អាវ​ប៉ូឡូ ជា​អាវ​មួយ​ក្នុង​ចំណោម​អាវ​ដ៏​ល្អ​ជា​ច្រើន​ដែល​សុភាព​បុរស​គ្រប់​រូប​ចង់​បាន​ជា​ម្ចាស់​របស់​វា

លោកអ្នកអាចផ្គូផ្គងអាវPolo ជាមួយនឹងសំលៀកបំពាក់ ផ្សេងៗ ក្នុងទូសំលៀកបំពាក់របស់លោកអ្នកដោយងាយស្រួល។ ជាមួយនឹងអាវដៃខ្លី ស្ដើង មានខ្យល់ចេញចូលលោកអ្នកអាចពាក់វានារដូវក្ដៅ។ អាវ Polo ល្អសាកសមបំផុតសម្រាប់សុភាពបុរសទាំងឡាយក្នុងការលេងកីឡាផ្សេងៗដូចជា វាយ Golf និងTennis ។ ទោះបីជាយ៉ាងណាក៏ដោយ មានប្រការគួរធ្វើនិងមិនគួរធ្វើមួយចំនួនដែលលោកអ្នកគួរតែដឹងក្នុងការពាក់ Polo អោយបានត្រឹមត្រូវ

  • មិនគួរ ពាក់អាវកាក់ទ្រនាប់៖ ការពាក់អាវPolo ដ៏ត្រឹមត្រូវគឺតម្រូវឲ្យរឹបរាងបន្តិច ប៉ុន្តែមិនអាចអោយតឹងពេកទេ ពីព្រោះវាមិនមែនផលិតឡើងសម្រាប់ជាអាវទ្រនាប់នោះទេ។
  • គួរធ្វើការប្រើប្រាស់ពណ៌ ៖ ចូរកុំខ្លាចក្នុងការមានអាវចម្រុះពណ៌មួយចំនួននៅក្នុងទូសម្លៀកបំពាក់របស់អ្នក។ អាវ Polo ជាអាវល្អបំផុតដែលធ្វើអោយលោកអ្នកឡូយបែបស្តាយ classic ដោយសារពណ៌របស់វា។
  • មិនគួរ ពាក់បើកក ៖ ចូរកុំធ្វើវា ព្រោះអ្នកមិនមែនជាក្មេងទៀតទេ។
  • គួរ ៖ គួរតែតឺនុយប្រសិនបើអាវPoloរបស់អ្នកវែងពេក។ ប៉ុន្តែប្រសិនបើជាយមានប្រវែងដូចគ្នានៅខាងមុខនិងខាងក្រោយ លោកអ្នកពុំចាំបាច់ ធ្វើការតឺនុយទេ។ ឧទាហរណ៍ សម្រាប់ខោខ្លីនិងអាវPolo ដែលមានប្រវែងខ្លីល្មម វាល្អជាងប្រសិនបើលោកអ្នកមិនធ្វើការតឺនុយ។
  • មិនគួរ ពាក់Polo Shirtជាមួយនឹងអាវធំ ៖ អាវធំសាកសមជាមួយអាវសឹមីសាច់ក្រណាត់ជាង។
  • គួរ អោយប្រាកដក្នុងចិត្តថាអ្នកជ្រើសរើសនូវទំហំដ៏ត្រឹមត្រូវមួយ៖ ប្រសិនបើអាវPoloរបស់អ្នកធំពេកឬក៏រលុងពេក អ្នកនឹងមើលទៅហាក់ដូចជារយីករយាកហើយនិងមិនធ្វើអោយអ្នកមើលទៅមាំមួននោះទេ។

ចាប់ពីពេលនេះតទៅ លោកអ្នកគ្មានមូលហេតុត្រូវពាក់អាវ poloខុសទៀតទេ។ ដើម្បីជួយលោកអ្នកស្វែងរកនូវអាវ poloដែលត្រឹមត្រូវមួយ ពួកយើងនឹងបង្ហាញលោកអ្នកនូវអាវpolo ដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់អ្នក។ ម៉ាកយីហោរបស់ប្រទេសថៃ Era-won ត្រូវបានចែកចាយដោយ Melrose AVE ផ្ដល់អោយលោកអ្នកនូវជម្រើសដ៏ល្អនៃអាវPolo ដែលមានពណ៌ចំរុះនិងប្លែកៗជាមួយនឹងតម្លៃសមរម្យ។ ពួកយើងចូលចិត្តអាវ Era-won ដោយសារគុណភាពល្អ ផលិតឡើងពីកូតុង (95% cotton)។ ពួកយើងក៏ស្រលាញ់អាវpolo របស់ម៉ាក hush puppies ជាមួយនិងពណ៌ជាច្រើននិងdesign ដ៏គួរអោយទាក់ទាញ ប៉ុន្តែប្រសិនបើអ្នកចង់នៅកណ្ដាលអព្យាក្រឹត លោកអ្នកអាចជ្រើសយកអាវ Polo បែបបុរសពីម៉ាក Guy Laroche ។

 

  • អាវ​ប៉ូឡូ ជា​អាវ​មួយ​ក្នុង​ចំណោម​អាវ​ដ៏​ល្អ​ជា​ច្រើន​ដែល​សុភាព​បុរស​គ្រប់​រូប​ចង់​បាន​ជា​ម្ចាស់​របស់​វា已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/09/11  Category:កីឡា
Tags: