បេក្ខជនប្រឡងបាក់ឌុបនិទ្ទេស A លំដាប់ពិន្ទុ 100 លើ 100 រកឃើញហើយ

6 Videos


លទ្ធផលប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង 22 សីហា 2016 បានបង្ហាញជាសាធារណៈហើយកាលពីរសៀលថ្ងៃទី 10 កញ្ញា 2016 នេះ ដោយមានបេក្ខជនជាប់ជាស្ថាពរមានចំនួនជាង 5 ម៉ឺននាក់ ក្នុងនោះមានបេក្ខជនជាប់និទ្ទេស A ចំនួន 405 នាក់ ។

បេក្ខជនប្រឡងបាក់ឌុបនិទ្ទេស A លំដាប់ពិន្ទុ 100 លើ 100 រកឃើញហើយ

ក្នុងចំណោមបេក្ខជនដែលជាប់ និង បាននិទ្ទេស A ទាំង 405 នាក់ គេកត់សម្គាល់ឃើញមានបេក្ខជនតែម្នាក់ប៉ុណ្ណោះនៅទូទាំងប្រទេស ជាប់និទ្ទេស A បានលំដាប់ពិន្ទុ 100 លើ 100 ដែលបេក្ខជនរូបនោះមានឈ្មោះ កាំង ស៊ីញលី រៀននៅសាលាប៊ែលធីអន្តរជាតិទី 5 សាខារាជធានីភ្នំពេញ ។
បេក្ខជន កាំង ស៊ីញលី ជាបេក្ខជនជាប់និទ្ទេស A ឈរលំដាប់លើគេ ដែលមានមណ្ឌលប្រឡងនៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង លេខតុ 109 ។ ជាមួយនឹងលទ្ធផលនេះ ក៏ចូលរួមអបអរសាទរជាមួយប្អូនប្រុសផង ។

បេក្ខជនប្រឡងបាក់ឌុបនិទ្ទេស A លំដាប់ពិន្ទុ 100 លើ 100 រកឃើញហើយ

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ ២០១៦ នេះ អ្នកប្រឡងជាប់បាក់ឌុបមាន​ចំនួន ៥៥ ៧៥៣ ​នាក់ ក្នុងចំណោម បេក្ខជន​ដែលប្រឡងទាំងអស់ចំនួន ៨៩ ៦៦១ ​នាក់ គឺស្មើនឹង ៦២,១៨ % ៕ សាកល

បេក្ខជនប្រឡងបាក់ឌុបនិទ្ទេស A លំដាប់ពិន្ទុ 100 លើ 100 រកឃើញហើយ