ទឹកឃ្មុំ ផ្តល់គុណប្រយោជន៍ ៦ យ៉ាងចំពោះស្បែក

6 Videos


ទឹកឃ្មុំគឺជាអាហារមួយដែលមានវ័យចំណាស់ក្នុងប្រវត្តិមនុស្សជាតិច្រើនសតវត្សមកហើយ ។ វាមិនត្រឹមតែជា អាហារប៉ុណ្ណោះទេ តែក៏ជាឱសថព្យាបាលដ៏ប្រសើរបំផុត ។ ក្នុងចំណោមនោះ វាមានសមត្ថភាពជួយព្យាបាល បញ្ហាកើតមុន កាត់បន្ថយការកើតមុន ជួយបំបាត់សន្លាកលើស្បែក ស្នាមជាំ កម្ចាត់បាក់តេរី ធ្វើអោយស្បែកមានសំណើម ព្យាបាល
ស្នាមរបួស និង កាត់បន្ថយការរលាកស្បែក ។

ខាងក្រោមនេះជាចំណុចសំខាន់ៗមួយចំនួននៃទឹកឃ្មុំ ៖
១. ជួយដល់សុខភាពស្បែក ៖
ដូចបានដឹងខ្លះហើយថា ទឹកឃ្មុំមានសមត្ថភាពពិសេសជួយព្យាបាលបញ្ហាស្បែក គ្រប់ប្រភេទ ហើយអ្នកក៏អាចយកទឹកឃ្មុំមកធ្វើជាម៉ាស្សលាប និងបិទលើមុខបាន ។ អ្វីដែលសំខាន់គឺអ្នកត្រូវ រកទឹកឃ្មុំសុទ្ធ ទឹកឃ្មុំសរីរាង្គ ព្រោះវាមានផ្ទុកសារធាតុព្យាបាលច្រើនល្អសម្រាប់ស្បែក ។

២. កម្ចាត់បាក់តេរី ៖
ទឹកឃ្មុំអាចជួយកម្ចាត់បាក់តេរី និងមេរោគផ្សិតផ្សេងៗ ។ តាមការសិក្សានិងធ្វើពិសោធន៍បង្ហាញអោយដឹង ថា ទឹកឃ្មុំគឺពិតជាអាចកម្ចាត់បាក់តេរីបានស្ទើរតែគ្រប់ប្រភេទ ហើយវាជាសារធាតុប្រឆាំងភាពស៊ាំទៅនឹងថ្នាំអង់ទី ប៊ីយ៉ូទិចផងដែរ ។ ហេតុដូច្នេះហើយបើអ្នកមានបញ្ហាមុនលើមុខបណ្តាលមកពីបាក់តេរីច្រើនកើតនៅលើស្នាម មុន រន្ធញើស និងរលាកស្បែក អ្នកអាចយកទឹកឃ្មុំទៅជូតលាងសំអាតបាន ។

៣. ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ៖
សារធាតុប្រឆាំងអុកស៊ីតកម្មគឺពិតជាសារធាតុសំខាន់ជួយកាត់បន្ថយមុន និងស្នាមជាំលើស្បែកបាន ។ វាជួយ កាត់បន្ថយសារធាតុរ៉ាឌីកាល់សេរី ដែលច្រើនប៉ះពាល់ដល់ស្បែក ។ បន្ថែមពីនេះ វាក៏ជួយការពារស្បែកពី ជាតិពុលផ្សេងៗដែលប៉ះពាល់ដល់សុខភាពស្បែក ។

៤. ធ្វើអោយស្បែកមានសំណើម ៖
ក្នុងទឹកឃ្មុំមានសមត្ថភាពធ្វើអោយស្បែកមានសំណើម ដោយវាអាចរក្សាម៉ូឡេគុលទឹក និងកម្ចាត់បាក់តេរី លើស្បែក ជាលទ្ធផលវានឹងធ្វើអោយស្បែកភ្លឺរលោង កាត់បន្ថយការកកើតមុនលើស្បែកគ្រប់បរិវេនស្បែក ជាពិសេសលើមុខ និងបំបាត់សន្លាក ។

