ម្ល៉ឹងផង..! អាយុទើប ១៣ឆ្នាំសោះ រូបរាងសង្ហាអស់ស្ទះ… ទម្រាំពេញកម្លោះទៀត មិនដឹងសង្ហាប៉ុណ្ណា?

ថៃ៖ សម្រាប់ក្មេងប្រុសកម្លោះម្នាក់នេះ ត្រូវបានមហាជនស្ទើរគ្រប់មជ្ឈដ្ឋាន ធ្វើការកោតសរសើរថា មានរូបរាងសង្ហាមិនធម្មតា ត្បិតគេទើបតែមានអាយុ ត្រឹមតែ១៣ឆ្នាំក៏ដោយ។ 

ក្មេងប្រុសរូបនេះ ត្រូវបានគេស្គាល់ឈ្មោះថា Chao Khun ដែលជាកូនប្រុសសំណព្វចិត្តរបស់កីឡាករឆ្នើម លោក Jetrin និងនាង Kejmanee តារាសម្តែងស្រី និងជាតារាចម្រៀងផងដែរ។

នេះគឺពិតជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ព្រោះមិនចង់ជឿសោះថា អាយុទើបតែ ១៣ឆ្នាំសោះ មានសម្រស់ស្អាត ទាំងមុខមាត់ និងកាយសម្បទាមាំមួន សឹងតែដូចជាតារាម៉ូដែលពេញកម្លោះទៅហើយ ចុះទម្រាំតែធំពេញវ័យ ពេញរូបពេញរាងទៀត មិនដឹងជាមានរូបរាងស្រស់សង្ហាដល់ថ្នាក់ណាទេ មើលទៅប្រហែលជាតារាប្រុសល្មមៗសុំចុះចាញ់ផងក៏មិនដឹង។

គួរកត់សម្គាល់ថា ក្មេងប្រុសជំទង់បានសម្រស់រូបនេះ មានកម្ពស់ដល់ទៅជិត ១៨០ សង់ទីម៉ែត្រឯណោះ ព្រោះតាមលោក Jetrin ជាឪពុកបានប្រាប់ឱ្យដឹងថា Chao Khun ក៏ជាអ្នកកីឡាមួយរូបដ៏អស្ចារ្យដែរ ព្រោះពេលទំនេរពីការសិក្សា គេចូលចិត្តហាត់កីឡា គ្រប់ប្រភេទជាប្រចាំ ពិសេសគឺកីឡាហែលទឹក និងរត់ប្រណាំង។ ដោយហេតុនេះបានជាពេលលោក Jetrin ប្រណាំងហែលទឹក ឬរត់ប្រណាំងក្តី គឺមិនដែលបានទទួលជ័យជំនះលើ Chao Khun នោះឡើយ។

នេះសបញ្ជាក់ឱ្យឃើញថា ទោះជានៅវ័យក្មេងក៏ដោយ តែ Chao Khun ជាអត្តពលិក ជោគជ័យម្នាក់ ដែលពោរពេញទៅដោយសមត្ថភាព និងសក្តានុពលគួរឱ្យកោតសរសើរ។ Chao Khun មានបងប្អូនប្រុស២នាក់ទៀត គឺ Chao Nay និង Chao Samutra។ អាចនិយាយបានថា ទាំង៣នាក់ បងប្អូននេះគឺសុទ្ធតែស្អាតៗ មានរូបរាងមាំមួនសង្ហាៗគួរស្រឡាញ់គ្រប់គ្នា ធ្វើឱ្យក្មេងៗអាយុស្រករគ្នា លួចច្រណែន និងឆ្ងល់ថាហេតុអី្វពួកគេមានសំណាងយ៉ាងនេះ កើតមកមានរូបរាងសង្ហា តាំងពីក្មេងហើយ ថែមទាំងជាកូនប្រុសក្នុងត្រកូលអ្នកមានទៀតផង។

ជាពិសេសសម្រស់របស់ពួកគេ ក៏ធ្វើឱ្យមហាជននៅជុំវិញខ្លួនទន្ទឹងចាំមើលថា នៅថ្ងៃអនាគតតើពួកគេ នឹងមានភាពប្រែប្រួលខ្លាំង ដល់កម្រិតណាព្រោះមានរាងខ្ពស់ស្អាតៗតាំងពីវ័យជំទង់បែបនេះ ពេលធំពេញកម្លោះ ច្បាស់ជាក្លាយទៅជាតារា ឬកីឡាករដ៏ល្បីឈ្មោះមិនខាន ហើយស្រីក៏តាមស្រឡាញ់មិនតិចនាក់ដែរ៕

តោះទៅទស្សនារូបភាពស្អាតៗ របស់ Chao Khun និងគ្រួសារដ៏កក់ក្តៅបន្តិចមើល៍៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload