​ទម្លាប់​ដែល​បំផ្លាញ ឆ្អឹងខ្នង​កាន់តែខ្លាំង​

​ទម្លាប់​ដែល​បំផ្លាញ ឆ្អឹងខ្នង​កាន់តែខ្លាំង​

​តើ​អ្នក​មាន​ដឹង​ទេ​ថា អ្នក​ដែល​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ព្យាបាល​ជំងឺ​ឈឺ​ខ្នង មាន​ច្រើន​ជាង​អ្នកជំងឺ​ផ្តាសាយ​ទៅទៀត​។ ករណី​ឈឺ​ខ្នង​បែបនេះ ច្រើន​តែ​បណ្តាលមកពី​រាងកាយ​របស់​យើង ដាក់​សម្ពាធ​លើ​វា​ច្រើនពេក​។ សំណាង​ដែរ អ្នកជំនាញ​ជាច្រើន​និយាយថា ការឈឺ​ខ្នង​ប្រមាណ ៨០ ភាគរយ មិនចាំបាច់​ត្រូវការ​ការព្យាបាល​ទេ ហើយ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​។ ប៉ុន្តែ អ្វី​ដែល​អ្នក​គួរ​ធ្វើ​នោះ គឺ​ត្រូវ​លុបបំបាត់​ទម្លាប់ ដែល​នាំ​ឲ្យ​ឈឺ​ខ្នង​នេះ​ឲ្យបាន​សិន​។ តើ​ទម្លាប់​ទាំងនោះ មាន​អ្វី​ខ្លះ​ទៅ​?

  • ​គេង​លើ​ពូក​ចាស់ៗ​ដែល​មាន​អាយុ​ចាប់ពី ១០ ឆ្នាំ​ឡើង​ទៅ​
  • ​ស្ពាយ​កាបូប​ធ្ងន់ៗ​ពេក​
  • ​ពាក់​ស្បែកជើង​កែង​ខ្ពស់ៗ​
  • ​អង្គុយ​ច្រើនពេក​
  • ​តែងតែ​មាន​អារម្មណ៍​តានតឹង​ច្រើនពេក ដែល​ជាហេតុ​នាំ​ឲ្យ​កក​ជាតិ​ខ្លាញ់ កាន់តែ​ច្រើន​នៅក្នុង​តំបន់​ចង្កេះ​
  • មាន​របៀប​រស់នៅ​បែប​ស៊ី​ដេកៗ​ច្រើន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ healthdigezt

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។