មើល ក្បាច់រាំ របស់តូតា បន្តិចមើលសាហាវយ៉ាងម៉េចដែរ ?( មានវីដេអូ )

6 Videos


ម្សិលម៉ិញនេះ « ប្រជាប្រិយ » បានបង្ហាញទស្សនិកជនម្តងរួចមមកហើយអំពីវីដេអូរាំរបស់ មាស សុខសោភា នៅក្នុងកម្មវិធីសម្ពោធរឿង « ចន្ទ្រា » ដោយឡែក នៅថ្ងៃនេះយើងសូមនាំអារម្មណ៍ទស្សនិកជនមក មើលក្បាច់រាំរបស់ស្រីស្អាត តូតា វិញម្តង តើយ៉ាងម៉េចដែរ ? តាមរយៈក្បាច់រាំនេះពិតជាមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន រហូតមានអ្នកខ្លះលាន់មាត់ថា តូតា រាំមិនចាញ់ មាស សុខសោភា ឡើយ ។

មើល ក្បាច់រាំ របស់តូតា បន្តិចមើលសាហាវយ៉ាងម៉េចដែរ ?( មានវីដេអូ )

តូតា ជាតារាសម្តែងដ៏លេចធ្លោមួយរូបនាងមិនត្រឹមតែពូកែសម្តែងនោះទេ ថែមទាំងពូកែរាំទៀតផង ដើម្បីទទួលបានការចាប់អារម្មណ៍បន្ថែមពីសំណាក់ទស្សនិកជន ។ នៅក្នុងថ្ងៃសម្ពោធរឿង « ចន្ទ្រា » តូតា បានសម្តែងនូវក្បាច់រាំកាចមួយបង្ហាញទស្សនិកជនទស្សនា តាមរយៈការសម្តែងក្នុងបទ « DOOM » យើងចាប់អារម្មណ៍ឃើញថា តូតា ពិតជាធ្វើបានយ៉ាងល្អ រាំសមទៅតាមចង្វាក់ភ្លេង សូម្បីតែសម្លៀកបំពាក់របស់នាងក៏ស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ដែរ ។

មើល ក្បាច់រាំ របស់តូតា បន្តិចមើលសាហាវយ៉ាងម៉េចដែរ ?( មានវីដេអូ )

អ្នកទស្សនាផ្ទាល់នាថ្ងៃនោះលាន់មាត់សរសើរគ្រប់គ្នាថា តូតា ពិតជាពូកែរាំមែន មើលទៅមើលចាញ់ មាស សុខសោភា នោះទេ ។ គួរបញ្ជាក់ផងដែរថា តូតា កាន់តែលេចធ្លោខ្លាំង បន្ទាប់ពីមានវត្តមាននៅក្នុងខ្សែភាពយន្តខ្នាតធំ ដែលមានចំណងជើងថា «ចន្ទ្រា» ៕ អាលីណា

មើល ក្បាច់រាំ របស់តូតា បន្តិចមើលសាហាវយ៉ាងម៉េចដែរ ?( មានវីដេអូ )មើល ក្បាច់រាំ របស់តូតា បន្តិចមើលសាហាវយ៉ាងម៉េចដែរ ?( មានវីដេអូ )មើល ក្បាច់រាំ របស់តូតា បន្តិចមើលសាហាវយ៉ាងម៉េចដែរ ?( មានវីដេអូ )មើល ក្បាច់រាំ របស់តូតា បន្តិចមើលសាហាវយ៉ាងម៉េចដែរ ?( មានវីដេអូ )មើល ក្បាច់រាំ របស់តូតា បន្តិចមើលសាហាវយ៉ាងម៉េចដែរ ?( មានវីដេអូ )មើល ក្បាច់រាំ របស់តូតា បន្តិចមើលសាហាវយ៉ាងម៉េចដែរ ?( មានវីដេអូ )មើល ក្បាច់រាំ របស់តូតា បន្តិចមើលសាហាវយ៉ាងម៉េចដែរ ?( មានវីដេអូ )

សូមទស្សនាវីដេអូសម្តែងរបស់ តូតា នៅក្នុងថ្ងៃសម្ពោធរឿង «ចន្ទ្រា» ដូចខាងក្រោម៖

អត្ថបទពាក់ព័ន្ធ៖ ហាងឆេង តូតា ឡើងកប់ត្រូវថោកែៗដណ្តើមគ្នាដេញថ្លៃ!