៥. កាត់បន្ថយស្នាមជាំនិងជួយព្យាបាលបានរហ័ស ៖
តាមការសិក្សាមួយដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តីស្រាវជ្រាវ American Journal of Clinical Dermatology បានអោយដឹងថា ទឹកឃ្មុំមានប្រសិទ្ធិភាពខ្លាំងក្នុងការជួយព្យាបាលរបួសអោយឆាប់ជា សះស្បើយ ព្រោះសារធាតុស្ករមានសមត្ថភាពធ្វើប្រតិកម្មក្នុងសរីរាង្គ និងបង្កើនកម្រិតប៉េរ៉ូស៊ីតអ៊ីដ្រូហ្សែន ជួយពន្លឿលការព្យាបាល ។

៦. ទឹកឃ្មុំយកមកធ្វើម៉ាស្សមុខ
ទឹកឃ្មុំអាចយកមកធ្វើជាម៉ាស្សបិតលើមុខ ដើម្បីរក្សាសម្រស់ និងព្យាបាលបញ្ហាជាច្រើនលើមុខ ។ ប៉ុន្តែអ្នកកុំ បារម្ភនឹងជាតិប្រេងដែលមានក្នុងទឹកឃ្មុំថាវានឹងធ្វើអោយមុខកាន់តែពិបាកនោះ ព្រោះសារធាតុប្រេងដែល រលើបនៅក្នុងទឹកឃ្មុំជាសារធាតុប្រឆាំងបាក់តេរីយ៉ាងពិសេស ។

ដើម្បីបំបាត់បញ្ហាសន្លាកលើស្បែកមុខ ៖ អ្នកគួរអនុវត្តដោយយក ទឹកឃ្មុំសុទ្ធមួយស្លាបព្រាកាហ្វេ លាយជាមួយប្រេងដូង មួយស្លាបព្រាកាហ្វេ និងលាយជាមួយប្រេងចម្រាញ់ពីស្លឹកតែ ឫ ប្រេងឡាវេនឌើ។ ច្របល់សារធាតុទាំងនេះ ជាមួយគ្នាអោយសព្វរួចកទៅលាបលើមុខ ទុកចោលរយៈពេល ២០នាទី រួចលាងសំអាតមុខនឹងទឹកក្តៅឧណ្ហៗ ចេញ។

បំបាត់មុននិងស្នាមជាំ ៖ លាយទឹកឃ្មុំសុទ្ធ១ស្លាបព្រាកាហ្វេជាមួយសារធាតុខាប់ប្រទាលកន្ទុយក្រពើ យកទៅលាបលើមុខរយៈពេល ២០នាទី រួចលាងសំអាតនឹងទឹកក្តៅឧណ្ហៗចេញ ។

សម្រាប់ស្បែកស្ងួតនិងស្បែកធម្មតា ៖ លាយទឹកឃ្មុំសុទ្ធមួយស្លាបព្រាកាហ្វេ ប្រេងអាល់ម៉ុន ឫប្រេងអូលីវ ឫប្រេងអាវូកាដូ រួចយកទៅលាយជាមួយផ្លែចេកន្លះផ្លែ ឫ ផ្លែអាវូកាដូកន្លះផ្លែ ធ្វើជាម៉ាស្យលាបលើមុខ ។

ជួយអោយស្បែកភ្លឺរលោង ៖ ត្រូវយកទឹកឃ្មុំ១ស្លាបព្រាកាហ្វេ លាយជាមួយទឹកដោះគោជូរ និង ទឹកក្រូចឆ្មាបន្តិច កូរវាអោយសព្វចូលគ្នារួចយកទៅលាបលើមុខ ទុកចោល ២នាទី មុននឹងលាងសំអាតមុខចេញ ។

លាងសំអាតដូសមុខកម្ចាត់ស្បែកងាប់ ៖ នេះជាវិធីមួយងាយដើម្បីជម្រុះស្បែកចាស់ និងស្បែកងាប់លើស្បែក ចេញ ដើម្បីធ្វើអោយមុខក្មេងជាងវ័យ ។ វិធីធ្វើអ្នកត្រូវយកទឹកឃ្មុំសុទ្ធមួយស្លាបព្រាកាហ្វេ លាយជាមួយម្សៅសូដា និងលាយទឹកក្រូចឆ្មា ២ទៅ ៣ដំណក់ ។ កូរអោយសព្វយកទៅដូសសំអាតមុខ ញឺថ្មមៗ អោយបាន ១ទៅ ២នាទី ទុកចោល ៣ទៅ ៤នាទី រួចដូសសំអាចជាថ្មី ញីចុះញីឡើងចំនួន ២ទៅ ៣ដង រួចលាងសំអាតមុខចេញ ៕ សុផល