បាក់ឌុបឆ្នាំ២០១៦ជាប់ច្រើន និងទទួលបាននិទ្ទេស A ៤០៥នាក់ គឺកើនឡើងសឹង៤ដង ធៀបនឹងឆ្នាំ២០១៥

​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​)​ សម័យ​ប្រឡង​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៦​ ត្រូវ​បាន​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ប្រកាស​ឲ្យ​ដឹង​ថា​ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​ ៥៥​ ៧៥៣​នាក់​ នៃ​បេក្ខជន​វត្តមាន​សរុប​ចំនួន​ ៨៩​ ៦៦១​នាក់​(​ស្មើនឹង​៦២,១៨%)​ ក្នុង​នោះ​បេក្ខជន​ដែល​ប្រឡង​ជាប់​នៅ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន​ ៣៨​ ៤១៥​នាក់​ នៃ​បេក្ខជន​ចំនួន​ ៦៧​ ០៧១​នាក់​ (​ស្មើនឹង​៥៧,២៨%)​ និង​នៅ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​ ១៧​ ៣៣៨​នាក់​ នៃ​បេក្ខជន​ចំនួន​ ២២​ ៥៩០​នាក់​ (​ស្មើនឹង​៧៦,៧៥%)​ ។​

បាក់ឌុបឆ្នាំ២០១៦ជាប់ច្រើន និងទទួលបាននិទ្ទេស A ៤០៥នាក់ គឺកើនឡើងសឹង៤ដង ធៀបនឹងឆ្នាំ២០១៥

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ នៅ​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ ឲ្យ​ដឹង​ថា​ បេក្ខជន​ប្រឡង​ជាប់​ទទួល​បាន​និទ្ទេស​ A​ មាន​ចំនួន​៤០៥​នាក់​,​ និទ្ទេស​ B​ មាន​ចំនួន​ ២​ ៨០១​នាក់​,​ និទ្ទេស​ C​ មាន​ចំនួន​ ៥​ ៥៩៥​នាក់​,​ និទ្ទេស​ D​ មាន​ចំនួន​ ៨​ ៨៣៥​នាក់​ និង​និទ្ទេស​ E​ មាន​ចំនួន​ ៣៨​ ១១៧​នាក់​ ។​ ក្នុង​ចំណោម​បេក្ខជន​ទទួល​បាន​និទ្ទេស​ A​ ចំនួន​ ៤០៥​នាក់​ គឺ​មក​ពី​រាជធានី​ភ្នំពេញ​ ចំនួន​ ១៨៣​នាក់​,​ ខេត្តសៀមរាប​ ចំនួន​ ៣៦​នាក់​,​ ខេត្តបាត់ដំបង​ ចំនួន​៣៤​នាក់​,​ ខេត្តកណ្តាល​ ចំនួន​២៩​នាក់​,​ ខេត្តកំពង់ចាម​ ចំនួន​២០​នាក់​,​ ខេត្តបន្ទាយមានជ័យ​ ចំនួន​ ១៦​នាក់​,​ ខេត្តព្រៃវែង​ ចំនួន​ ១៤​នាក់​,​ ខេត្តកំពត​ ចំនួន​១១​នាក់​,​ ខេត្ត​ត្បូងឃ្មុំ​ ចំនួន​ ១១​នាក់​,​ ខេត្តតាកែវ​ ចំនួន​ ១១​នាក់​,​ ខេត្តកំពង់ធំ​ ចំនួន​ ១០​នាក់​,​ ខេត្តក្រចេះ​ ចំនួន​ ៩​នាក់​,​ ខេត្តកំពង់ឆ្នាំង​ ចំនួន​ ៧​នាក់​,​ ខេត្ត​ព្រះ​សីហ​នុ​ ចំនួន​ ៧​នាក់​,​ ខេត្ត​កំពង់​ស្ពឹ​ ចំនួន​ ២​នាក់​,​ខេត្តពោធិ៍សាត់​ ចំនួន​ ២​នាក់​,​ ខេត្តមណ្ឌលគិរី​ ចំនួន​១​នាក់​,​ ខេត្ត​ប៉ៃលិន​ ចំនួន​១​នាក់​ និង​ខេត្តឧត្តរមានជ័យ​ ចំនួន​១​នាក់​ ។​

បាក់ឌុបឆ្នាំ២០១៦ជាប់ច្រើន និងទទួលបាននិទ្ទេស A ៤០៥នាក់ គឺកើនឡើងសឹង៤ដង ធៀបនឹងឆ្នាំ២០១៥

​គួរ​រំលឹក​ជូន​ថា​ សម័យ​ប្រឡង​បាក់​ឌុ​ប​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​ ៤៦​ ៥៦០​នាក់​ នៃ​បេក្ខជន​វត្តមាន​សរុប​ចំនួន​ ៨៣​ ៣២៥​នាក់​(​ស្មើនឹង​ ៥៥,៨៨%)​ និង​មាន​បេក្ខជន​ប្រឡង​ជាប់​ទទួល​បាន​និទ្ទេស​ A​ ចំនួន​ ១០៨​នាក់​ ខណៈ​សម័យ​ប្រឡង​បាក់​ឌុ​ប​លើក​ទី​១​ ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០១៤(​សម័យ​ចាប់ផ្តើម​រឹត​បន្តឹង​ការ​ប្រឡង​បាក់​ឌុ​ប​)​ មាន​បេក្ខជន​ប្រឡង​ជាប់​ត្រឹម​ ២៥,៧១%​ ហើយ​បេក្ខជន​ប្រឡង​ជាប់​ទទួល​បាន​និទ្ទេស​ A​ មាន​ចំនួន​ ១១​នាក់​ ប៉ុណ្ណោះ​ ៕​

Related