ជឿអត់ថា ពិធីការិនី កែវ សីហា អត់មានស្នេហា?

6 Videos


ពិធីការិនីរូបស្រស់ប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ កែវ សីហា បានទទួលស្គាល់ថា ពិតជាមានអ្នកចោម រោមស្រលាញ់នាងច្រើនមែន។តែយ៉ាងណារហូតមកដល់ពេលនេះ នាងមិនទាន់មានសង្សារ ហើយក៏មិនទាន់ បានគិតគូរពីរឿងនេះដែរគឺវាអាស្រ័យលើព្រហ្មលិខិតទៅចុះ ។ ទាំងនេះជាការអះអាងរបស់ស្រីស្អាត កែវ សីហា ជឿ ឬ មិនជឿអាស្រ័យលើមហាជន ។

ជឿអត់ថា ពិធីការិនី កែវ សីហា អត់មានស្នេហា?

ជាមួយនឹងរូបសម្រស់ស្រស់ស្អាតរបស់ កែវ សីហា បានធ្វើអោយបុរសៗមួយចំនួនលង់ស្នេហ៍នាងច្រើន តែ ស្រីស្អាតរូបនេះ បានប្រាប់ថា នាងមិនទាន់ចង់គិតគូពីរឿងនេះទេ ។ តារាវ័យ ២៣ ឆ្នាំរូបនេះបានប្រាប់ថា សំខាន់អត់ មានពេលវេលាសម្រាប់គិតរឿងស្នេហា ។

ជឿអត់ថា ពិធីការិនី កែវ សីហា អត់មានស្នេហា?

កែវ សីហា ត្រូវបានគេចាត់ទុកជាពិធីការិនី ដែលមានរូប សម្រស់ ស្រស់ស្អាតនិងលេចធ្លោ នៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ។ នាងលេចមុខនៅក្នុងកម្មវិធីនានា គឺមានទាំងកម្មវិធីផ្សាយផ្ទាល់ និង កម្មវិធីថតទុក។ក្រៅពីនេះ នាងក៏បានចូលរួមថតស្ប៉តពាណិជ្ជកម្មនិងរឿងភាគទូរទស្សន៍ផងដែរ ។

ជឿអត់ថា ពិធីការិនី កែវ សីហា អត់មានស្នេហា?

សព្វថ្ងៃនាងកំពុងថតរឿងភាគឲ្យទូរទស្សន៍អាស៊ីអាគ្នេយ៍ រឿង «ចំការលាក់ស្នេហ៍» ដែលនាងសម្តែងជាតួឯកស្រី ដែលមានការតុបតែងខ្លួនឆើតឆាយនិងមានចរិកឆ្នាស់ឆ្នើម ដែលមានឈ្មោះថា បូព្រឹក្ស ។ នេះជាលើកទីមួយហើយ ដែលនាងសម្តែងជាតួឯកស្រី ។

ជឿអត់ថា ពិធីការិនី កែវ សីហា អត់មានស្នេហា?

កែវ សីហា បាននិយាយថា សម្រាប់នាងមិនថា តួឯកឬតួរងនោះទេគឺ នាង សម្តែង បានទាំងអស់ ។ លើកលែងតែតួ ដែលមានលក្ខណៈសិុចស៊ីជ្រុលនិងមាន ឈុតឆាក ស្នេហាព្រឺព្រួចតែប៉ុណ្ណោះ ដែលនាងមិនទទួលសម្តែង ។ មិនថា រឿងនោះ គេឲ្យតម្លៃខ្លួនខ្ពស់យ៉ាងណា នោះទេ ក៏នាងមិនសម្តែងដែរ ៕ ចេនី