​ឈឺ​ផ្លូវចិត្ត​សោះ បែរជា​មាន​រោគសញ្ញា​រាងកាយ​ទៅវិញ​

​ឈឺ​ផ្លូវចិត្ត​សោះ បែរជា​មាន​រោគសញ្ញា​រាងកាយ​ទៅវិញ​

​នៅពេល​អ្នកពិគ្រោះ ជាមួយ​គ្រូពេទ្យ​អំពី​ជំងឺ​បាក់​ទឹកចិត្ត សំណួរ​ភាគច្រើនបំផុត ដែល​គ្រូពេទ្យ​សួរ​នោះ​តែងតែ​មាន​ថា តើ​អ្នក​គេង​គ្រប់គ្រាន់​អត់​? ឬ​មិន​ចូលចិត្ត​អ្វី ដែល​ធ្លាប់​ធ្វើ​ពីមុន​អត់​? ឬ​មាន​អារម្មណ៍​ថា ពិបាកចិត្ត​ជាប់​រហូត​អត់​?

​យ៉ាងណាមិញ តាម​ការសិក្សា​របស់​អង្គការ​សុខភាព​ពិភពលោក ចំពោះ​ទំនាក់ទំនង​រវាង​ការបាក់​ទឹកចិត្ត និង​រោគសញ្ញា​នៃ​ការឈឺចាប់​តែ​គ្មាន​របួស ឬ​ជំងឺ (Somatic Symptoms) បាន​រកឃើញថា អ្នកជំងឺ​ចំនួន ១ ១៤៦ នាក់ ដែល​មាន​បញ្ហា​បាក់​ទឹកចិត្ត គឺ​មាន​រោគសញ្ញា​ឈឺក្បាល ទល់​លាមក អស់កម្លាំង ឬ​ឈឺចង្កេះ រហូតដល់ ៦៩ ភាគរយ​ឯណោះ​។​
​បើសិន​ជា​អ្នក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ អំពី​រោគសញ្ញា​លើ​រាងកាយ​ដូចខាងក្រោម​នេះ មានន័យ​ថា​អ្នក​ទំនងជា​អាច​មានឱកាស កើត​ជំងឺ​បាក់​ទឹក​ចិត្តច្រើន​ហើយ​។ រោគសញ្ញា​រាងកាយ​ទាំងនោះ អាច​មាន​ដូចជា ៖

  • ​ឈឺ​ក្បាល​បែប​ប្រកាំ​ង​
  • ​មាន​បញ្ហា​ក្រពះ​ពោះវៀន​ដូចជា រាក​រូស ទល់​លាមក រលាក​ពោះវៀន​ជាដើម​
  • ​ឈឺ​សន្លាក់​
  • ​ឈឺ​ទ្រូង​
  • ​អស់កម្លាំង​
  • ​វិលមុខ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។