កញ្ញា តូតា ពិតជាមិនធម្មតាមែន នៅក្នុងអាជីពជាអ្នកសិល្បៈ កញ្ញា ម៉ាក់ សែនសូនីតា ហៅ តូតា គឺជាតារាសម្តែងមួយដួង ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន និង ជាតារាដែលមាន ប្រជាប្រិយភាពក្នុងការសម្តែងចូលតួបានយ៉ាងល្អ នៅពេលនេះ ឡូយអស់ទាស់តែម្តងហើយគឺដោយសារកញ្ញា តូតា បានដាក់ខ្លួនឯងដើម្បីឲ្យលោកថៅកែៗ កុនមួយចំនួនជាអ្នកដេញថ្លៃ ។ សូមបញ្ជាក់ផងដែរថា ការដាក់តម្លៃខ្លួនអោយថៅកែកុនដេញថ្លៃនេះ មិនមែនដេញថ្លៃយកនាងទៅធ្វើជាគូស្នេហ៍ ឬក៏ជាស្រីកំណាន់នោះទេគឺ ដេញថ្លៃ យករូបនាងទៅសម្តែង ។

កញ្ញា ម៉ាក់ សែនសូនីតា ហៅ តូតា ដែលទស្សនិកជនស្គាល់ថា ជាតារាសម្តែងដែលមានប្រជាប្រិយភាព និងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់មហាជនផងនោះ ថ្មីៗនេះ កញ្ញា បានធ្វើបទសម្ភាសន៍ នៅក្នុងសន្និសិទកាសែតមួយ របស់ស្ថានីយទូរទស្សន៍ PNN កាលពីថ្ងៃទី ០៤ ខែមិថុនា កន្លងទៅថ្មីៗនេះថា «មួយរយៈនេះខ្ញុំរវល់ការងារសិល្បៈខ្លាំងណាស់! រហូតគ្មានពេលទំនេរឡើយ ជាក់ស្ដែងពេលនេះ ខ្ញុំជាប់ ថតខ្សែភាពយន្ត៣រឿងស្របគ្នា ហើយនិងនៅមានការងារ ថតស្ប៉តពាណិជ្ជកម្មជាច្រើនទៀត ដូច្នេះហើយ ទើបនៅពាក់កណ្ដាលឆ្នាំ ២០១៦ នេះ ខ្ញុំរៀបចំការងារសិល្បៈជាថ្មី គឺខ្ញុំសម្រេចចិត្តដាក់ឱ្យថៅកែកុន ដេញថ្លៃ យកខ្ញុំទៅសម្ដែងតែម្ដងប្រហែលជាងាយស្រួលជាង និងមិនពិបាកទាមទារឡើងតម្លៃខ្លួនផង» ។

ចំពោះការ គ្រោងដាក់ឲ្យថៅកែៗកុន ដេញថ្លៃនូវតម្លៃខ្លួនរបស់កញ្ញា ម៉ាក់ សែនសូនិតា ហៅ តូតា នៅពេលនេះមានតម្លៃ ថ្លៃប៉ុន្មាននោះយើងមិនទាន់បានដឹងនៅឡើយទេ ព្រោះកញ្ញា តូតា សុំមិនទាន់បញ្ជាក់ទេ ប៉ុន្តែនាងគ្រាន់ តែប្រាប់ថា «តម្លៃខ្លួនដែលខ្ញុំដាក់ឱ្យផលិតករដេញថ្លៃនេះ គឺខ្ពស់ជាង មុនទ្វេដង» ៕ ជួន នូវ