប៉ុស្តិខ្លាធំ កាប់ទន្ទ្រានដីព្រៃរបស់រដ្ឋរាប់ពាន់ហិកតា នៅភូមិឡុំ និងដឹកឈើចេញទៅវៀតណាម យ៉ាងគគ្រឹកគ្រេង