បឹងកេត​ឈ្នះ​ពាន​ក្របខណ្ឌ​កំពូល​ជា​លើក​ទី​២ និពន្ធដោយ : ថ្មីៗ       September-10-2016, 8:25 pm         954

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បឹងកេត​ឈ្នះ​ពាន​ក្របខណ្ឌ​កំពូល​ជា​លើក​ទី​២​បឹងកេត​អង្គរ បាន​ក្លាយជា​ម្ចាស់​ជើងឯក​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៦ បន្ទាប់ពី ពួកគេ​បាន​យកឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ២-១ នា​ជំនួប​ចុងក្រោយ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​។ ជ័យជម្នះ​នេះ បាន​នាំ​ឲ្យ​ក្រសួងការពារជាតិ​ខក​ចិត្ត​យ៉ាងខ្លាំង ដោយ​ពួកគេ​ចាញ់​តែមួយ​ពិន្ទុ​ប៉ុណ្ណោះ បន្ទាប់ពី​ពួកគេ​បាន​បំបាក់​អាស៊ី​អឺរ៉ុប ៤-១ កាលពី​ថ្ងៃ​សុក្រ​។​

​គ្រាប់​បាល់​បញ្ចូល​ទី​របស់ Dzama Bata នៅ​នាទី​៥៣ និង សុខ សុវណ្ណ នៅ​នាទី​៧១ លើ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​នាំ​ឲ្យ​បឹង​កេង​អង្គរ ក្លាយជា​ម្ចាស់​ជើងឯក​ក្របខណ្ឌ​មិត្ត​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៦​។ Petersen Shane បាន​វាយបក​តាម​ពីក្រោយ​សម្រាប់​ប៉ូលិស ខណៈ​ការប្រកួត​នៅសល់​៥​នាទី​។​

​នេះ​ជាការ​ទទួលបាន​ពាន​លើក​ទី​ពីរ របស់​បឹងកេត បន្ទាប់ពី​ពួកគេ​ឈ្នះ​កាលពី​ឆ្នាំ​២០១២​។ ចាន់ វឌ្ឍនាកា ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២២​គ្រាប់ ប៉ុន្តែ​អ​វត្ត​ក្នុង​ការប្រកួត​នេះ ក្លាយជា​ម្ចាស់​ស្បែកជើង​មាស​។​
​ណាហ្គា​វើ​ល ដែល​បញ្ចប់​ការប្រកួត​ស្មើ ២-២ ជាមួយ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ បាន​ចំណាត់ថ្នាក់​លេខ​៣ ។ ព្រះខ័ន​រាជ​ស្វាយរៀង​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៤ ដោយ​ឈរលើ​ភ្នំពេញ​ក្រោ​ន ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ វេ​ស្ទើ​ន​ភ្នំពេញ ស៊ីម៉ាក់​យូ​ណាយ​ធី​ត និង​អាស៊ី​អឺរ៉ុប​៕