អាសូណាស់ ឳពុកឈឺ ចេញទៅឃ្វាលក្របីជំនួស ត្រូវក្របីវ័ណ្ឌរបួសធ្ងន់ ប្រឡាក់ឈាមពេលខ្លួន

ស្វាយរៀង ៖ ក្មេងស្រីម្នាក់បានរងរបួស ប្រឡាក់ឈាមពេញផ្ទៃមុខ និងទ្រូងស្រែកហៅអ្នកភូមិ ទាំងក្ដីឈឺចុកចាប់ឲ្យជួយ បន្ទាប់ពីសត្វក្របីឡើងក វ័ណ្ឌមួយស្នែងពេញទំហឹង នៅម៉ោងប្រមាណ១០ ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចក្នុងភូមិសង្គម ឃុំគគីសោម ស្រុកស្វាយទាប។

បើតាមមន្រ្តីនគរបាលបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ខឹង លីដា អាយុ១០ឆ្នាំ មានទីលំនៅក្នុងភូមិសង្គម ឃុំគគីសោម របួសចំផ្ទៃមុខ បបូរមាត់ និងឆ្អឹងជំនីទ្រូង ត្រូវបានប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ អាណិតអាសូរ នាំគ្នាជួយដឹកមកកាន់មន្ទីពេទ្យខេត្ត ប៉ុន្តែដោយស្ថានភាពធ្ងន់ ក៏ត្រូវបានបញ្ជូនមនកាន់ រាជធានីភ្នំពេញ។

តាមអ្នកភូមិបានប្រាប់ថា រាល់ៗដងឪពុកក្មេងស្រី ជាអ្នកឃ្វាលក្របី ប៉ុន្តែថ្ងៃកើតហេតុ គាត់មានជំងឺសំរាកនៅផ្ទះ ហើយក៏ស្រែកហៅកូនស្រី ២នាក់ ​ជួយដឹកត្រលប់មកផ្ទះ ស្រាប់តែមានគ្រោះថ្នាក់បែបនេះ តែម្ដងទៅ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  ខណៈជនរងគ្រោះកំពុងដេញក្របី ត្រឡប់មកផ្ទះ ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម នៅម៉ោង ៣៖៤៥នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ចំណុចវាលស្រែបឹងអង្កោល ខាងលិចភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកអនុសេនីយ៍ឯក យ៉ែម យឿន អធិការរងនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនាព្រឹកនេះថា ជនរងគ្រោះមានឈ្មោះ ធុច ធឿម ភេទប្រុស អាយុ៣៨ឆ្នាំ មានប្រពន្ធឈ្មោះ សុន លី អាយុ៣២ឆ្នាំ មានកូនប្រុសស្រី ក្នុងបន្ទុក២នាក់ បច្ចុប្បន្នរស់នៅភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកអធិការរងបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីផ្ទះទៅដេញក្របី ខណៈនោះមេឃកំពុងតែមានភ្លៀងធ្លាក់ លាយឡំជាមួយផ្លេកបន្ទោល ពេលជនរងគ្រោះបានដើរមកដល់ចំណុចវាលស្រែកើតហេតុ ស្រាប់តែមានរន្ទះបាញ់ចំជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេច។

គួររំលឹកដែរថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ មានបុរសម្នាក់ ក៏ត្រូវរន្ទះបាញ់ស្លាប់ដែរ នៅភូមិថ្គោលធំ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខណៈកំពុងស្ទូងស្រូវ ពេលមេឃកំពុងធ្លាក់ភ្លៀងផងដែរ៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អាសូណាស់ ឳពុកឈឺ ចេញទៅឃ្វាលក្របីជំនួស ត្រូវក្របីវ័ណ្ឌរបួសធ្ងន់ ប្រឡាក់ឈាមពេលខ្លួន

អាសូណាស់ ឳពុកឈឺ ចេញទៅឃ្វាលក្របីជំនួស ត្រូវក្របីវ័ណ្ឌរបួសធ្ងន់ ប្រឡាក់ឈាមពេលខ្លួន

អាសូណាស់ ឳពុកឈឺ ចេញទៅឃ្វាលក្របីជំនួស ត្រូវក្របីវ័ណ្ឌរបួសធ្ងន់ ប្រឡាក់ឈាមពេលខ្លួន