អាណោចអាធ័ម​ណាស់ ! ខណៈ​ឡើង​បេះ​ផ្លែ​អំពិល ស្រាប់តែ​…

ខេត្តបាត់ដំបង ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ខណៈ​ឡើង​បេះ​ផ្លែ​អំពិល​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៦ ស្រាប់តែ​របូតដៃ​ធ្លាក់​ចូល​ទឹកស្រះ​ក្បែ​រ​ដើម​អំពិល​បណ្ដាល​ឲ្យ​លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​គរ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។

មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ ងូវ បាន់ អាយុ​៦៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ ។

មន្ត្រី​អាវុធហត្ថ​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​អ្នក​ភូមិ​បានដឹង​ថា​ស្ត្រី​រង​គ្រោះ​រូប​នេះ​ធ្លាក់​ទឹកស្រះ ពួក​គេ​បាន​នាំ​គ្នា​ជួយ​ស្រង់​ឡើង​លើគោក តែ​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

បើ​តាម​សាច់ញាតិ​បាន​និយាយ​ថា ស្ត្រី​រង​គ្រោះ​បាន​ឡើង​បេះ​ផ្លែ​អំពិល​ដែល​នៅ​ក្បែរ​មាត់​ស្រះ តែ​ចៃដន្យ​គាត់​បាន​របូតដៃ​ធ្លាក់​ចូល​ទឹកស្រះ ខណៈ​គាត់​មាន​វ័យ​ចំណាស់ កម្លាំង​ខ្យោ​យ​ហែល​ទឹក​មិន​រួច ទើប​បណ្ដាល​ឲ្យ​គាត់​លង់ទឹក​ស្លាប់​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​សាកសព​ភ្លាម​ៗ​ដែរ​ដើម្បី​សួរនាំ និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជួន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា ក្មេង​ប្រុស​ម្នាក់ និង​ក្មេង​ស្រី​ម្នាក់ បាន​លង់ទឹក​ស្ទឹង​សង្កែ​ស្លាប់ រីឯ​ក្មេង​ស្រី​ម្នាក់ និង​ក្មេង​ប្រុស​ម្នាក់​ទៀត ត្រូវ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ទាន់​ពេល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពីវេលា​ម៉ោង​ ០៣​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៦​ កន្លងទៅនេះ នៅ​ក្បែរ​វេទិការ​បុណ្យអុំទូក មាត់​ស្ទឹង​សង្កែ ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្មេង​ទាំង​២​នាក់​ដែល​ស្លាប់​នោះ​មាន ទី​១.​ឈ្មោះ វ៉ា​ន់ ហៃ ភេទ​ប្រុស អាយុ​១០​ឆ្នាំ និង​ទី​២.​ឈ្មោះ វឿ​ត ណា​រី ភេទ​ស្រី អាយុ​១៣​ឆ្នាំ រីឯ​ក្មេង​ស្រី​ម្នាក់ និង​ក្មេង​ប្រុស​ម្នាក់​ទៀត​ ដែល​ជួយ​សង្គ្រោះ​ ទាន់​ពេល​នោះ​មាន ទី​១.​ឈ្មោះ ងួ​ន សេរី​សម្បត្តិ ភេទ​ប្រុស អាយុ​១១​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង និង​ទី​២.​ឈ្មោះ ចាន់​វ​ឌ្ឍ​នា ភេទ​ស្រី អាយុ​១១​ឆ្នាំ រស់​នោ​ភូមិ​រតនៈ សង្កាត់​ត​រនៈ ក្រុង​បាត់ដំបង ពួក​គេ​ទាំង​២​នាក់​ជា​សិស្ស បាន​ធ្វើ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

សេចក្ដីរាយការណ៍​ បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ក្មេង​ប្រុស ស្រី​ទាំង​៤​នាក់​នោះ លេង​សំរូត​លើ​ដី​រអិលមាត់​ស្ទឹង ស្រាប់តែ​ជ្រុល​ធ្លាក់​ចូល​កន្លែង​ទឹក​ជ្រៅ បណ្ដាល​ឲ្យ​លង់​ទឹកជា​បន្តបន្ទាប់ ពេល​ពួក​គេ​ព្យាយាម​ចុះ​ជួយ​គ្នា​។ គ្រាហ៍​នោះ​ប្រជាពលរដ្ឋ​ឃើញ​ទាន់​ ក៏​ជួយ​ចាប់​ទាញ​សង្គ្រោះ បាន​ក្មេង​ស្រី​ម្នាក់ និង​ក្មេង ប្រុស​ម្នាក់​។ រីឯ​ក្មេង​ស្រី​ម្នាក់ និង​ក្មេង​ប្រុស​ម្នាក់​ទៀត​រក​មិនឃើញ​ទេ ភ្លាម​ៗ​នោះ លុះ​ជិត​១​ម៉ោង​ក្រោយ​ទើប​គេ​ប្រទះ​ឃើញ ដោយសារ​ពលរដ្ឋ និង​សមត្ថកិច្ច​យក​សំណាញ់​អូស​ក្នុង​ទឹកស្ទឹង​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អាណោចអាធ័ម​ណាស់ ! ខណៈ​ឡើង​បេះ​ផ្លែ​អំពិល ស្រាប់តែ​...

អាណោចអាធ័ម​ណាស់ ! ខណៈ​ឡើង​បេះ​ផ្លែ​អំពិល ស្រាប់តែ​...

អាណោចអាធ័ម​ណាស់ ! ខណៈ​ឡើង​បេះ​ផ្លែ​អំពិល ស្រាប់តែ​...