តួឯកប្រុស យ៉ាងគួ លួចតាមដានភរិយាពេលកំពុងថតរឿង

6 Videos


កាលពីពេលថ្មីៗនេះខ្សែភាពយន្តសម្រាប់ដាក់បញ្ចាំងនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ គឺរឿង « Gu Fang មិន ទទួលរង្វាន់ខ្លួនឯង » ដែលកំពុងតែថតនៅភ្នំដំរីនៃទីក្រុងលីងប៉ូ ខេត្តជឺជាង ប្រទេសចិន នោះ គឺតារាសម្តែងស្រី នាង យ៉ាង យីង ហៅ (Angelababy) ត្រូវបានគេចាប់អារម្មណ៍ខ្លាំងជាងគេ ។
តួឯកប្រុស យ៉ាងគួ លួចតាមដានភរិយាពេលកំពុងថតរឿង
នៅក្នុងខ្សែភាពយន្តរឿងនេះ នាង AngeLababy សម្តែងជាតួនារីអង់អាចក្លាហានម្នាក់ឈ្មោះ ប៉ៃ ភីងធីង ។ ក្នុងពេលដែលនាងកំពុងតែថត នោះក៏ស្រាប់តែលោក ហួង សាវមីង ដែលត្រូវជាប្តីរបស់នាងបានលួចទៅមើលការថតដល់ទីកន្លែងដែរ ហើយ ពេលថតចប់ក៏ប្រញាប់ប្រញាល់ដឹកប្រពន្ធត្រឡប់មកផ្ទះវិញ ។ នៅក្នុងការថតខ្សែភាពយន្តរឿងនេះនាង Angelababy ត្រូវចំណាយរយៈពេល ៩០ ថ្ងៃទើបថតចប់ ហើយក្នុងនោះដែរ គឺរយៈពេល ៦០ ថ្ងៃត្រូវថតនៅក្រោមកម្តៅថ្ងៃក្តៅខ្លាំងនៅតំបន់ព្រៃភ្នំដំរី ដែលពិបាកនឹងទ្រាំ ហើយជាច្រើនលើកច្រើនសារពេលកំពុងតែថតនាងតែងកើតអាការខ្យល់ចាប់ ។
តួឯកប្រុស យ៉ាងគួ លួចតាមដានភរិយាពេលកំពុងថតរឿង
នាងធ្លាប់និយាយនៅក្នុងបទ សម្ភាសន៍ថា «រាល់ថ្ងៃមុននឹងចាប់ផ្តើមថត គឺខ្ញុំតែងតែតាំងចិត្តខ្លួនឯងថា ត្រូវតែក្លាហាន ត្រូវតែតស៊ូ ទើបអាចឈានជើងចូលក្នុងស្ទូឌីយោថតបាន» ។ ដូច្នេះហើយទើបនៅពេលទំនេរពីការថតឈុតឆាកម្តងៗ គេតែងសង្កេតឃើញនាងកាន់កូនកង្ហារដៃដើម្បីបក់ឲ្យត្រជាក់ ។ ម្យ៉ាងទៀតនៅក្នុងរូបថតដែលបានថតនៅពេលថតកុនគេមើល ឃើញថា នាងតែងញញឹមញញែមជានិច្ចដើម្បីបន្លប់ការហត់នឿយ និង ធាតុអាកាសក្តៅខ្លាំង ហើយនេះពិតជា តារាសម្តែងដែលចេះគោរោអាជីពគួរឲ្យកោតសរសើរ ៕ គ ឡេង
តួឯកប្រុស យ៉ាងគួ លួចតាមដានភរិយាពេលកំពុងថតរឿងតួឯកប្រុស យ៉ាងគួ លួចតាមដានភរិយាពេលកំពុងថតរឿងតួឯកប្រុស យ៉ាងគួ លួចតាមដានភរិយាពេលកំពុងថតរឿងតួឯកប្រុស យ៉ាងគួ លួចតាមដានភរិយាពេលកំពុងថតរឿងតួឯកប្រុស យ៉ាងគួ លួចតាមដានភរិយាពេលកំពុងថតរឿងតួឯកប្រុស យ៉ាងគួ លួចតាមដានភរិយាពេលកំពុងថតរឿងតួឯកប្រុស យ៉ាងគួ លួចតាមដានភរិយាពេលកំពុងថតរឿង