ជិះងោកមួយភាំង រេចង្កូតរថយន្តធ្លាក់ស្រះ នៅស្រុកស្វាយជ្រំ

ស្វាយរៀង៖ អ្មនបើកបររថយន្ត១២កៅអី មួយគ្រឿងរេចង្កូតធ្លាក់ស្រះ បន្ទាប់ពីងងុយដេក រួចងោកមួយភាំង នៅម៉ោង១១៖១៥នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ២០១៦នេះ នៅលើផ្លូវជាតិលេខ១ នៅមុខផ្នែកសឹករងស្វាយជ្រំ ក្នុងភូមិត្របែក ឃុំស្វាយជ្រំស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកតូរីស ពណ៌ទឹកប៊ិច ចាស់ ពាក់ស្លាកលេខ ឆ២៦៧០ភព២ អ្នកបើកបរដោយបុរសម្នាក់ឈ្មោះ អាត ធី អាយុ២៥ឆ្នាំ រស់នៅផ្សាអ្នកលឿងភូមិ២ ឃុំព្រែកខ្សាយខ ស្រុកពាមរ៍ ខេត្តព្រៃវែង បានបើកពីកើតមកលិច លុះដល់ចំណុនកើតហេតុ ក៏រ៉េចង្កូតមកខាងស្តាំដៃរួច ក៏ហោះចូលទៅក្នុងស្រះ ក្រឡាប់ផ្ងារជើងតែម្តង។ 

អ្នកឃើញហេតុការណ៍ បានបន្តទៀតថា ភ្លាមៗនោះគេឃើញ អ្នកបើករថយន្តស្រវេស្រវ៉ា ចេញពីរថយន្តតែសំណាងល្អ មិនបណ្តាលឲ្យរងរបួសធ្ងន់ ឬស្លាប់គ្រាន់តែ រងរបួសស្រាលប៉ុណ្ណោះ ក្រោយពីកើតហេតុសមត្ថកិច្ច ចរាចរណ៍ស្រុកស្វាយជ្រំ បានយករថយន្តដឹកដី មកអូសរថយន្តបង្កហេតុខាងលើ យកទៅរក្សាទុកអធិការដ្ឋាន នគរបាលស្រុកស្វាយជ្រំ រង់ចាំម្ចាស់មកដោះស្រាយ ដោយអ្នករងគ្រោះ បញ្ជួនទៅសម្រាក នៅមន្ទីពេទ្យបង្អែកស្វាយជ្រំ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

អត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរចរណ៍ តែងតែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ កត្តានេះក៏ដោយសារតែ អ្នកបើកបរមួយចំនួន មានភាពធ្វេសប្រហែស ដូចជាស្ថិតក្នុងស្ថានភាពស្រវឹង ការខ្វះភាពអធ្យាស្រ័យឲ្យគ្នាទៅវិញមក ឬមិនគោរពច្បាប់ចរាចរណ៍ ភ្លើងសញ្ញា ឬផ្លាកសញ្ញាចរាចរណ៍ ជាដើម។

ទន្ទឹមនឹងនោះផងដែរ បើអ្នកសាកល្បងគិតថា គ្រាន់តែគ្រោះថ្នាក់ដោយសារតែ ម៉ូតូ ឬរថយន្តបុកគ្នា វាជារឿងរន្ធត់មួយបាត់ទៅហើយ ចុះទម្រាំតែគ្រោះថ្នាក់ រថយន្តធ្លាក់ចូលទឹកទៅទៀតនោះ សួរថាវារន្ធត់ប៉ុណ្ណាទៅ ដែលវាអាចធ្វើឲ្យអ្នក ស្លាប់បានភ្លាមៗទាំងវេទនា (ប្រៀបបីដូចកណ្តុរឈ្លក់ទឹក) ប្រសិនបើអ្នកមិនដឹងពីវិធីសាស្រ្ត គេចខ្លួនចេញ ពីស្ថានភាពដ៏គួរឲ្យភ័យខ្លាចទេនោះ។

ជាមួយគ្នានេះដែរ ខាងក្រោមនេះគឺជាវិធីសាស្រ្តខ្លះៗ ដែលអាចជួយអ្នកឲ្យគេចផុត ពីផងដែរ៖

#១. កុំភ័យស្លន់ស្លោ

ភាពភ័យស្លន់ស្លោខ្លាំងពេកអាចធ្វើឲ្យអ្នក បាត់អស់ម្ចាស់ការ សមត្ថភាព ភាពជឿជាក់ និងភាពក្លាហាន រហូតរកគិតអ្វីក៏មិនចេញ។ អ្នកត្រូវមានជំហររឹងមាំដូចជា ស្រវេស្រវាដោះនូវខ្សែក្រវ៉ាត់សុវត្ថិភាព ទាញបើកទ្វារកញ្ចក់បង្អួច ឬបើកទ្វាររថយន្តជាដើម តាមតែអាចធ្វើបាន ដើម្បីគេចចេញពីស្ថានភាព ដ៏គ្រោះថ្នាក់មួយនេះ។

#២. ដោះខ្សែក្រវ៉ាត់សុវត្ថិភាព

នេះបើយោងតាម លោកសាស្រ្តាចារ្យបណ្ឌិត Gordon Giesbrecht ដែលជាអ្នកជំនាញ ឯកទេសខាងពន្លិចទឹក ឬជ្រមុជទឹក បានឲ្យដឹងថា ខ្សែក្រវ៉ាត់សុវត្ថិភាព គឺជារឿងដំបូងគេបំផុត ដែលយើងត្រូវគិតគូ។ ពោលគឺត្រូវតែដោះខ្សែក្រវ៉ាត់សុវត្ថិភាព ឲ្យបានជាមុនសិន ទើបអ្នកអាចគិតធ្វើរឿងបន្ត ផ្សេងៗទៀតបាន។

ជាពិសេស កុំរវល់ទៅគិតរឿងទូរស័ព្ទរកអ្នកជំនួយ ព្រោះគ្មាននរណាម្នាក់ អាចមកជួយសង្គ្រោះអ្នក បានទាន់ពេលទាន់វេលានោះឡើយ ព្រោះថារថយន្តរបស់អ្នក ដែលកំពុងតែត្រូវទឹកលេបត្របាក់នេះ វាមិនរង់ចាំអ្នក ឬទុកឱកាសឲ្យអ្នក ដើម្បីទូរស័ព្ទរកអ្នកនេះអ្នកនោះឡើយ ហើយក៏ត្រូវតែបំភ្លេចចោលនូវភាពភ័យស្លន់ស្លោផងដែរ ដើម្បីគិតពីវិធីសាស្រ្តគេចចេញពី ក្នុងឡានជាបន្ទាន់វិញ បើមិនដូច្នោះទេ អ្នកនឹងអាចត្រូវស្លាប់បាន ក្នុងពេលមួយពព្រិចភ្នែកជាក់ជាពុំខាន។

...!

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជិះងោកមួយភាំង រេចង្កូតរថយន្តធ្លាក់ស្រះ នៅស្រុកស្វាយជ្រំ

ជិះងោកមួយភាំង រេចង្កូតរថយន្តធ្លាក់ស្រះ នៅស្រុកស្វាយជ្រំ

ជិះងោកមួយភាំង រេចង្កូតរថយន្តធ្លាក់ស្រះ នៅស្រុកស្វាយជ្រំ