សុវត្ថិឌី ធារីកា ភ័យបុកពោះ ព្រោះលទ្ធផលប៊ិះ!

6 Videos


វេលារសៀលថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 2016 នេះ គឺជាពេលវេលាមួយដែលធ្វើឱ្យបេក្ខជនប្រឡងបាក់ឌុបទាំងអស់ភ័យរន្ធត់ និង ត្រជាក់ដៃត្រជាក់ជើង ព្រោះលទ្ធផលជាផ្លូវការនៃការប្រឡងបាក់ឌុបត្រូវបានក្រសួងអប់រំយុវជន និង កីឡា បង្ហាញជាសាធារណៈ ។

សុវត្ថិឌី ធារីកា ភ័យបុកពោះ ព្រោះលទ្ធផលប៊ិះ!

អ្វីដែលគេកក់សម្គាល់ នៅសម័យប្រឡងឆ្នាំ 2016 នេះ មានបេក្ខជនប្រឡងជាប់ច្រើនជាងឆ្នាំមុន ដែលមានរហូតដល់ជាង 5 ម៉ឺននាក់ ខណៈនៃបេក្ខជនសរុបមានជាង 8 ម៉ឺននាក់ ។ ក្នុងចំណោមបេក្ខជនដែលជាប់ជាស្ថាពរនោះ ក៏មានតារាចម្រៀង សុវត្ថិឌី ធារីកា ម្នាក់ដែរ ។

សុវត្ថិឌី ធារីកា ភ័យបុកពោះ ព្រោះលទ្ធផលប៊ិះ!

តើប្រិយមិត្តដឹងទេថា សុវត្ថិឌី ធារីកា ប្រឡងជាប់បាននិទ្ទេសអ្វី ? បើតាមលទ្ធផលប្រឡងរបស់ក្រសួងអប់រំយុវជន និង កីឡា ដែលបានចេញនៅមុននេះបង្ហាញថា សុវត្ថិឌី ធារីកា ទទួលបាននិទ្ទេសសរុប E ។

សុវត្ថិឌី ធារីកា ភ័យបុកពោះ ព្រោះលទ្ធផលប៊ិះ!

ជាមួយលទ្ធផលនេះដែរ សុវត្ថិឌី ធារីកា បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំង ហើយនាងបានឲ្យដឹងថា នេះជាលទ្ធផលមួយដ៏ល្អសម្រាប់នាង ទោះមិនបាននិទ្ទេសល្អជាងនេះក៏ដោយ ៕ សាកល