លទ្ធផលនៃការប្រលងបាក់ឌុបឆ្នាំនេះ ជាប់ ៥៥ ៧៥៣នាក់

6 Videos


លទ្ធផលប្រលងបាក់ឌុបបានចេញហើយ នារសៀលថ្ងៃទី១០ ខែកញ្ញ្ញានេះ ដោយមានអ្នកខ្លះសើច អ្នកខ្លះយំ នៅក្នុងឆ្នាំ២០១៦នេះ អ្នកប្រលងជាប់បាក់ឌុបមានចំនួន៥៥ ៧៥៣នាក់ ក្នុងចំណោម បេក្ខជនដែលប្រលងទាំងអស់ចំនួន ៨៩ ៦៦១នាក់ គឺស្មើនឹង៦២,១៨ %។

លទ្ធផលនៃការប្រលងបាក់ឌុបឆ្នាំនេះ ជាប់ ៥៥ ៧៥៣នាក់

ក្នុងចំណោមបេក្ខជនដែលប្រឡងជាប់ទាំងនោះ បេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ៤០៥ នាក់ ។ និទ្ទេស B មានចំនួន ២ ៨០១ នាក់។និទ្ទេស C មានចំនួន ៥ ៥៩៥ នាក់ ។ និទ្ទេស D មានចំនួន ៨ ៨៣៥ នាក់ និងនិទ្ទេស E មានចំនួន ៣៨ ១១៧ នាក់។ហើយខេត្ត រាជធានីដែលមានសិស្សប្រលងជាប់និទ្ទេស A នោះ រួមមានរាជធានីភ្នំពេញ មានចំនួន ១៨៣ នាក់ , សៀមរាប មានចំនួន ៣៦ នាក់, បាត់ដំបង មានចំនួន ៣៤ នាក់ ,កណ្តាល មានចំនួន ២៩ នាក់, កំពង់ចាម មានចំនួន ២០ នាក់,បន្ទាយមានជ័យ មានចំនួន ១៦ នាក់,ព្រៃវែង មានចំនួន ១៤ នាក់,កំពត មានចំនួន ១១ នាក់,ត្បូងឃ្មុំ មានចំនួន ១១ នាក់,តាកែវ មានចំនួន ១១ នាក់,កំពង់ធំ មានចំនួន ១០ នាក់,ក្រចេះ មានចំនួន ០៩ នាក់,កំពង់ឆ្នាំង មានចំនួន ០៧ នាក់,ព្រះសីហនុ មានចំនួន ០៧ នាក់,កំពង់ស្ពឺ មានចំនួន ០២ នាក់,ពោធិ៍សាត់ មានចំនួន ០២ នាក់,មណ្ឌលគិរី មានចំនួន ០១ នាក់,ប៉ៃលិន មានចំនួន ០១ នាក់ និងខេត្តឧត្តរមានជ័យ មានចំនួន ០១ នាក់។នេះបើយោងតាមទំព័រហ្វេសប៊ុក របស់ក្រសួងអប់រំ យុវជននិងកីឡា។

គួរបញ្ជាក់ផងដែរថា លទ្ធផលប្រលងបាក់ឌុបកាលពីឆ្នាំ ២០១៥បេក្ខជនប្រឡងជាប់មានចំនួន ៤៦ ៥៦០ នាក់ស្មើនឹង ៥៥,៨៨ ភាគរយ ក្នុងចំណោមបេក្ខជនមានវត្តមានក្នុងការប្រឡងសរុប ចំនួន ៨៣ ៣២៥ នាក់ ក្នុងនោះ បេក្ខជនដែល ប្រលងជាប់និទ្ទេស A មានចំនួន១០៨ នាក់ ៕
ចំណូ