ក្ដៅៗ MV បទ «ស្រលាញ់គេតែម្នាក់ឯង» របស់ ហេង ពិទូ ចេញហើយ

មុន​នេះ​បន្តិច MV បទ «ស្រលាញ់គេតែម្នាក់ឯង» របស់​លោក ហេង ពិទូ បាន​ចេញ​ជា​ផ្លូវការ​ហើយ ដោយ​មាន​ប្លង់​ត្រជាក់​ភ្នែក និង​តួ​សម្ដែង​ពោរពេញ​ដោយ​មនោសញ្ចេតនា។

 

បទ​ថ្មី​នេះ បាន​ថត​នៅ​ទីតាំង​សំខាន់ៗ​ជា​ច្រើន​នៅ​ភ្នំពេញ បូក​រួម​ទាំង​ទេពកោសល្យ​សម្ដែង​ដ៏​ជក់​ចិត្ត តែ​អ្វី​ដែល​ប្លែក​នោះ​គឺ​លោក ហេង ពិទូ មិន​បាន​សម្ដែង​ខ្លួន​ឯង​ដូច​បទ​មុនៗ​ទេ។ បទ «ស្រលាញ់គេតែម្នាក់ឯង» នេះ ​និពន្ធ និង​ដឹកនាំ​ដោយ​លោក ហេង ពិទូ ផ្ទាល់ រួម​ទាំង​ក្រុម​ការងារ REEL Production ។

 

ចង់​ដឹង​ថា បទថ្មី «ស្រលាញ់គេម្នាក់ឯង» នេះ​មាន​សកម្មភាព​រស់រវើក និង​អស្ចារ្យ​យ៉ាង​ណា​នោះ ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

 

 

កន្លង​មក​ស្នាដៃ​និពន្ធ និង​សម្តែង​បទ Original Song របស់​លោក ហេង ពិទូ ទទួល​បាន​ការ​កោត​សរសើរ និង​ការ​គាំទ្រ​ដ៏​លើសលប់​ពី​ប្រិយមិត្ត។ ក្រុម​ការងារ Sabay នឹង​ធ្វើ​កិច្ច​សម្ភាសន៍​ពិសេស​មួយ​ជាមួយ​លោក អំពី​មូលហេតុ​ដែល​ជំរុញ​ឲ្យ​លោក​សកម្ម​ក្នុង​ការ​តែង​និពន្ធ​បទ​ចម្រៀង Original Song ក្នុង​ពេល​ឆាប់ៗ​នេះ៕

 

អត្ថបទ៖ ថា ម៉ាលីដា