ផ្ទុះ​ឆេះ​រោងចក្រ​​​​សម្លាប់​ និង​របួស​ជាង​ ៧០​នាក់​នៅ​បង់ក្លាដេស​

​​យ៉ាង​ហោច​ណាស់​​មនុស្ស​ចំនួន​ ២២​នាក់​ត្រូវ​បាន​សម្លាប់​ ​និង​​​៥០​នាក់​​​​រង​របួស ក្នុង​ហេតុការណ៍​ភ្លើង​​ឆេះ​រោង​ចក្រ​វេច​ខ្ចប់​​នៅ​​ភាគ​ខាង​ជើង​រដ្ឋធានី​ដាកា ​ប្រទេស​បង់ក្លាដេស កាល​ពី​ថ្ងៃ​សៅរ៍​ទី​ ១០​កញ្ញា ឆ្នាំ ២០១៦។​

 

ផ្ទុះ​ឆេះ​រោងចក្រ​​​​សម្លាប់​ និង​របួស​ជាង​ ៧០​នាក់​នៅ​បង់ក្លាដេស​

 

សារព័ត៌មាន​​​​បង់ក្លាដេស​ The Dhaka Tribune បាន​រាយការណ៍​​​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា​ អគ្គិភ័យ​បាន​ឆេះ​ឡើង​​ដោយ​សារ​ផ្ទុះ​ស៊ីទែន​​ទឹក​ក្តៅ​​​នៅ​​រោងចក្រ​ Tampako Packaging Factory ​ភាគ​ខាង​ជើង​រដ្ឋធានី​ដាកា​​​ ២០​គីឡូម៉ែត្រ។ សាកសព​​ចំនួន​ ១៧​នាក់​​ ត្រូវ​បាន​គេ​​​​ដឹក​ជញ្ជូន​​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ក្បែរ​ខាង ខណៈ​​ ៥នាក់​​​​ស្លាប់​​​​​នៅ​មន្ទីរពេទ្យ​ដោយ​សារ​របួស​ធ្ងន់ធ្ងរ​ពេក។​

 

កម្មករ​ប្រមាណ​​ ១០០​នាក់​ ត្រូវ​គេ​ជឿ​ថា​​​បាន​កំពុង​​ធ្វើការ​​ក្នុង​អគារ​​​ពេល​ភ្លើង​​ឆេះ​រោង​ចក្រ​​​​​​​ជាន់​ទី​បួន។ ​​ឧបទ្ទវហេតុ​​កើត​មាន​ជា​បន្ត​បន្ទាប់​នេះ​​ បាន​ធ្វើ​​ឲ្យ​គេ​ព្រួយ​បារម្ភ​​ពី​​​សុវត្ថិភាព​​​​​​​តាម​បណ្ដា​រោងចក្រ​នានា​​នៅ​អាស៊ីអាគ្នេយ៍។ លក្ខខណ្ឌ​ការងារ​​​ត្រូវ​គេ​ពិពណ៌នា​ថា​​​មាន​​ភាព​អាក្រក់​ ច្បាប់​ស្ដីពី​សុវត្ថិភាព​អនុវត្ត​បាន​តិច​តួច ​​កម្មករ​កកកុញ ​និង​​​​​​ទ្វារ​ជាប់​សោ​ពេល​​ភ្លើង​ឆេះ​ជា​រឿង​​​​កើតឡើង​​ញឹកញាប់។

 

គួរ​រម្លឹក​ថា​​​កាល​ពី​​ឆ្នាំ​ ២០១៥​ រោងចក្រ​​​ប្លាស្ទិក​មួយ​បាន​ផ្ទុះ​ឆេះ​​សម្លាប់​ ១៣នាក់ ​និង​​ឆ្នាំ ២០១៣​​ ​ដួល​រលំ​​​​រោងចក្រ​ Rana Plaza ​សម្លាប់​​ជាង​ ១ ១០០​នាក់​ផង​ដែរ៕

 

ផ្ទុះ​ឆេះ​រោងចក្រ​​​​សម្លាប់​ និង​របួស​ជាង​ ៧០​នាក់​នៅ​បង់ក្លាដេស​

 

ផ្ទុះ​ឆេះ​រោងចក្រ​​​​សម្លាប់​ និង​របួស​ជាង​ ៧០​នាក់​នៅ​បង់ក្លាដេស​

 

ផ្ទុះ​ឆេះ​រោងចក្រ​​​​សម្លាប់​ និង​របួស​ជាង​ ៧០​នាក់​នៅ​បង់ក្លាដេស​

 

ផ្ទុះ​ឆេះ​រោងចក្រ​​​​សម្លាប់​ និង​របួស​ជាង​ ៧០​នាក់​នៅ​បង់ក្លាដេស​

 

ផ្ទុះ​ឆេះ​រោងចក្រ​​​​សម្លាប់​ និង​របួស​ជាង​ ៧០​នាក់​នៅ​បង់ក្លាដេស​

 

ផ្ទុះ​ឆេះ​រោងចក្រ​​​​សម្លាប់​ និង​របួស​ជាង​ ៧០​នាក់​នៅ​បង់ក្លាដេស​

 

ផ្ទុះ​ឆេះ​រោងចក្រ​​​​សម្លាប់​ និង​របួស​ជាង​ ៧០​នាក់​នៅ​បង់ក្លាដេស​

 

ផ្ទុះ​ឆេះ​រោងចក្រ​​​​សម្លាប់​ និង​របួស​ជាង​ ៧០​នាក់​នៅ​បង់ក្លាដេស​

 

ផ្ទុះ​ឆេះ​រោងចក្រ​​​​សម្លាប់​ និង​របួស​ជាង​ ៧០​នាក់​នៅ​បង់ក្លាដេស​

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ aljazeera