វិធី​ងាយៗ ដើម្បី​កាត់បន្ថយ​ភាព​ស្អុយ​របស់​ផោម​

វិធី​ងាយៗ ដើម្បី​កាត់បន្ថយ​ភាព​ស្អុយ​របស់​ផោម​

​តើ​អ្នក​មាន​ដឹង​តែ​ថា ផោម​របស់​មនុស្ស​យើង ដែល​កើតចេញ​ពី​ខ្យល់ ក្នុង​ពោះវៀនធំ​នោះ​គឺ ៩៩ ភាគរយ​ហើយ ដែល​គ្មាន​ក្លិន និង ១ ភាគរយ​ប៉ុណ្ណោះ ដែល​មាន​ក្លិនស្អុយ​។ ១ ភាគរយ​នេះឯង​ភាគច្រើន បង្កើតឡើង​ពី​ឧស្ម័ន​ស្ពាន់ធ័រ ដែល​ជាហេតុ​នាំឲ្យ​មាន​ក្លិន​អាក្រក់​។

​អ្នកជំនាញ​និយាយថា ការ​ផោម អាច​ក្លាយទៅជា​រឿង​អាម៉ាស​មួយ​ដល់​ខ្លួនឯង ហេតុដូច្នេះ​ហើយ ទើបបាន​ជា​មនុស្ស​ជាច្រើន ព្យាយាម​ចៀសវាង​ការ​ផោម ប៉ុន្តែ ការធ្វើ​បែប​នេះ មិន​ប៉ះពាល់​អ្វី​ដល់​សុខភាព​ឡើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​អាច​បង្ក​ជា​បញ្ហា​មិន​ស្រួល​ក្នុង​ពោះ​ខ្លះ​ដែរ បើសិនជា​ដល់​ពេល​ផោម​ហើយ បែរ​ជា​ខំប្រឹង​ទុប​មិន​ឲ្យ​វា​ចេញ​។ មូលហេតុ​ដែល​នាំឲ្យ​មាន​ភាពអាម៉ាស​នេះដែរ ដោយសារតែ ផោម​របស់​មនុស្ស​យើង តែងតែ​បង្ក​ក្លិនស្អុយ ដល់​មនុស្ស​ជុំវិញខ្លួន​។ សំណាង​ដែរ មាន​រឿង​មួយ​ចំនួន​តូច ដែល​យើង​អាចធ្វើ​បាន ដើម្បី​កាត់បន្ថយ​ភាព​ស្អុយ​របស់​ផោម​នេះ​បាន​។

  • ​ញ៉ាំ​បន្លែ​ច្រើន​
  • ​ចៀសវាង​ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​
  • ​បន្ថយ​ការ​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​
  • ​បន្ថយ​ការ​ញ៉ាំ​អាហារ​សំបូរ​ជាតិ​ខ្លាញ់​
  • ​ញ៉ាំ​អាហារ​ដែល​ជួយ​បន្សាប​ក្លិន ដូចជា​យ៉ា​អួរ ឬ​តែ​បៃតង​
  • ​ទំពារ​អាហារ​ឲ្យបាន​ម៉ត់​ល្អ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ healthdigezt

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។