គ្រូ​​ជំនួយ​ប៉ូលិស​ថា ប្រឹង​​អស់​សមត្ថភាព​ហើយ​​នៅ​តែ​មិន​ឈ្នះ​បឹង​កេត​យប់​មិញ

លោក ​​សារ៉េត ស៊ីដន គ្រូ​ជំនួយ​​ក្លឹប​បាល់ទាត់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ(​ប៉ូលិស)​​​ប្រាប់​ពី​ការ​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​អស់​សមត្ថភាព​ហើយ​ នៅ​តែ​មិន​ឈ្នះ​បឹង​កេត​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី១៨​នៃ​ក្របខ័ណ្ឌ​កំពូល​របស់​កម្ពុជា​ ដែល​ក្លឹប​របស់​ខ្លួន​បរាជ័យ​២-១​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាល​ពី​ម្សិល​មិញ។

គ្រូ​​ជំនួយ​ប៉ូលិស​ថា ប្រឹង​​អស់​សមត្ថភាព​ហើយ​​នៅ​តែ​មិន​ឈ្នះ​បឹង​កេត​យប់​មិញលោក សារ៉េត ស៊ីដន

​​​​​លោក សារ៉េត ស៊ីដន បាន​ឲ្យ​ដឹង​ថា ​​ក្លឹប​បឹង​កេត​អង្គរ​ជា​ក្រុម​ខ្លាំង ​ជា​មួយ​គ្នា​នោះ​​ក្លឹប​របស់​លោក​បាន​ប្រឹងប្រែង​​លេង​អស់​ពី​សមត្ថភាព​ហើយ។ ប៉ុន្តែ​លទ្ធផល​នៅ​តែ​​ធ្វើ​មិន​បាន​ល្អ ដោយ​បរាជ័យ​ក្រោម​​ថ្វី​ជើង​របស់​​ក្រុម​ខ្លាំង​មួយ​នេះ​​ដដែល។

​គ្រូ​ជំនួយ​រូប​នេះ​បន្ត​ថា ក្លឹប​របស់​លោក​បាន​ប្រឹងប្រែង​ទប់​ផង​និង​វាយ​បក​​ផង ប៉ុន្តែ​ចង្វាក់​ប្រយុទ្ធ​របស់​បឹង​កេត​ពិត​ជា​ល្អ។ ភាព​ជោគជ័យ​របស់​បឹង​កេត​​​លោក​គិត​ថា វា​បាន​មក​ពី​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​​គេ។

​ក្លឹប​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើងបឹង​កេត​​កាល​ពី​ជើង​ទី​១ ​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​កំពូល​របស់​កម្ពុជា​​ដោយ​លទ្ធផល​៧-១​។ សម្រាប់​ប្រាក់​រង្វាន់ជើង​ឯក​លីគ​កំពូល​កម្ពុជា​​ទទួល​បាន​៦០​លាន​រៀល​ ជើង​ឯក​រង​ទទួល​បាន​៤៦​លាន​រៀល លេខ​៣ ទទួល​បាន​៣៦​លាន​រៀល និង​លេង​៤​ទទួល​បាន​៣០​លាន​រៀល។

​ក្រៅ​ពី​នេះ​កីឡាករ​ ចាន់ រឌ្ឍនាកា ជា​​ម្ចាស់​ស្បែក​ជើង​មាស​​​(រក​បាន​២២​គ្រាប់​)ទទួល​បាន​ប្រាក់​រង្វាន់១លាន​៥​សែន​ និង​អ្នក​ចាំ​ទី​ល្អ​បាន​ទៅ​ អ៊ុំ សេរីរ័ត្ន​ ដែល​ទទួល​បាន​ប្រាក់​រង្វាន់​១លាន​៥​សែន និង​ក្រុម​ Fair Play ​បាន​ទៅ​ក្រសួង​ការ​ពារ​ជាតិ​​​ដោយ​ទទួល​បាន​ប្រាក់​រង្វាន់ ៤​លាន​រៀល៕

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​